Breaking News
Loading...
Sunday, September 22, 2013

យន្តហោះពីរគ្រឿង ខ្វះតែបន្តិចត្រូវបុកគ្នា នៅប្រទេសអូស្ត្រាលី


កាលពីថ្មីៗនេះ យោងតាមគេហទំព័រសារព័ត៌មាន របស់ប្រទេសអូស្ត្រាលី បានឲ្យដឹងថា យន្តហោះពីគ្រឿងរបស់អាកាសចរណ៍ QANTAS ខ្វះតែបន្តិចត្រូវបុកគ្នានៅលើអាកាស នាពេលថ្ងៃត្រង់ ចំងាយប្រហែលជា ១៩គីឡូម៉ែត្រ ពីទីក្រុង Adelaide ប្រទេសអូស្ត្រាលី កន្លងទៅនេះ។

យន្តហោះ QF576 បានធ្វើដំណើរពីក្រុង Perth មកកាន់ទីក្រុង Sydney ក្នុងកម្ពស់ ១១៨៨០ ម៉ែត្រ ចំណែកឯយន្តហោះមួយទៀត គឺ QF581 បានធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា ពី Sydney ទៅ Perth វិញក្នុងកម្ពស់ ១១៥៨០ ម៉ែត្រ។ លុះមកដល់ចំណុចខាងលើ ដោយសារតែកំហុសបច្ចេកទេសពីអ្នកបញ្ជាខាងក្រោម យន្តហោះទាំងពីរក៏ជួបប្រទះគ្នា ប៉ុន្តែដោយភាពឆ្លាតវ័យ របស់អ្នកបើកបរយន្តហោះទាំងពីរ ទើបអាចបញ្ចៀសការប៉ះទង្គិចជាប្រវត្ថិសាស្ត្រ ក្នុងប្រទេសអូស្ត្រាលី ពោលគឺយន្តហោះទាំងពីរឃ្លាតគ្នា តែជាង ៣០០ម៉ែត្រពីគ្នាតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ អ្នកស៊ើបអង្កេតអាកាស កំពុងតែស្រាវជ្រាវពីមូលហេតុដែលបណ្តាលឲ្យយន្តហោះនេះ បិះត្រូវប៉ះទង្គិចនេះ ប៉ុន្តែជាភ័ព្វសំណាងពុំមាននរណារងគ្រោះឡើយ។




តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved