សាលា​បាល់ទាត់​ជាតិ បង្កើត​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC)មាន​ទីតាំង​នៅ មជ្ឈមណ្ឌល​កីឡា​បាល់ទាត់​ជាតិ​បាទី គ្រោង​នឹង​​ចម្រាញ់​យក​យុវជន​​ក្រោម​អាយុ ១៣ ឆ្នាំ ចំនួន ២០ នាក់ ដើម្បី​ចូល​សិក្សា​នៅ​ទីនោះ នៅ​ខែ តុលា ខាង​មុខ។

ក្រុម​ U13 ក្នុង​ទិវា​បាល់ទាត់​យុវជន​ក្រោម​អាយុ ១៣ ឆ្នាំ​នាពេល​កន្លង​ទៅ

លោក ម៉ៃ តុលា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ប្រាប់​ថា FFC គ្រោង​នឹង​ជម្រុះ​​កីឡាករ U13 ដែល​រើស​បាន​ប្រមាណ​ជា ១១៦ នាក់​កាល​ពី​ ប្រកួត​ទិវា​បាល់ទាត់​កុមារ​ជាតិ​ យុវជន​ក្រោម​អាយុ ១៣ ឆ្នាំ ដែល​រៀបចំ​ឡើង​​កាល​ពី​ ខែ កក្កដា កន្លង​ទៅ​ ឱ្យ​សល់​តែ ២០ នាក់​តែ​ម្ដង។


តាម​ការ​គ្រោង​ទុក​ការ​ជម្រុះ​នឹង​ធ្វើ​ឡើង​រយៈពេល ៣ ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ១៦ ដល់ ១៩ ខែ តុលា ដោយ​នឹង​កោះ​ហៅ​កីឡាករ​ដែល​មាន​ឈ្មោះ​ទាំង​អស់ ទៅ​បោះ​​ជុំរុំ ស្នាក់​នៅ​រួម​គ្នា។ ការ​ដាក់​ពិន្ទុ​ចំពោះ​កីឡាករ​ម្នាក់ៗ នឹង​ស្ថិត​​ក្រោម​ការ​ត្រួត​ពិនិត្យ​​វាយ​តម្លៃ​ម៉ត់ចត់​​​ពី​គ្រូ​បង្វឹក​មក​ពី​ជប៉ុន​ម្នាក់ និង គ្រូ​បង្វឹក​ជនជាតិ​ខ្មែរ មួយ​ចំនួន​ទៀត និង​ថែម​​ទាំង​មាន​ការ​ផ្ដល់​មតិ​យោបល់​ពី មន្រ្តី FIFA ថែម​ទៀត​ផង ដើម្បី​ធានា​ការ​​ចម្រាញ់​បាន​ក្មេង​មាន​ទេពកោសល្យ​ច្បាស់​លាស់​​។

ទីលាន​មជ្ឃមណ្ឌល​កីឡា​បាល់ទាត់​ជាតិ ទន្លេបាទី

នៅ​ពេល​ជ្រើសរើស​បាន​កីឡាករ​ទាំង ២០ រូប រួច​រាល់ គម្រោង​​សាលា​បាល់ទាត់​នេះ​នឹង​ដំណើរការ​នៅ​មជ្ឈមណ្ឌល​កីឡា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្ត​តាកែវ ក្នុង​រយៈពេល៤ ឆ្នាំ​នៃ​គម្រោង​លើក​ទី១ ក្រោម​ការ​ដឹកនាំ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។ ក្នុង​នោះ​មាន​ដៃ​គូ​គម្រោង​មួយ​ចំនួន​ដូចជា ក្រសួង​អប់រំ​យុវជន និង កីឡា នាយកដ្ឋាន​កីឡា​សិស្ស​និង​និស្សិត នាយកដ្ឋាន​អប់រំកាយ​និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សមាជិក​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ។

កន្លង​មក ឯកឧត្ដម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍​​​សង្កត់​ធ្ងន់​ពី​សាលា​បាល់ទាត់​ជាតិ​នេះ​ថា៖  “យើង​គិត ហើយ​យើង​ធ្វើ…។ បើ​គ្មាន​សាលា​បាល់ទាត់​នេះ​ទេ ខ្ញុំ​គ្មាន​ជំនឿ​ថា បាល់ទាត់​យើង​មាន​ឱកាស​យក​ពាន​មក​ស្រុក​នោះ​ទេ”។

ការ​បង្កើត​ សាលា​បាល់ទាត់​ជាតិ​ របស់ FFC គឺ​​ជា​ជំហាន​នៃ​ការ​ពង្រឹង​​បណ្ដុះបណ្ដាល​ថ្នាល​យុវជន និង ជា​ផ្នែក​មួយ​ដើម្បី​ត្រៀម​ខ្លួន​​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ស៊ីហ្គេម ឆ្នាំ ២០២៣ ខាង​មុខ។ ​នេះ​ជា​លើក​ដំបូង​ដែរ​ដែល​ FFC ​ចាប់​ផ្ដើម​យុទ្ធនាការ​បណ្ដុះបណ្ដាល​យុវជន​ថ្នាល​របស់​ខ្លួន​សំដៅ​ការ​​​អភិវឌ្ឍន៍​សន្ទុះ​បាល់​ទាត់​ជាតិ​ ខណៈ​មហាជន​ក៏​កំពុង​សាទរ​នឹង​​ចំណាត់​ការ​​ដ៏​​ថ្មី​សន្លាង​​មួយ​នេះ​ផង​ដែរ​នោះ៕

អត្ថបទ៖ ម៉ឺន រស្មី

សាលា​បាល់ទាត់​ជាតិ​​ដំណើរការ​ដល់​ណា​ហើយ?

សាលា​បាល់ទាត់​ជាតិ បង្កើត​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC)មាន​ទីតាំង​នៅ មជ្ឈមណ្ឌល​កីឡា​បាល់ទាត់​ជាតិ​ទន្លេ​បាទី គ្រោង​នឹង​​ចម្រាញ់​យក​យុវជន​​ក្រោម​អាយុ ១៣ ឆ្នាំ ចំនួន ២០ នាក់ ដើម្បី​ចូល​សិក្សា​នៅ​ទីនោះ នៅ​ខែ តុលា ខាង​មុខ។

លោក ម៉ៃ តុលា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ប្រាប់​ថា FFC គ្រោង​នឹង​ជម្រុះ​​កីឡាករ U13 ដែល​រើស​បាន​ប្រមាណ​ជា ២០០ នាក់​កាល​ពី​ ប្រកួត​ទិវា​បាល់ទាត់​កុមារ​ជាតិ​ដែល​រៀបចំ​ឡើង​​កាល​ពី​ ខែ កក្កដា កន្លង​ទៅ​ ឱ្យ​សល់​តែ ២០ នាក់​តែ​ម្ដង។

តាម​ការ​គ្រោង​ទុក​ការ​ជម្រុះ​នឹង​ធ្វើ​ឡើង​រយៈពេល ៣ ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ១៦ ដល់ ១៩ ខែ តុលា ដោយ​កីឡាករ​​កោះ​ហៅ​កីឡាករ​ដែល​មាន​ឈ្មោះ​ទាំង​អស់ ទៅ​បោះ​​ជុំរុំ ស្នាក់​នៅ​រួម​គ្នា។ ការ​ដាក់​ពិន្ទុ​ចំពោះ​កីឡាករ​ម្នាក់ៗ ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​គ្រូ​បង្វឹក​មក​ពី​ជប៉ុន​ម្នាក់ និង គ្រូ​បង្វឹក​ជនជាតិ​ខ្មែរ មួយ​ចំនួន​ទៀត រួម​ទាំង​មាន​ការ​ផ្ដល់​មតិ​យោបល់​ពី មន្រ្តី FIFA ថែម​ទៀត​ផង។

នៅ​ពេល​ជ្រើសរើស​បាន​កីឡាករ​ទាំង ២០ រូប រួច​រាល់ គម្រោង​នេះ​នឹង​ដំណើរការ​នៅ​មជ្ឈមណ្ឌល​កីឡា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្ត​តាកែវ ក្នុង​រយៈពេល៤ ឆ្នាំ​នៃ​គម្រោង​លើក​ទី១ ក្រោម​ការ​ដឹកនាំ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​ជាតិ។ ក្នុង​នោះ​មាន​ដៃ​គូ​គម្រោង​មួយ​ចំនួន​ដូចជា ក្រសួង​អប់រំ​យុវជន និង កីឡា នាយកដ្ឋាន​កីឡា​សិស្ស​និង​និស្សិត នាយកដ្ឋាន​អប់រំកាយ​និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សមាជិក​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ។

កន្លង​មក ឯកឧត្ដម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍​​​សង្កត់​ធ្ងន់​ពី​សាលា​បាល់ទាត់​ជាតិ​នេះ​ថា៖ “យើង​គិត ហើយ​យើង​ធ្វើ…។ បើ​គ្មាន​សាលា​បាល់ទាត់​នេះ​ទេ ខ្ញុំ​គ្មាន​ជំនឿ​ថា បាល់ទាត់​យើង​មាន​ឱកាស​យក​ពាន​មក​ស្រុក​នោះ​ទេ”។

ការ​បង្កើត​ សាលា​បាល់ទាត់​ជាតិ​ របស់ FFC គឺ​​ជា​ជំហាន​នៃ​ការ​ពង្រឹង​​បណ្ដុះបណ្ដាល​ថ្នាល​យុវជន និង ជា​ផ្នែក​មួយ​ដើម្បី​ត្រៀម​ខ្លួន​​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ស៊ីហ្គេម ឆ្នាំ ២០២៣ ខាង​មុខ។ ​នេះ​ជា​លើក​ដំបូង​ដែរ​ដែល​ FFC ​ចាប់​ផ្ដើម​យុទ្ធនាការ​បណ្ដុះបណ្ដាល​យុវជន​ថ្នាល​របស់​ខ្លួន​សំដៅ​ការ​​​អភិវឌ្ឍន៍​សន្ទុះ​បាល់​ទាត់​ជាតិ​ ខណៈ​មហាជន​ក៏​កំពុង​សាទរ​នឹង​​ចំណាត់​ការ​​ដ៏​​ថ្មី​សន្លាង​​មួយ​នេះ​ផង​ដែរ​នោះ។

អត្ថបទ៖ ម៉ឺន រស្មី