Breaking News
Loading...
Saturday, September 21, 2013

យោធា​និង​កងសន្តិសុខ​៦៥​នាក់​ស្លាប់​៣៨​នាក់​របួស​ក្នុងការ​បំផ្ទុះ​រថយន្ត​អត្តឃាត​នៅ​យេ​ម៉ែន​


​ក្រុង​អេ​ដែន៖ ចំនួន​មនុស្ស​ស្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​ធ្វើអត្តឃាត​ខ្លួន​ចំនួន​បី​កន្លែង​ផ្សេងគ្នា​លើ​មូលដ្ឋាន​យោធា និង​ប៉ូលិស ព្រមទាំង​កងសន្តិសុខ​នៅក្នុង​ខេត្ត​ភាគ​អាគ្នេយ៍​ស្ហា​វ៉ា របស់​ប្រទេស​យេ​ម៉ែន​បាន​កើនឡើង ដល់​យ៉ាងហោចណាស់​៦៥​នាក់​ស្លាប់ និង​របួស​៣៨​នាក់ កាលពី​ថ្ងៃ​សុក្រ នេះ​បើតាម​ព័ត៌មាន​មន្ត្រី​កងសន្ដិសុខ​ផ្លូវការ​ក្នុង​តំបន់​បានឱ្យដឹង​។​

​តាម​វេ​ប​សាយ​បរទេស​ឆាយ​ណា​ដេលី ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ម្សិលមិញ មន្ត្រី​សន្តិសុខ​ផ្លូវការ​ខេត្ត​បាន​ប្រាប់​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះថា​៖ " យ៉ាងហោចណាស់ កងទ័ព និង​ទាហាន សន្តិសុខ​៦៥​នាក់​បាន​ស្លាប់ និង​៣៨​នាក់​ផ្សេងទៀត បាន​រងរបួស​នៅក្នុង​ការវាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន​បី​រថយន្ត ជា​បន្តបន្ទាប់​លើ​គោលដៅ​ស្ថានីយ ប៉ូលិស ការិយាល័យ​កណ្តាល​សន្តិ​សុខ និង​តំបន់​កងទ័ព​ធ្វើឡើង​នៅក្នុង​តំបន់​អា​ហ្សា​ន ក្នុង​ខេត្ត​ស្ហា​វ៉ា​" ។​

​មន្ត្រីប៉ូលិស​បាន​និយាយថា ករណី​ស្លាប់​ចុងក្រោយ​ដោយ​ការវាយប្រហារ កាលពី​ថ្ងៃ​សុក្រ បានធ្វើ​ឡើង​នៅពេល​រថយន្ត​អត្តឃាត​ប​ន្ទុះ​គ្រាប់បែក​ដោយ​ក្រុម​អាល់​កៃ​ដា បាន​បើកឡាន​បំផ្ទុះ​រថយន្ត​ឡា​ដេ​ន​របស់គាត់ ចូលទៅក្នុង​មូលដ្ឋាន​កងទ័ព នៅក្នុង​តំបន់​អា​ហ្សា​ន​នៅ​ជិត​បំពង់​ប្រេង​មួយ​។​ ​កាលពី​ថ្ងៃ​សុក្រ រថយន្ត​ដំបូង​នៃ​រថយន្ត​ទាំងបី​បានដាក់​រំសេវ​ផ្ទុះ​ចងភ្ជាប់​បាន​ទៅក្នុង​មូលដ្ឋាន​យោធា​មួយ​នៅ​អា​ហ្សា​ន​ដោយបាន​សម្លាប់​មនុស្ស​ភ្លាមៗ​យ៉ាងហោចណាស់​ទាហាន​៤០​នាក់ និង​របួស​រាប់សិប​នាក់​ផ្សេងទៀត​នៅ​កន្លែងកើតហេតុ​។​

 

​ប្រភព​មួយ​បានឱ្យដឹងថា កងទ័ព កងកម្លាំង​សន្តិសុខ ដែល​គាំទ្រ​ដោយ​រថយន្ត​អាវុធ​ធុន​ធ្ងន់ រថពាសដែក ត្រូវបាន​ដាក់ពង្រាយ​នៅ​ជុំវិញ​កន្លែងកើតហេតុ ។ សាក្សី​អនាមិក​ម្នាក់​បាន​និយាយថា​៖ "​យើង​បាន​សង្កេតឃើញថា ចំនួន​នៃ​ការ​សាកសព​ច្រើន​នៅក្នុង​មូលដ្ឋាន​ប៉ូលិស និង​សព​មន្ត្រី​កងទ័ព​ត្រូវបាន​ដឹក​ចេញពី​ទីនោះ​។ កន្លែង​គ្រាប់បែក​វាយប្រហារ​នេះ​ជា​មូលដ្ឋាន​នៃ​កងទ័ព បែរជា​មាន​ដុំ​ពពក​ដ៏​ធំ​ដែលជា​ផ្សែងខ្មៅ​ដូច​រលក​រញ្ជួយ​បាន​ហោះចូល​ទៅក្នុង​ខ្យល់ "​។ ​ក្រុម​អាល់​កៃ​ដា the Arabian Peninsula (AQAP) បាន​អះអាង​ចេញមុខ​ទទួលខុសត្រូវ ចំពោះ​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ទាំងនេះ​។ អ្នកនាំពាក្យ​នៃ​ក្រុម AQAP នេះ បាន​ប្រាប់ Xinhua តាម​ទូរស័ព្ទ​ពីដំបូង​កាលពី​ថ្ងៃ​សុក្រ​ថា ពួកគេ​បាន​បើក​ដំណើរការ វាយប្រហារ​ដ៏​ធំ​ទូលាយ ខ្នាត​ពីរ ដោយ​ប្រើ​គ្រាប់បែក​ក្នុង​រថយន្ត និង​ការវាយប្រហារ​នៅ​មូលដ្ឋាន​កងទ័ព និង​ស្ថានីយ​ប៉ូលិស​ដែល​បានសម្លាប់​មនុស្ស​ជាង​៥០​នាក់​ជា​ពួក​ទាហាន និង​កងសន្តិសុខ​ជាច្រើន​ទៀត​៕ ​

vk-2109a4 vk-2109a3

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved