ភូមគ្រឹះ តម្លៃជាង ១លានដុល្លារអាមេរិក របស់ ជួប ភារុន ហៅលាភ ឈ្មួញឈើប្រណីត កំពុងសាងសង់
មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ ប្រសិនបើបានចូលទៅស្រុកយួន តាមច្រកដូង៧ដើម ស្ថិតក្នុងឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម នឹងបានឃើញ ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយ កំពុងតែសាង សាង់ មិនទាន់ចប់សព្វគ្រប់នៅឡើយ តែបើតាមការប៉ាន់ស្មាន ភូមិគ្រឹះនេះ មានតម្លៃជាបឋម ជាង១លានដុល្លារ អាមេរិកបាត់ទៅហើយ ។ ភូមិគ្រឹះ ដែលកំពុងសាងសង់នេះ គឺមានលោក ជួប ភារុន ហៅលាភ ដែលមានតួនាទី ជាអនុប្រធាន វរៈការពារព្រំដែនកម្ពុជា វៀតណាមលេខ៦១៧ជាម្ចាស់ ។ ប្រសិនបើគេសាកសួរបន្តទៀតថា ៈ ចុះឋានៈត្រឹមសក្តិ៣ ប្ញុសក្តិ៤សោះ មាន ប្រាក់ខែប៉ុន្មាន ហើយមានមុខរបរអ្វី បានជាមានលុយ ទិញឡានទំនើបជិះ និងសាងសង់វីឡា តម្លៃច្រើនលាន ដុល្លារ ដែលខាងក្នុងបំពាក់សុទ្ធតែឈើ ប្រណីត? ។ ប្រជាពលរដ្ឋនិងមន្ត្រីរាជ ការនៅស្រុកមេមត់ បាននិយាយដូចគ្នា ថាៈ ម្សៀ ជួប ភារុន ហៅលាភ គឺជា ឈ្មួញជួញដូរឈើប្រណីតដ៏ធំម្នាក់ នៅ ក្នុងអាណាចក្រខេត្តកំពង់ចាម ពិសេស ស្រុកមេមត់ ។ ជាក់ស្តែងលោកជួប ភារុនហៅលាភនេះ ក្រៅពីកំពុងសង់ វីឡា គឺគាត់មានឃ្លាំងស្តុកឈើនៅមុខ វិទ្យាល័យដារ តែម្តង ដែលក្នុង១ថ្ងៃ មានរថយន្ត៤-៥ គ្រឿងលើកដាក់ឈើ ប្រណីត ដើម្បីនាំចេញទៅស្រុកយួន ។ តាមសេចក្តីរាយការណ៍ របស់ ប្រជាពលរដ្ឋបានឱ្យដឹងថា ៈ លោកជួប ភារុន ហៅលាភ គឺជាឈ្មួញជួញដូរ ឈើក្រញូងដ៏ធំ ប្រចាំទឹកដីខេត្តក្រចេះ និងកំពង់ចាម ពិសេសអាណាចក្រ ស្រុកមេមត់ ខេត្តកំពង់ចាមតែម្តង ។ ម៉ូយធំរបស់លោក ជួប ភារុន ត្រូវបាន គេស្គាល់ថាៈឈ្មោះយ៉ា ដែលប្រើប្រាស់ រថយន្តពីរកឹប និងរថយន្តកាមរីហើម ដឹកឈើក្រញូង ចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ ចូលហួសទៅឃុំដារ ស្រុកមេមត់ ខេត្ត កំពង់ចាម យកទៅលក់ឱ្យឈ្មោះជួប ភារុនហៅលាភ នៅឃុំដារ ត្រូវបាន ឈ្មោះ ជួប ភារុន នាំចេញតាមច្រក ចាន់មូល ច្រកបឹងជ្រោង និងច្រកដូង ៧ដើម ឆ្ពោះទៅលក់បន្តឱ្យឈ្មួញក្នុង ប្រទេសវៀតណាម ។ ជួប ភារុនហៅ លាភជាអ្នកទិញបន្ត យកមកស្តុកទុក នៅឃ្លាំង ក្នុងភូមិដារ ឃុំដារ នៅទល់ មុខវិទ្យាល័យដារ ។ ឈ្មោះជួប ភារុន ហៅលាភ ចាប់ផ្តើមថ្លឹងឈើក្រញូង បន្ត និងលើកដាក់រថយន្តនីសាន់ ណា វ៉ារ៉ា និងរថយន្តឡង់គ្រីស័រ ដើម្បីដឹក ចូលទៅផ្សារងងឹត ក្នុងប្រទេសវៀត ណាមតាមច្រកដូង៧ដើម ដែលទីនោះ មានមេគយឈ្មោះ នូ ស៊ីថា ជាអ្នក ទទួលខុសត្រូវ បើកឱ្យចេញដោយ សុវត្ថិភាព ។ ជួនកាល ជួប ភារុន ហៅ លាភ ដឹកចូលតាមច្រកចាន់មូល ធ្លាយ ទៅបឹងជ្រោង ចូលដល់ប្រទេសវៀត ណាមតែម្តង ដោយអាងថាៈ ទីតាំង នោះ ស្ថិតក្រោមការគ្រប់គ្រងរបស់វរៈ ៦១៧ ដែលមានមេវរៈព្រំដែនឈ្មោះ ចាន់ សារឹម ជាមិត្តភក្តិរបស់ជួប ភារុន ហៅលាភ ដែលមានតួនាទីជាអនុប្រ ធានវរៈផងដែរ ។
ប្រភពពី៖ www.ve-news.com
0 comments:
Post a Comment