Breaking News
Loading...
Friday, September 27, 2013

បញ្ជូនខ្លួន ជនសង្ស័យម្នាក់ ទៅតុលាការ ពីបទ រំលោភ សេពសន្ថវ:


ក្រចេះ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញ ការិយាល័យព្រហ្មប្រទណ្ឌកំរិតធ្ងន់ ខេត្តក្រចេះ បញ្ជូនខ្លួនទៅតុលាការ ដោយចោទពីបទ រំលោភសេពសន្ថវ: កាលពីព្រឹកថ្ងៃ២៦ ខែកញ្ញា ឆ្នាំ ២០១៣នេះ ។

លោកវរសេនីយ៍ត្រី ហួត លឹម ហ៊ាង នាយការិយា ល័យព្រហ្មប្រទណ្ឌកំរិតធ្ងន់ខេត្ត បានឲ្យដឹង ថា ការបញ្ជូនខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងបន្ទាប់ពី អធិការដ្ឋាននគបាលស្រុកចិត្របុរី ធ្វើការឃាត់ខ្លួនបាន នៅចំណុចភូមិល្អក់ ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ ហើយត្រូវបាន បញ្ជូនមកការិយាល័យជំនាញខេត្ត កាលពីថ្ងៃទី២៤ ខែកញ្ញានេះ ។

លោកវរសេនីយ៍ត្រី ហួត លឹមហ៊ាង បានឲដឹងទៀតថា ជនសង្ស័យឈ្មោះ ទ្រី រ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិល្អក់ ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ រីឯស្ត្រីរងគ្រោះឈ្មោះ ឈ.ស.ង អាយុ ៥២ឆ្នាំ ហើយជនសង្ស័យ ត្រូវកម្លាំងនគរបាលស្រុកចិត្របុរី  ចាប់ឃាត់ខ្លួនបាន កាលពីថ្ងៃទី២៣ ខែ កញ្ញា ក្រោយពីទទួលបាន ពាក្យបណ្តឹងពីស្ត្រីរងគ្រោះ បន្ទាប់ពីជនសង្ស័យ រូបនេះ បានព្យាយាមចាប់រំលោភ បានសម្រេចរួចមក។   

លោកនាយការិយាល័យ បានឲដឹងទៀតថា  ក្រោយពីការសាកសួរ របស់សមត្ថកិច្ចជំនាញ ឃើញថា ជនសង្ស័យ ហាក់ដូចជា មានបញ្ហាខាងសតិ រង់ចាំការពិនិត្យវិនិច្ឆ័យ របស់គ្រូពេទ្យ៕

ជនសង្ស័យត្រូវកម្លាំងជំនាញ ការិយាល័យព្រហ្មប្រទណ្ឌកម្រិតធ្ងន់ នៃស្នងការរដ្ឋាននគរបាល ខេត្ត កសាងសំណុំរឿង និងបញ្ជូនខ្លួន ទៅតុលាការ កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីចាត់វិធានបន្តតាមច្បាប់៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved