ដោយ​យោង​តាម​របាយការណ៍​ពី​ស្ថាប័ន​ប្រឹក្សា​ស្លាកយីហោ​លក្ខណៈ​សកល​ដែល​មាន​ឯកទេស​ខាង​ផ្ដល់​សេវាកម្ម​នៅ​ក្នុង​ម៉ាក​យីហោ​ដ៏​ធំ​របស់​អាមេរិក Interbrand ថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា Apple គឺ​ជា​ក្រុមហ៊ុន​ដែល​មាន​ម៉ាក​យីហោ​ដ៏​ល្បី​មាន​តម្លៃ​ជាង​គេ​លើ​លោក។

អាន៖ Tim Cook ថា ២ឆ្នាំ​ទៀត Tablet វ៉ា​ដាច់ PC ហើយ

ការ​ស្ទាបស្ទង់​បាន​ធ្វើ​ឡើង​អស់​រយៈពេល ១៣ឆ្នាំ​មក​ហើយ​ពោល​គឺ​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ ២០០ម្ល៉េះ ហើយ​នៅ​ឆ្នាំ ២០១១ Apple បាន​ត្រឹម​លេខ ២ ក្រោម​ក្រុមហ៊ុន​ភេសជ្ជៈ Cocacola ប៉ុណ្ណោះ តែ​បាន​នាំ​មុខ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីៗ​ទាំង​អស់​ដូច​ជា​ក្រុមហ៊ុន IBM, Google និង Microsoft។ ចំណែក​ឯ​ឆ្នាំ ២០១៣​នេះ Apple បាន​លើក​ផុត​គេ​បាន​លេខ ១ លើ​លោក​ដែល​មាន​ម៉ាក​យីហោ​មាន​តម្លៃ និង​ល្បី​ជាង​គេ​លើ​លោក។

ក្រុមហ៊ុន​ជាប់​ចំណាត់​ថ្នាក់​លេខ ២ បាន​ទៅ​លើ Google និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​បន្តបន្ទាប់​គឺ IBM (លេខ ៤), Microsoft (លេខ ៥), Samsung (លេខ ៨) និង Intel (លេខ ៩) ជា​ដើម។

កាល​ពី​ពាក់កណ្ដាលឆ្នាំ ២០១៣ នេះ ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទំនាក់ទំនង​ទីផ្សារ​ដ៏​ពេញ​និយម WPP បាន​ប្រកាស​ទិន្នន័យ​ចេញ​ពី​បញ្ជី BrandZ របស់​ខ្លួន​ស្ដី​ពី​ក្រុមហ៊ុន​ដែល​មាន​ម៉ាក​យីហោ​ល្បី​ជាង​គេ​ចំនួន ១០០។ ក្នុង​នោះ ក៏​មាន​ Apple ដែល​ត្រូវ​បាន​ចាត់ចូល​មាន​ម៉ាក​យីហោ​ល្បី​បំផុត​ទូទាំង​ពិភពលោក​ចំណាត់​ថ្នាក់លេខ១ រួច​មក​ហើយ​ផង​ដែរ។

អាន៖ Apple ជាប់​ក្នុង​បញ្ជី​ម៉ាក​ល្បី​ជាង​​គេ​លើ​លោក

Apple ក្នុង​ឆ្នាំ ២០១៣ នេះ​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដល់​អតិថិជន និង​សាធារណជន​ដោយ​បាន​ដាក់​ចេញ iPhone ស៊េរី​ថ្មី​ម្ដង​ពីរ​ម៉ូដែល គឺ iPhone 5S និង iPhone 5C មិន​ធ្លាប់​មាន​ពី​ឆ្នាំ​មុនៗ។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​មាន​ម៉ាក​យីហោ​ល្បី​នាំមុខ​គេ​នេះ បាន​បំបែក​កំណត់ត្រា​លក់ iPhone ជំនាន់​ថ្មី​ទាំង​ពីរ (iPhone 5S/5C) បាន​រហូត​ដល់ ៩លាន​គ្រឿង ក្នុង​រយៈពេល​ដ៏​ខ្លី​ត្រឹម ៣ថ្ងៃ​ប៉ុណ្ណោះ។ ថ្មី​មួយ​ទៀត​ក្រៅ​ពី​នេះ គឺ iOS 7 ដែល​មាន​កំណែប្រែ​យ៉ាង​ច្រើន កត់​សំគាល់​ខ្លាំង​ទៅ​រូបរាង​ត្រូវ​បាន​ឌីហ្សាញ​ថ្មី​យ៉ាង​ស្រស់ស្អាត។

អាន៖ ៣ថ្ងៃ iPhone 5S/5C លក់​បាន ៩លាន​គ្រឿង ​ដោយ​​ 5S ខ្លាំង​ជាង 5C ៣ដង​

ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ …

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ macrumors