ប្រិយមិត្ត​បាន​ដឹង​ល្ហៀងៗ​នូវ​ចចាមអារ៉ាម​ខ្លះៗ​ពី​រូបថត​សម្បក iPad 5 បែក​ធ្លាយ​រួច​មក​ហើយ ចំណែក​ឯ​ខណៈ​ពេល​នេះ​វិញ សូម​មក​ទស្សនា​វីដេអូ Tablet ជំនាន់​ថ្មី​ទី៥ ដ៏​អាថ៌កំបាំង​នេះ​វិញ​ម្ដង តើ​បាន​តម្រុយ​អី​ខ្លះ​ដែរ​លើក​នេះ?

អាន៖ ធ្លាយ​​ iPad mini 2 ពណ៌​មាស​​បំពាក់ TouchID, RAM 1GB, A7 Chip ដូច iPhone 5S

ជា​វីដេអូ​ដែល​បាន​បង្ហោះ​ចេញ​ពី​គេហទំព័រ Sw-box បង្ហាញ​ពី​ការ​ប្រៀបធៀប​រវាង iPad 5 និង iPad 4 និង iPad Mini។ តាម​វីដេអូ​នេះ​បាន​បង្ហាញ​ពី​កម្រាស់​ខុស​គ្នា​រវាង iPad 5 និង iPad 4 ដែល Tablet ជំនាន់​ថ្មី​មាន​កម្រាស់​ស្ដើង​ជាង iPad 4 (ដែល​មាន ៩,៤មម) ២មម ហើយ​សម្បក​អាលុយមីញ៉ូម​ដែល​បំពាក់​លើ iPad 5 ស្រាល​ជាង​មុន ៥០ក្រាម ថយ​ពី ១៤៦ក្រាម​មក​ត្រឹម ៩២ក្រាម​ប៉ុណ្ណោះ។ ចំណែក​ការ​ឌីហ្សាញ​រូបរាង មាន​លក្ខណៈ​យក​លំនាំ​តាម iPad Mini។

អាន៖ iPad 5 ​ធ្លាយ​តម្លៃ ខណៈ​រូបរាង​ពិត​នៅ​មិន​ទាន់​ច្បាស់

ចំណុច​គួរ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ​ស្ថិត​នៅ​ត្រង់ Speaker បាន​ប្ដូរ​ទីតាំង​មក​ស្ថិត​នៅ​ផ្នែក​ក្រោម​ដូច​នៅ​លើ iPad Mini និង iPhone 5 ដែរ។ ចំណែក mic ប្ដូរ​ទៅ​ខាង​ក្រោយ​ក្បែរ​កាមេរ៉ា។

Apple ត្រូវ​គេ​រំពឹង​ថា នឹង​ប្រកាស​ចេញ iPad 5 មាន​ពណ៌​ចំនួន ៣ ដូច​ជា iPhone 5S ដែរ​គឺ (ពណ៌​ប្រផេះ, ប្រាក់ និង​ពណ៌​មាស) ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី ១៥ តុលា​ខាង​មុខ​ជា​មិន​ខាន។

រង់​ចាំ​មើល​ទាំង​អស់​គ្នា តើ iPad 5 នឹង​មាន​លក្ខណៈ​សម្បត្តិ​ល្អ​យ៉ាង​ណា​ធៀប​នឹង iPad មុនៗ។

តាមដាន​ព័ត៌មាន​ជុំវិញ iPad 5 សូម​ ចុច​ត្រង់​នេះ

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ gsmarena, sw-box