​គេហទំព័រ​អន្តរជាតិ​ធំ​ៗ​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​កំពូល​តារា​សម្ដែង​​​ហូលីវូដ​​សញ្ជាតិ​​ពីរ​អាមេរិក-ខ្មែរ​ Angelina Jolie ​បាន​​ទម្លាយ​រឿង​ដ៏​សោកសៅ​ថា​ ​​នាង​​ប្រហែល​ជា​​អាច​​រស់​បាន​​​​​បី​ឆ្នាំ​ទៀត​​ប៉ុណ្ណោះ។

​​បើ​យោង​តាម​គេហទំព័រ​ National Enquirer និង​ Asia Town ​បាន​ឱ្យ​ដឹង​ថា​ ​Brad Pitt ​និង​​អ្នក​ម្ដាយ​កូន​ប្រាំ​មួយ​នាក់​​​​​​បាន​ទម្លាយ​រឿង​ដ៏​សោកសៅ​​​​ថា​​ Jolie​ អាច​រស់​​បាន​​​តិច​ជាង​បី​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ ​

កាល​ពី​បួន​ខែ​មុន​ តារា​សម្ដែង​ចិត្ត​ធម៌​ Angelina Jolie បាន ​ទម្លាយ​អាថ៌កំបាំង ​ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​​ ​និង​សោកសៅ​យ៉ាង​ខ្លាំង​ ​គឺ​នាង​បាន​សម្រេច​ចិត្ត​​វះ​កាត់​សុដន់​ទាំង​សង​ខាង​ចោល​បន្ទាប់​ពី​​ពិនិត្យ​ឃើញ​ថា​ នាង​អាច​ប្រឈម​​នឹង​​ជំងឺ​មហា​រីក​សុដន់។

Angelina Jolie បាន​និយាយ​ប្រាប់​កាសែត​ New York Time កាល​នោះ​ថា​ ​នាង​អាច​ប្រឈម​មុខ​កើត​ជំងឺ​មហា​រីក​សុដន់​ដល់​ទៅ​ ៨៧%​ និង​​​អាច​មាន​ជំងឺ​មហា​រីក​អូវែ ៥០%​​។ ដូច្នេះ​ជម្រើស​ដែល​នាង​មាន​តែ​មួយ​គត់ ​គឺ​​​ព្យាបាល​ដោយ​​វះ​កាត់​យក​សុដន់​ទាំង​សង​ខាង​នេះ​ចេញ​។  ​គ្រូ​ពេទ្យ​បាន​និយាយ​ថា​ ​ទោះ​បី​ជា​​​វះ​កាត់​បាន​ដោយ​ជោគ​ជ័យ​ហើយ​ក៏​ដោយ​​ ក៏​លទ្ធភាព​កើត​ជំងឺ​មហារីក​សុដន់​​នៅ​តែ​មាន​ដដែល​ ពោល​គឺ​នាង​​នៅ​​តែ​ប្រឈម​​​​​​ ​ ៥​%​​ ខណៈ​ដែល​មិន​ទាន់​វះកាត់​​មាន​ប្រមាណ​ ៨៧​%​។

​​រឿង​ដ៏​សោកសៅ​មួយ​ទៀត​នោះ​ គឺ​​បន្ទាប់​​នាង​ប្រកាស​​ថា​វះ​កាត់​បាន​​ ២​សប្ដាហ៍​ប៉ុណ្ណោះ​ ​​​ម្ដាយ​មីង​​​របស់​​​នាង​​​​ក៏​បាន​ស្លាប់​ដោយ​មហារីក​សុដន់​​ ដែល​មាន​ជំងឺ​ដូច​នាង​ដែរ​ ដែល​ធ្វើ​ឱ្យ​បាក់​ទឹក​ចិត្ត​​យ៉ាង​ខ្លាំង។
​​
​​ប្រភព​​ស្និទ្ធ​នឹង​ Brad និង​ Angelina ​​បាន​​អះអាង​ថា​ ៖ “Angelina កំពុង​តែ​ព្យាយាម​​រស់​​​​​​​ឱ្យ​បាន​ច្រើន​ជាង​នេះ​​​ ព្រោះ​ថា​នាង​​ដឹង​ខ្លួន​​ថា​ ​មិន​អាច​រស់​នៅ​បាន​យូរ​​ទៀត​ទេ”។ ​ប្រភព​បន្ត​ទៀត​ថា​ ៖”​នាង​នឹង​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ពន្យារ​អាយុ​របស់​​​របស់​នាង​ ប៉ុន្តែ​នាង​មាន​ជំនឿ​ថា​ នាង​មិន​អាច​រស់​នៅ​​បាន​​ដល់​​អាយុ​ ៤៥​ឆ្នាំ​នោះ​ឡើយ”។

​​​កំពូល​តារា​សម្ដែង​​​វ័យ​ ៣៨​ឆ្នាំ​រូប​នេះ​ ​​​​បាន​ទម្លាយ​រឿង​ដ៏​សោកសៅ​បែប​នេះ​ ដោយ​សារ​​សមាជិក​មួយ​ចំនួន​នៃ​គ្រួសារ​របស់​នាង​​​​​ ​​សុទ្ធ​តែ​មាន​អាយុ​ខ្លី​ ​ដោយ​សារ​តែ​កើត​ជំងឺ​មហារីក។ ​​ជាក់​ស្ដែង​ ម្ដាយ​បង្កើត​របស់​ Jolie គឺ​អ្នក​ស្រី Marcheline Bertrand ​បាន​ស្លាប់​នៅ​អាយុ​ ៥៦​ឆ្នាំ​​ដោយ​សារ​តែ​ជំងឺ​មហារីក​​​អូវែ​ ខណៈ​ដែល​​​ជីតា​​ ​​យាយ​ ​​និង​អំ​ ​ខាង​ម្ដាយ​សុទ្ធ​តែ​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក។ ​

​ប្រភព​ផ្សេង​ទៀត​បាន​បង្ហើប​ថា​ ​​នេះ​អាច​ជា​ហេតុផល​មួយ​ដែល​ Jolie ​​និង​ Brad Pit ​ប្រញាប់​រៀប​ការ​ឱ្យ​បាន​ឆាប់​​ ព្រោះ​បើ​​នាង​ម៉េច​ៗ​ទៅ​ ចំណង​អាពាហ៍ពិពាហ៍​របស់​នាង​​​ នឹង​អាច​ជួយ​ថែរក្សា​កូន​​ទាំង​​៦​របស់​នាង​​​​ឱ្យ​បាន​ល្អ​ប្រសើរ៕​​​