សមាជិក Sistars ប្រាប់រឿងវះកាត់ត្របកភ្នែក តែមិនហ៊ានប្រាប់រឿងវះកាត់…
Kim Hyo-Jung សមាជិកមួយរូបក្នុងក្រុមចម្រៀងស្រីកូរ៉េ Sistars បានធ្វើឱ្យអ្នកគាំទ្រចេញមតិតតាំង និងរិះគន់ថា នាងបានកុហកទស្សនិកជនស្ទើរទូទាំងប្រទេសថា នាងមិនបានវះកាត់កែក្ដោងច្រមុះឱ្យស្រួចជាងមុនដូចពាក្យគេនិយាយនោះទេ។
អាថ៌កំបាំងរបស់នាងដែលបានលាក់បាំងកន្លងមកនេះ ត្រូវបានលាតត្រដាងក្នុងកម្មវិធីទូរស្សន៍ក្នុងប្រទេសកូរ៉មួយមានឈ្មោះថា Reality Show។ Kim Hyo-Jung នាងបានបង្ហើបថា នាងបានវះកាត់ត្របកភ្នែកពីរជាន់ ហើយពេលនោះនាងក៏ចង់វះកាត់ច្រមុះបន្ថែមទៀតដែរ ប៉ុន្តែទ្រាំឈឺមិនបានក៏សម្រេចចិត្តមិនវះកាត់កែច្រមុះទៅ។
យ៉ាងណាក៏ដោយ ក្រោយពេលប្រៀបធៀនរូបភាពមុនពេលវះកាត់ និងក្រោយពេលវះកាត់ ត្រូវបានគេសន្និដ្ឋានថា Kim Hyo-Jung គឺវះកាត់ទាំងត្របកភ្នែក និងកែច្រមុះឱ្យស្រួចជាងមុន។ ដូច្នេះបានជាអ្នកគាំទ្រមានការអាក់អន់ចិត្តជាខ្លាំង ដោយលើកហេតុផលថា ហេតុអីចាំបាច់កុហកគេ ព្រោះថាការវះកាត់កែសម្ផស្សវារឿងសាមញ្ញទៅហើយសម្រាប់ប្រទេសកូរ៉េ។
មានអ្នកគាំទ្រមួយចំនួននៅតែជឿជាក់ថា Kim Hyo-Jung មិនបានវះកាត់ក្ដោងច្រមុះនោះទេ ប៉ុន្តែអ្នកខ្លះទៀតបាននិយាយថា នាង ១០០% គឺវះកាត់កែច្រមុះ។ ទស្សនាវីដេអូខាងក្រោមនេះ តើ nob70 ទាំងអស់គ្នាគិតថា Kim Hyo-Jung វះកាត់ច្រមុះដូចពាក្យគេថាដែរឬទេ?
ដោយ nob70
ប្រភព៖ AppleDailyEnglish
0 comments:
Post a Comment