Breaking News
Loading...
Thursday, January 2, 2014

ចំណង់​ស្នេហ៍​ Kristen និង Robert អាច​ដូច​ដើម​ទេ?


ថ្មីៗ​នេះ​រឿង​វិល​រក​ភាព​ដើម​នៃ​ចំណង់​ស្នេហ៍​របស់​នាង Kristen Stewart និង  Robert Pattinson បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​គគុក​ក្នុង​ពិភព​ជីវិត​តារា Hollywood។ តើ​ស្នេហា​របស់​​​ពួកគេ​អាច​វិល​រក​ភាព​ដើម​វិញ​ដែរ​ឬ​ទេ?

 

​​​​​​​

Inside-The-Robert-Pattinson-And-Kristen-Stewart-Split-Why-Sorry-Wasn_t-Enough

ប្រភព​មួយ​រូប​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​គម្រោង​ដំណើរ​កម្សាន្ត​ជាមួយ​  Robert ក្នុង​ថ្ងៃ​បុណ្យណូអែល​បរាជ័យ នាង Kristen Stewart គ្រោង​ចំណាយ​ពេល​ជាមួយ​គ្នា​​សារ​ជាថ្មី​​ក្នុង​ឱកាស​​ឆ្នាំ​ថ្មី​​ស្អែក​​នេះ លើ​កោះ Isle of Wight ប្រទេស​អង់គ្លេស។ ​​​

រឿង Fast & Furious 7 មិន​បញ្ជាំង​នៅ​ឆ្នាំ​ក្រោយទេ

មិត្តភ័ក្ដិ​តារា​ស្រី​វ័យ ២៣ឆ្នាំ​រូប​នេះ​ប្រាប់​គេហទំព័រ HollywoodLife ​ថា” Kristen បាន​សម្រេច​ចិត្ត​មិន​​ចំណាយ​ពេល​ក្នុង​ថ្ងៃ Christmas ក្នុង​ទីក្រុង​ឡុងដុង​នឹង Robទេ ទោះបី​មាន​ការ​​អញ្ជើញ​ពី​រូប​គាត់​​ក៏​ដោយ ព្រោះ​នាង​ដឹង​ថា​ក្រុម​គ្រួសារ Rob មិន​សូវ​ស្វាគមន៍។ វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​បំផុត​សម្រាប់ Kristen ប៉ុន្តែ​យើង​គិត​ថា​នាង​ធ្វើ​ត្រូវ”។

 

ទោះបីជា​យ៉ាងណា តួឯក​ស្រី​ក្នុង​រឿង “Twillight” រូប​នេះ បាន​ជ្រើសរើស​កន្លែង​ល្អ​មួយ​សម្រាប់​ខ្លួន​និង Rob ​ក្នុង​ឆ្នាំ​ថ្មី​ស្អែក​នេះ គឺ​នៅ​លើ​កោះ Isle of Wight អតីត​កន្លែង​​ដែល​ពួកគេ​ធ្លាប់​ទៅ​លេង​កាល​ពី​ផ្អែមល្ហែម​នឹង​គ្នា។ ​

ឆ្នាំ២០១៣ តារាហុងកុង​រូបណា​រកប្រាក់​បាន​ច្រើន​ជាង​គេ

“នាង(Kristen )ពិត​ជា​ចង់​ទៅ​កោះ Isle of Wight ជាមួយ Rob ណាស់ ហើយ​វា​ជា​ឱកាស​សម្រាប់​ពួកគេ​រីករាយ​ឆ្នាំ​​ថ្មី ២០១៤ ដូច​អ្វី​ដែល​ពួកគេ​មាន​​កាល​ពី​អតីត។ ហើយ​ការ​ដើរ​លេង​ក្នុង​រង្គសាល ផឹក Beer សើច​សប្បាយ ស្ដាប់​តន្រ្តី​ជាមួយ​ប្រុស​ស្នេហ៍ គឺ​​ជា​អ្វី​ដែល​នាង​ចង់​បាន​”។ ប្រភព​ដដែល​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ។​

 

តារា​ទទួល​ភាព​ល្បីល្បាញ​ខ្លាំង​ក្នុង ​“Twillight” ពីរ​ដួង​ខាងលើ បាន​រង​រឿង​អាស្រូវ​ជាច្រើន ក្រោយ​ពួកគេ​​​ចែកផ្លូវ​គ្នា​ដើរ​កន្លង​មក ហើយ​មាន​​សារព័ត៍មាន​ខ្លះ​ចុះផ្សាយ​ថា ពួកគេ​នឹង​​មិន​អាច​ត្រូវ​គ្នា​វិញ​ទេ ខ្លះ​ទៀត​ថា​នឹង​ត្រូវ​គ្នា​វិញ។ មក​ដល់​ពេល​នេះ គេ​គ្រប់​គ្នា​ដឹង​ថា អ្នកទាំងពីរ​ពិតជា​ចង់​ត្រូវ​រ៉ូវគ្នា​ណាស់ ចំណែក​រឿង​ទៅ​មុខ​ទៀត​យ់ាងណា​នោះ​ សូម​រងចាំ​ទស្សនា​លើ​គេហទំព័រ nob70 ទាំងអស់​គ្នា​នាពេល​បន្តទៀត៕

 

ដោយ nob70
ប្រភព៖ hollywoodlife

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved