Google នឹងទិញក្រុមហ៊ុន Nest Labs តម្លៃ ៣,២ពាន់លានដុល្លារ
ក្រុមហ៊ុនរុករកដ៏ធំ Google បានប្រកាសថា ខ្លួននឹងចំណាយទឹកប្រាក់ចំនួន៣,២ពាន់លានដុល្លារអាមេរិក ដើម្បីទិញយកក្រុមហ៊ុនបង្កើតឧបករណ៍ស្វ័យប្រវត្ត Nest Labs ក្នុងពេលឆាប់ៗខាងមុខ។
ប្រភពថា Nest Labs ជាក្រុមហ៊ុនមួយដែលបានដំណើរការចាប់តាំងពីឆ្នាំ ២០១០ បង្កើតដោយអតីតវិស្វកររបស់ Apple ពីររូប គឺ Tony Fadell និង Matt Rogers និងជាអ្នកជួយអភិវឌ្ឍ iPhone ដំបូងគេ។ ក្នុងឆ្នាំ២០១១ ក្រុមហ៊ុនបានប្រកាសលក់ផលិតផល ផ្លាស់ប្ដូរកម្ដៅ(Thermostat) លើកដំបូងរបស់ខ្លួន។ ឆ្នាំ២០១៣ ក្រុមហ៊ុនបានបង្ហាញផលិតផលការពារ ឬស្រូបផ្សែង (Protect smoke) និង Carbon monoxide។
លោក Larry Page CEO របស់ Google និយាយថា “ស្ថាបនិក Nest លោក Tony Fadell និង Matt Rogers បានបង្កើតក្រុមធំមួយ ដែលពួកយើងរីករាយស្វាគមន៍ពួកគាត់ចូលគ្រួសារ Google។ ពួកគេបានចែកចាយផលិតផល ការពារឬស្រូបផ្សែង (Protect smoke) និង Carbon monoxide ដែលអ្នកអាចទិញបាន និងជាឧបករណ៍ផ្ដល់សុវត្ថិភាពដល់គ្រួសារអ្នក។ យើងរីករាយនឹងបំពេញតាមតម្រូវការអតិថិជន”។
យ៉ាងណាមិញ CEO របស់ Nest លោក Tony Fadell បាននិយាយដែរថា គាត់រីករាយចូលរួមជាមួយ Google។ មានការជួយពីពួកគេ Nest នឹងក្លាយជាកន្លែងឧបករណ៍សាមញ្ញ ដែលធ្វើឱ្យជីវិតនៅគេហដ្ឋានកាន់តែងាយស្រួល និងមិនប៉ះពាល់ដល់ពិភពលោក។
Nest Laps គឺជាក្រុមហ៊ុនឯកទេសខាងច្នៃបង្កើតផលិតផលបំពាក់ក្នុងគេហដ្ឋាន ក្រុមហ៊ុន ដោយឧបករណ៍ទាំងនោះមានបំពាក់បច្ចេកវិទ្យា Sensor-driven, Wi-Fi enable និង Self-learning ជាដើម មានមូលដ្ឋាននៅទីក្រុង Palo Alto រដ្ឋ California៕
ប្រភព៖ google, neowin
0 comments:
Post a Comment