Breaking News
Loading...
Friday, January 10, 2014

អ្នកប្រាប់ផ្លូវពាក់បីគីនីអញ្ជឹងៗ ប្រហែលអ្នកដំណើរស្តាប់មិនចូលទេមើលទៅ!


 ស្ត្រីម្នាក់បានស្ម័គ្រចិត្តជួយប្រាប់ផ្លូវដល់ភ្ញៀវ ទេសចរក្នុងស្ថានីយ៍រថភ្លើងក្រោមដីនាងបានស្លៀក សំលៀកបំពាក់បែបបីគីនីរាល់ថ្ងៃ។ នេះបើយោងតាមអត្ថបទមួយ Rocketnews24 toychan.net នាងបានស្លៀកសំលៀកបំពាក់ បែបបីគីនី ក្នុងរថភ្លើងក្រោមដី និងជួយប្រាប់ទិសដៅ អ្នកដំណើរដោយឥតគិតថ្លៃ។ ស្ត្រីម្នាក់នេះមានអាយុ២០ឆ្នាំ រស់នៅតំបន់ក្វាងទុង ក្នុងប្រទេសចិន។អ្នកធ្វើដំណើរគ្រប់គ្នាក្នុងរថភ្លើង មានចម្ងល់ថា តើហេតុអ្វីបានជា នាងស្លៀកឈុតបែបនេះ? រីឯពួកគេមិន យល់ព្រមនិងមិនពេញចិត្ត ចំពោះការស្លៀកពាក់របស់នាង ដែលស៊ីចស៊ីខ្លាំងអញ្ជឹងនោះទេ។

 វាពិតជាពិបាកមើល នៅពេលនារីម្នាក់នេះ ស្លៀកសំលៀកបំពាក់ បីគីនីរាល់ថ្ងៃក្នុងរថភ្លើងក្រោមដី បែបនេះ។ ចុះប្រិយមិត្តគិតថា នារីម្នាក់នេះ ស្លៀកសំលៀកបំពាក់អញ្ជឹង វាសមដែររឺទេ?

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved