Breaking News
Loading...
Friday, January 10, 2014

ចឹងតើ! បានជាគ្រោះថ្នាក់ចរាចរណ៍ ចេះតែកើតមានរហូត!


សព្វថ្ងៃនេះ នៅតាមទីកន្លែងកំសាន្ត ឬតាមដងផ្លូវមួយចំនួន គេបានប្រទះឃើញនារីមួយចំនួន បានស្លៀកពាក់ខើចលេចលើលេចក្រោម ធ្វើឲ្យមានសាធារណៈជនមួយចំនួន រិះគន់យ៉ាងខ្លាំង ដោយសារតែអាចបណ្តាលឲ្យ មានគ្រោះថ្នាក់ផ្សេងៗ ដែលមិនអាចនឹកស្មានដល់។

ជាមួយគ្នានេះដែរ ការស្លៀកពាក់របស់នារីៗមួយចំនួននេះ ក៏អាចបណ្តាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍ ដោយសារតែការស្លៀកពាក់បែបនេះ បានទាក់ទាញចំណាប់អារម្មណ៏ របស់អ្នកដំណើរយ៉ាងខ្លាំង ជាពិសេសគឺអ្នកបញ្ជាយានជំនិះតែម្តង។

គួរបញ្ជាក់ផងដែរថា ការស្លៀកពាក់បែបនេះ មិនត្រឹមតែធ្វើឲ្យកើតមាន ការរិះគន់ពីសាធារណៈជន  និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ តែវាក៏បង្កឲ្យកើតមានករណី រំលោភសេពសន្ថវៈ ឬអាចឈានដល់ករណីរំលោភសម្លាប់ ដើម្បីបំបិទមាត់ផងដែរ ជាពិសេសនៅពេលរាត្រី។

ដូច្នេះហើយសូមនារីៗដែលចូលចិត្ត ការស្លៀកពាក់បែបសិចស៊ី ខើចលេចលើលេចក្រោម គួរឲ្យជៀសវាង ឬកាត់បន្ថយការស្លៀកពាក់បែបនេះ ដើម្បីជាការល្អសម្រាប់សង្គម ក៏ដូចជារក្សាសុវត្ថិភាពដល់ខ្លួនអ្នកផងដែរ។

ចុះប្រិយមិត្ដមានគំនិតយោបល់យ៉ាងណាដែរ ចំពោះការស្លៀកពាក់បែបនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved