Breaking News
Loading...
Tuesday, January 28, 2014

វិធី​កែ​ខៃ​ចុង​សុដន់​ឲ្យ​មាន​ពណ៌​ស៊ី​ជំពូរ​


nob70 ​នារី​តែង​តែ​ខ្វល់​ខ្វាយ​ខ្លាំង​ណាស់​ចំពោះ​​គ្រប់​ផ្នែក​លើ​ដង​ខ្លួន​ ឲ្យ​តែ​មាន​សភាព​ខ្មៅ​ឬ​ស្រអាប់​ច្បាស់​ជា​នៅ​មិន​សុខ​ឡើយ​។ ចំណែក​ផ្នែក​ចុង​សុដន់​ក៏​ជា​បញ្ហា​កង្វល់​សម្រាប់​នារី​ជា​ច្រើន​នាក់​ដែរ​ រហូត​មាន​អ្នក​ខ្លះ​ទៅ​ទិញ​ផលិតផល​មក​លាប​ដើម្បី​ធ្វើ​ឲ្យ​ចុង​សុដន់​មាន​ពណ៌​ផ្កា​ឈូក​ស្អាត​។

 

 

gdcyzh0a

 

តាម​ការ​បក​ស្រាយ​របស់​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព​ស្ត្រី​បាន​ឲ្យ​ដឹង​ថា​ ពណ៌​នៃ​ចុង​សុដន់​ដែល​ខុស​គ្នា​ពី​នារី​ម្នាក់​ទៅ​នារី​ម្នាក់​នោះ​​ វា​អាស្រ័យ​ទៅ​លើ​កម្រឹត​ជាតិ​ពណ៌​ក្នុង​ខ្លួន​របស់​មនុស្ស​ម្នាក់​ៗ​។ នារី​ដែល​មាន​សម្បុរ​ស​មិន​មែន​​សុទ្ធ​តែ​មាន​ចុង​សុដន់​​ពណ៌​ស៊ីជំពូរ​ទាំង​អស់​នោះ​ទេ​ ហើយ​នារី​ដែល​មាន​ស្បែក​ខ្មៅ​ក៏​មិន​ប្រាកដ​ថា​មាន​​ចុង​សុដន់​ពណ៌​ខ្មៅ​នោះ​ដែរ​។ ហេតុ​នេះ​ការ​ដែល​មាន​ពណ៌​ចុង​សុដន់​ខ្មៅ​គឺ​ជា​លក្ខខណ្ឌ​កំណត់​របស់​មនុស្ស​ខុស​ៗ​គ្នា​ គ្មាន​បញ្ហា​អ្វី​ចោទ​ឡើង​ធ្ងន់​ធ្ងរ​នោះ​ទេ​។

 

សម្រាប់​នារី​ ពណ៌​នៃ​ចុង​សុដន់​អាច​ប្រែ​ពី​ពណ៌​ស៊ីជំពូរ​ទៅ​ជា​ខ្មៅ​ស្រអាប់​នៅ​ពេល​មាន​ផ្ទៃ​ពោះ​ ឬ​ពេល​ឆ្លង​ទន្លេ​ ហើយ​វា​នឹង​ប្រែ​មក​រក​សភាព​ពណ៌​ស៊ីជំពូរ​វិញ​នៅ​ពេល​សម្រាល​កូន​បាន​ប៉ុន្មាន​ខែ​រួច​មក​។ ទោះ​ជា​យ៉ាង​ណា​ សម្រាប់​នារី​ដែល​មាន​ចុង​សុដន់​ខ្មៅ​ស្រាប់​អាច​មាន​វិធី​សាស្ត្រ​មួយ​ចំនួន​ដើម្បី​កែ​ខៃ​មក​ជា​ពណ៌​ស៊ី​ជំពូរ​បានខ្លះ​៖

  

១. ដុស​សម្អាត​ចុង​សុដន់​រាល់​ពេល​ងូត​ទឹក​៖

ការ​ដុស​សម្អាត​ចុង​សុដន់​នេះ​ មិន​គួរ​ប្រើ​ដៃ​ឬ​របស់​រឹង​ដុស​ខ្លាំង​ពេក​នោះ​ទេ​ ព្រោះ​​ចុង​សុដន់​ដែល​កន្លែង​ដែល​មាន​ស្បែក​ទន់​ឆាប់​រលាត់​។ គួរ​ប្រើ​សាប៊ូ​ដុស​ខ្លួន​មក​ដុស​ញី​ថ្នម​ៗ​ដើម្បី​ឲ្យ​អស់​ក្អែល​ មិន​យូរ​មិន​ឆាប់​វា​អាច​ប្រែ​មក​ជា​ពណ៌​ស៊ី​ជំពូរ​ ឬ​ផ្កា​ឈូក​បាន​។

 

 

២. ក្រូច​ឆ្មា​៖​

le6sdbs3

ក្រូ​ច​ឆ្មា​មាន​សារធាតុ​អាស៊ីត​ អាច​ដុស​សម្អាត​ក្អែល​និង​ភាព​ខ្មៅ​លើ​ចុង​សុដន់​បាន​។ វិធី​នេះ​មិន​គួរ​ប្រើ​រាល់​ថ្ងៃ​នោះ​ទេ​ យក​ល្អ​គួរ​ធ្វើ​វា​ មួយ​ទៅ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ទើប​ជា​ការ​ប្រសើរ​។

 

 

​៣. ប្រើ​ផលិត​ផល​​ប្ដូរ​ពណ៌​ចុង​សុដន់​៖

k0ba5e17

វិធី​នេះ​ nob70សូម​ណែ​នាំ​ចុង​ក្រោយ​បង្អស់​ព្រោះ​ការ​ប្រើ​ផលិត​ផល​ទាំង​នោះ​អាច​ប៉ះ​ពាល់​សុដន់​បាន​ដោយ​ងាយ​។ ប៉ុន្តែ​សម្រាប់​ nob70នារី​ដែល​មិន​អាច​ទ្រាំ​បាន​នឹង​សភាព​ខ្មៅ​ស្រអាប់​នៃ​ចុង​សុដន់​របស់​ខ្លួន អាច​ជ្រើស​រើស​ការ​ប្រើ​ផលិត​ផល​ប្ដូរ​ពណ៌​ចុង​សុដន់​បាន​ តែ​ត្រូវ​ប្រាកដ​ថា​ផលិតផល​ទាំង​នោះ​មាន​សុវត្ថិភាព​។

 

ដោយ​​ nob70

ប្រភព​៖ nodarklips

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved