Breaking News
Loading...
Tuesday, January 28, 2014

​ស្ត្រី​បង្កើត​​កូន​​ភ្លោះ​​​កន្លះ​ឡូ


ធ្លាប់​បាន​ចុះ​ផ្សាយ​រួច​មក​ហើយ​នូវ​ព័ត៌មាន​​ដែល​ស្ត្រី​កើត​បាន​កូន​ភ្លោះ​​៤​នាក់ ដែល​មាន​ថ្ងៃ​ខែ​កំណើត​ដូច​គ្នា​ ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ​។ ចំណែក​ថ្ងៃ​នេះ​ ​​​  មាន​ព័ត៌មាន​ទាក់​ទង​នឹង​កូន​ភ្លោះ​ដូច​គ្នា​ តែ​​ជា​កូន​ភ្លោះ​ដល់​ទៅ​៦​នាក់​ឯ​ណោះ​​។

 

gcxyf9dc

 

តាម​ប្រភព​ព័ត៌មាន​ dailymai​ បាន​ឲ្យ​ដឹង​ថា​ស្ត្រី​ជនជាតិ​ប៉ាគីស្ថាន​ម្នាក់​ពេល​ទៅ​ឲ្យ​គ្រូ​ពេទ្យ​ពិនិត្យ​ពោះ​មុន​ថ្ងៃ​សម្រាល​ ក៏​ស្រាប់​តែ​ឈឺ​ពោះ​កើត​កូន​នៅ​ពេល​នោះ​តែ​ម្ដង​។ ស្ត្រី​ជា​ម្ដាយ​ខាង​លើ​​កើត​បាន​កូន​ស្រី​៤​នាក់​ និង​ប្រុស​​២​នាក់​ក្នុងគ្លីនិក​ឯក​ជន​មួយ​​នៅ​ខេត្ត​Khyber Pakhtunkhwa​ ប្រទេស​ប៉ាគីស្ថាន​។

 

wk2semnv

តាម​សម្ដី​របស់​គ្រូ​ពេទ្យ​បាន​ឲ្យ​ដឹង​ថា​ ទាំង​ម្ដាយ​និង​កូន​ទាំង​៦​នាក់​មាន​សុខភាព​ល្អ​ មិន​គួរ​ឲ្យ​បារម្ភ​ឡើយ​។​ ​ទោះ​ជា​យ៉ាង​ណា​​ ស្ត្រី​ជា​ម្ដាយ​និង​កូន​ៗ​ត្រូវ​ទៅ​ពិនិត្យ​និង​ថែ​ទាំ​នៅ​មន្ទីរ​ពេទ្យ​ទាហាន​ដើម្បី​តាម​ដាន​ស្ថាន​ភាព​សុខភាព​ជា​បន្ត​។ គួរ​រំលឹក​ថា​ កាល​ពី​ដើម​ខែ​នេះ​ ក៏​មាន​ស្ត្រី​មួយ​រូប​ទៀត​ ដែល​កើត​បាន​កូន​ភ្លោះ​ចំនួន​៤​នាក់​ នៅ​ប្រទេស​ឥណ្ឌា​ផង​ដែរ​។

 

 

cioxjeib

 

ដោយ​ nob70

ប្រភព៖​ dailymail

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved