Breaking News
Loading...
Thursday, January 9, 2014

យុវជនឥណ្ឌូនេស៊ីនាំគ្នាលេងទាត់បាល់ភ្លើង (មានវីដេអូ)


ឥណ្ឌូនេស៊ី៖ យើងធ្លាប់តែឃើញគេលេងទាត់បាល់បែបធម្មតាៗ ប៉ុន្តែយុវជនឥណ្ឌូនេស៊ីខាង ក្រោមនេះវិញ បែរជានាំគ្នាយក បាល់ទៅដុតភ្លើង ហើយយកមកទាត់ ដោយមិនមានពាក់ ស្បែកជើងឡើយ។ ល្បែងទាត់បាល់ភ្លើងនេះមានប្រជាប្រិយ ភាពយ៉ាងខ្លាំង សំរាប់ក្រុម យុវជនឥស្លាមលេងតាមសាលារៀន នានានៅក្នុងខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី ហើយបាល់ដែលគេយកមកទាត់លេងនោះ គឺជាផ្លែដូង ដែលគេបានដាក់ ត្រាំប្រេងកាត រួចយកមក ដុត។ មុននឹងគេលេងល្បែងនេះ គេ ត្រូវយកផ្លែដូងទៅត្រាំប្រេងកាតរយៈពេល២ថ្ងៃសិន ទើបយក ដូងនោះមកដុត ហើយអ្នកលេងទាំងអស់ត្រូវទាត់បាល់ (ផ្លែដូង) នោះដោយជើងទទេ មិនមានពាក់ស្បែកជើងឡើយ។ ល្បែង ដ៏គ្រោះថ្នាក់នេះត្រូវបានគេហៅថា Pencake Silat ដែលមានប្រវិត្តតាំងពីយូរមកហើយ  ហើយគោលបំណងនេះ ល្បែងនេះ គឺចង់អោយអ្នកលេង មានរាងកាយ និងសតិអារម្មណ៍រឹងមាំខ្លាំងខ្លា។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះ ល្បែងនេះ?

“សូមកុំសាកល្បងលេងអោយសោះ ព្រោះអាចបង្កអោយមានគ្រោះថ្នាក់”

Khmer-note

Students_play_Fire_Football_at_the_boarding_scho

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved