Breaking News
Loading...
Monday, January 27, 2014

Barcelona ត្រលប់​មក​កំពូល​តារាង​វិញ​ក្រោយ​ផ្ដួល Malaga 3-0


គ្រាប់​បាល់​៣​គ្រាប់​របស់ Gerard Pique, Pedro និង Alexis Sanchez បាន​ផ្ដល់​បី​ពិន្ទុ​ឱ្យ​ក្រុម​របស់​លោក Tata Martino ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​យក​ស្មើ​ពិន្ទុ​ជា​មួយ Atletico Madrid ដែល​បាន​ដាក់​សម្ពាធ​លើ Barca ក្រោយ​ពួក​គេ​ផ្ដួល Rayo Vallecano រួម​មុន​ទៅ​ហើយ​នោះ។

1172881-22676727-640-360

 

Barcelona គ្រប់​គ្រង​ស្ថានការណ៍​បាន​ល្អ​នៅ​លើ​ទឹក​ដី​ខ្លួន​ឯង បើ​ទោះ​ជា​ពួក​ត្រូវ​ប្រើ​ពេលវេលា និង​ការ​សម្រុក​ខ្លាំង​ទើប​អាច​ទម្លុះ​ខ្សែ​ការពារ Malaga យ៉ាង​ណា​ក្ដី។

 

ទោះ​បី​ជា​ប្រព័ន្ធ​ការពារ​របស់​ Malaga ល្អ​ ប៉ុន្តែ​នៅ​សល់​ត្រឹម​៥​នាទី​មុន​បញ្ចប់​តង់​ទី​មួយ​ ពួក​គេ​បាន​របូត​មួយ​គ្រាប់ នៅ​ពេល​ដែល​ Pique អាច​រក​ចន្លោះ​ប្រហោង​បាន​ដោយ​បាល់​ចេញ​ពី​ជើង Sanchez មក។

 

Pedro បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី ៥៥ ខណៈ​មិន​ដល់​១០​នាទី​ផង Sanchez បន្ថែម​មួយ​គ្រាប់​ទៀត ដែល​ជា​គ្រាប់​បាល់​ចុង​ក្រោយ​នៃ​ការ​ប្រកួត និង​ធានា​សុវត្ថិភាព​តំណែង​កំពូល​តារាង​នៅ​សប្ដាហ៍ទី​២១​នេះ៕​

 

ដោយ nob70

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved