Breaking News
Loading...
Friday, December 13, 2013

បែកធ្លាយ វីដេអូសិស្សសាលានិងអ្នកគ្រូ លេងប៉ាវស៊ីសងដោះអាវ ក្នុងថ្នាក់ យ៉ាងអាណាធិបតេយ្យ (video inside)


កាលពីថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានលេចធ្លាយនូវវីដេអូ គួរអោយអាម៉ាស់មុខចំពោះសាធារណៈជនមួយ ដោយសិស្សស្រីមួយក្រុម រួមជាមួយអ្នកគ្រូផងនោះ មិនត្រឹមតែបានលេងល្បែងប៉ាវស៊ីសងក្នុងថ្នាក់នោះទេ ពោលគឺថែមទាំងភ្នាល់ដោះអាវថែមទៀតផង។

វីដេអូជាង ៨ នាទីនេះ ត្រូវបានថតដោយទូរស័ព្ទ របស់មិត្តរួមថ្នាក់ប្រុសៗ ដែលបានផ្តិតយកសកម្មភាព ដែលមានសិស្សស្រីម្នាក់ឈរ និងសិស្សស្រីមិត្តរួមថ្នាក់ពីរ បីនាក់ទៀត ក្នុងឯកសណ្ឋានសិស្សសាលា ឯកជនមួយ ក្នុងរាជធានីភ្នំពេញ បានលេងល្បែងប៉ាវស៊ីសង ដោះអាវ យ៉ាងហួសចិត្ត កន្លងទៅនេះ។ ហើយអ្វីដែលមិននឹកស្មានដល់នោះ គឺសិស្សស្រីម្នាក់នេះ ថែមទាំងហ៊ានបង្ខំអ្នកគ្រូ ដែលប៉ាវចាញ់ អោយដោះអាវក្រៅចេញ ជាថ្នូរនឹងការកត់មេរៀនថែមទៀតផង។

ទោះជាយ៉ាងណាក៏ដោយ សកម្មភាពនេះ ហាក់ដូចជាមិនបានអោយតម្លៃទៅលើវិន័យ និងសីលធម៌ របស់សាលារៀន ព្រមទាំងបន្ទាប កិត្តិនាមក្នុងនាមជាសិស្សានុសិស្ស ព្រមទាំងកេរ្តិ័ឈ្មោះរបស់លោកគ្រូ អ្នកគ្រូ ដែលជាអ្នកផ្តល់ចំណេះដឹង ដល់ក្មេងជំនាន់ក្រោយ ថែមទៀតផង។

បើចង់ដឹងច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖


ខ្មែរឡូត 

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved