Breaking News
Loading...
Tuesday, December 24, 2013

ព័ត៌មាន​សំខាន់ៗ​ជុំ​វិញ Jailbreak​ iOS 7 ដែល​អ្នក​គួរ​ដឹង


ថ្មីៗ​នេះ​បណ្ដាញ​សាព័ត៌មាន​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​ដំណឹង​ថា iOS7 អាច​ Jailbreak បាន​ហើយ​ចាប់​ពី​ Version 7.0 ដល់ 7.0.4។ ប៉ុន្តែជុំ​វិញ​បញ្ហា​នេះ​ក៏​មាន​បណ្ដាញ​សាព័ត៌មាន​មួយ​ចំនួន បង្ហាញ​ពី​ភាព​ស្ទាក់ស្ទើរ​នៃ​ការ Jailbreak iOS7 នេះ​ផង​ដែរ។

 

 

ios-7-jailbreak-evasion

 

ជាក់​ស្ដែង​គេហទំព័រ idownlaodblog បាន​បង្ហាញ​ពី​ចំណុច​សំខាន់ៗ​មួយ​ចំនួន ដែល​អ្នក​គួរ និង​មិន​គួរ​ Jailbreak iOS7 លើ​ទូរសព្ទ​ដៃ​របស់​អ្នក​ទាំង​អស់​គ្នា។

 

អ្នក​គួរ​តែ​ Jailbreak ចាប់​ពី​ពេល​នេះ​ពី​ព្រោះ
១. evad3rs បាន​ប្រកាស​ថា​អាច​ធ្វើ​បាន​ដោយ​ជោគជ័យ

២. iOS 7.1 ជិត​ Update ឡើង​មួយ​ Version ទៀត​ហើយ ដូច្នេះ​បើ​ Update ហើយ​អ្នក​នឹង​មិន​មាន​ឱកាស​បាន Jailbreak ក្នុង​ការ​ទាញ​យក​កម្មវិធី​ Free Free មក​ប្រើ​បាន​ទេ។

 

ងាក​មក​រក​ចំណុច​ដែល​អ្នក​គួរ​តែ​ពិចារណា​មុន​នឹង Jailbreak iOS7៖
១.Jailbreak​ Version មួយ​នេះ​នៅ​មាន​ចំណុច Error មួយ​ចំនួន

២. Cydia មិន​ទាន់​ Update ស្រួល​បួល​ក្នុង iOS7 ទេ

៣. កម្មវិធី​មិន​ទាន់ Update សម្រាប់ iOS7 នោះ​ទេ

៤. អ្នក​អាច​នឹង Jailbreak ម្ដង​ទៀត ក្រោយ​ពី evad3rs បាន​ Fix នូវ​ចំណុច​ Error

៥. វត្តមាន​ថ្មី​របស់ Taig អាច​នឹង​ធ្វើ​ឱ្យ​អ្នក​វិលមុខ ឬ​នៅ​មាន​ចម្ងល់​ផ្សេងៗ ព្រោះ​ Taig ចេញ​មុខ​ជំនួស Cydia ក្រោយ​ពេល​ដែល Jailbreak

៦. អ្នក​អាច​នឹង​ខក​ចិត្ត​ព្រោះ iOS7.1 ប្រហែល​ជា​មាន​កម្មវិធី និង Feature ប្លែកៗ​ដោយ​មិន​ចាំបាច់ Jailbreak

 

ជុំ​វិញ​ចំណុច​ពាក់ព័ន្ធ Taig ដែល​លេខ​មុខ​ជំនួស Cydia ដែល​ជា​បណ្ដុំ​កម្មវិធី​ល្អៗ​ហើយ​ Download បាន​ដោយ​សេរី​នេះ ប្រភព​បាន​បញ្ជាក់​ថា សម្រាប់ iOS Device ណា​ដែល​ប្រើ​ភាសា​ចិន គឺ​វា​នឹង​លោត​ Taig ដោយ​ខ្លួន​ឯង​បន្ទាប់​ពី Jailbreak ។ ក្រៅ​ពី​នោះ​យើង​ក៏​អាច​ Install Cydia បាន​ដែរ ដោយ​គ្រាន់​តែ​ Tick យក​ Cydia កំឡុង​ពេល​ដែល​ Jailbreak។

 

Taig-evasi0n7

 

ខាង​ក្រោម​នេះ​ជា​របៀប Jailbreak iOS7 ដែល​ nob70 ដក​ស្រង់​ចេញ​ពី ​idownloadblog ៖
មុន​នឹង Jailbreak អ្នក​ត្រូវ​ដោនឡូត iOS7 Firmware និង Jailbreak Tool ជាមុន​សិន។ ចុច​ទី​នេះ ដើម្បី​ទាញ​យក

 

FireShot Screen Capture #038 - 'How to jailbreak iOS 7 using evasi0n7 [Windows tutorial]' - www_idownloadblog_com_2013_12_22_how-to-jailbreak-ios-7-windows

 >>៧ ចំណុច​ដើម្បី​រក្សា​ថាមពល​ថ្ម​លើ iOS 7 >>

 

ដោយ nob70
ប្រភព៖ evad3rs & idownloadblog

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved