ថ្មីៗ​នេះ មាន​គេហទំព័រ​អន្តរជាតិ​មួយ​បាន​ប្រកាស​បង្កើត​មូលនិធិ​រៃ​ប្រាក់​ពី​អ្នក​ប្រើ iDevice ដែល​ទន្ទឹង​ចាំ jailbreak យ៉ាង​អន្ទះសា ផ្ដល់​ជូន​អ្នក​ដែល​អាច​បំបែក​កូដ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរសព្ទ​ជំនាន់​ចុង​ក្រោយ​នេះ​ទុក​ជា​ការ​​លើក​ទឹកចិត្ត ម្យ៉ាង​ដើម្បី​ពន្លឿន​ឱ្យ​ឆាប់ jailbreak បាន។

អត្ថបទ៖ ផ្អើល​អស់​អ្នក​លេង Twitter ពី​រឿង iOS 7.1 beta Jailbreak បាន

ឥឡូវ​គេហទំព័រ​មាន​ប្រាក់​មូលនិធិ​ចំនួន ២ពាន់​ដុល្លារ​អាមេរិក។ គេហទំព័រ​នោះ​ឈ្មោះ IsiOS7JailbrokenYet ដែល​កន្លង​ទៅ​ធ្លាប់​ជូន​ប្រាក់​ដល់​ក្រុម hacker ជា​ច្រើន ឬ​ក្រុម​ណា​ដែល​អាច​បង្ហាញ​ពី​របៀប jailbreak ពេញ​លេញ​បាន។

មក​ដល់​ពេល​នេះ​នៅ​តែ​មាន​សំណួរ​ចោទ​ឡើង​តៗ​គ្នា​ជុំវិញ jailbreak iOS 7 ថា​បាន​ឬ​នៅ? តើ​ពេល​ណា​ទើប jailbreak បាន? Jailbreak ចាំបាត់ៗ​រហូត​អ្នក​ខ្លះ​អស់​ជំនឿ​នឹង​ការ jailbreak បាន ឬ​បាន​ដែរ​តែ​ត្រូវ​រង់ចាំ​យូរ​ទៀត។ យ៉ាងណាក៏ដោយ គេហទំព័រ maypalo បាន​ឱ្យ​ដឹង​ថា ឥឡូវ​ក្រុម hacker កំពុង​ស្រាវជ្រាវ​បំបែក​កូដ iOS 7 តែ​ពុំ​ទាន់​សម្រេច ១០០% នៅ​ឡើយ។ ជាក់​ស្ដែង​គណនី Twitter ឈ្មោះ panetbeing បាន​បង្ហោះ​ថា ពួក​គេ​កំពុង​ព្យាយាម​យ៉ាង​សស្រាក់​លើ​ការ jailbreak ដែល​អាច​នឹង​សម្រេច​បាន​ក្នុង​ពេល​ឆាប់ៗ (តែ​ពុំ​ប្រាកដ​កាលបរិច្ឆេទ)។

អត្ថបទ៖ បើ​ update ទៅ iOS 7.0.4 អាច jailbreak បាន​អត់?

តើ​នេះ​មាន​ន័យ​ថា យើង​នឹង​មិន​អាច jailbreak បាន​ឬ? ប្រាកដ​ជា​មិន​ពិត​ទេ ពោល​គឺ​នៅ​តែ​បាន​គ្រាន់​តែ​ត្រូវ​ពន្យារ។ នៅ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ព័ត៌មាន​ទាក់ទិន​នឹង​ការ jailbreak iOS 7 ហាក់​កក្រើក​យ៉ាង​ខ្លាំង ក្នុង​នោះ​ច្រើន​ជា​ព័ត៌មាន​មិន​ច្បាស់​ការ ដែល​បាន​លើក​ឡើង​ថា អាច jailbreak បាន តែ​ផ្ទុយ​ពី​ការ​ពិត​នោះ​ទេ ព្រោះ​នៅ​តែ jailbreak មិន​ពេញ​លេញ។

ជា​ការ​ពិត​ណាស់ ធ្លាប់​មាន​ព័ត៌មាន​ថា jailbreak iOS 7.0.4 ដាច់​នៅ​លើ​ទូរសព្ទ​ម៉ូដែល iPhone 4 ដែល​ជា​ការ​អះអាង​ពី OpenSnow នៅ​លើ​បណ្ដាញ​សង្គម Twitter ហើយ​ក៏​មានវីដេអូ​បង្ហាញ​ពី​ការ jailbreak iOS 7.0.2 នៅ​លើ iPhone 5 ដែរ។ យ៉ាងណាក៏ដោយ ការ jailbreak ទាំង​នោះ ពុំ​ទាន់​ទទួល​ជោគជ័យ ១០០% នៅ​ឡើយ ព្រោះ​កម្មវិធី Cydia ដំណើរការ​មិន​ទាន់​ស្រួល​នៅ​ឡើយ​ដែល​អ្នក​ខ្លះ​ហៅ​ថា jailbreak មិន​ទាន់​ពេញ​លេញ ឬ​មិន​ទាន់ full។ មិន full មាន​ន័យ​ថា​នៅ​ពេល​អ្នក jailbreak រួច មិន​ត្រូវ​ប្រើ​រហូត​ទាល់តែ​អស់​ថ្ម​រលត់​ទេ បើ​ដូច្នោះ jailbreak នឹង​ខូច ពោល​ពុម្ព​អក្សរ​ខ្មែរ (Khmer font) ដែល​ដំឡើង​ពី Cydia រួម​ទាំង​កម្មវិធី Cydia ផ្ទាល់​នឹង​ខូច បើក​លែង​ចេញ។

អត្ថបទ៖ វីដេអូ Jailbreak មួយធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​​ច្រើន​​ខក​ចិត្ត​

បច្ចុប្បន្ន​ក៏​មាន​ក្រុម hacker ជា​ច្រើន​​ផ្សេង​ទៀត​ដែល​កំពុង​ធ្វើ​ការ​ជុំវិញ​ការ jailbreak iOS 7 ហើយ jailbreak tool ដែល​ទទួល​បាន​ការ​ពេញ​និយម​បំផុត​នោះ​គឺ Evasion ដែល​ដឹកនាំ​ដោយ​ក្រុម Evad3rs។ គេ​រំពឹង​ថា jailbreak iOS 7 បាន​ជោគជ័យ​គឺ​ត្រូវ​ចាំ​ដល់​ដើម​ឆ្នាំ ២០១៤ ឯណោះ។ បើ​មាន​ព័ត៌មាន​បន្ថែម​ជុំវិញ​ការ jailbreakយើងខ្ញុំនឹង​ធ្វើ​ការ​ចុះផ្សាយ​ភ្លាម។

កុំភ្លេច​តាមដាន​ព័ត៌មាន​ពី​ការ jailbreak បន្ថែមទៀត ជាមួយ​​យើងខ្ញុំ

អត្ថបទ៖ អស្ចារ្យ​ណាស់​! ស្នា​ដៃ​កូន​ខ្មែរ​បង្កើត​ភាសាខ្មែរ​លើ​ iOS 7 ប្រើ​មិន​បាច់​ Jailbreak