Breaking News
Loading...
Friday, December 6, 2013

កាតុ ត្រូវអ្នកសិល្បៈដូចគ្នា រិះគន់ចំៗព្រោះពូកែឌឺដង ពេក


ភ្នំពេញ៖ តារាកំប្លែង និងជាពីធីការិនី ល្បីល្បាញខ្លាំង អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ ដែលកំពុងតែវ៉ាដាច់ តារាកំប្លែងស្រី ក្នុងស្រុក គ្មានអ្នកណា តាមទាន់ ព្រោះអ្នកនាងទេពកោសល្យខ្ពស់ ក្នុងការនិយាយស្ដី ពិសេសជាមនុស្សរួសរាយរាក់ទាក់ អ្នកណាៗ ក៏ស្រឡាញ់ចូលចិត្ត អ្នកនាងដែរ ទាំងក្នុង និងក្រៅរង្វង់សិល្បៈ។ បើរំឭកពីអតីតកាល អ្នកនាង កាតុ គ្រាន់តែជាតារាកំប្លែង តូចតាចក្នុងក្រុមនាយ កុយ មាននាយ សាន ម៉ៅ ជាអតីត ស្វាមីជាអ្នកនាំអ្នកនាង សុខ ច័ន្ទធីតា ពីក្រុមល្ខោនបាសាក់ មកចូលក្នុងក្រុមកំប្លែងដ៏ល្បី ។ កាតុ ក៏សុខចិត្តទទួលភារៈកិច្ចជាភរិយាចុង ដែល កាលនោះ អ្នកនាង មិនមានស្នាដៃ អ្វីលេចធ្លោរទេ ។

ដោយមិនចុះសម្រុង នឹងអតីតស្វាមី លោក សាន ម៉ៅ នាងក៏បាយបាយ រួចរត់ចូលក្នុងក្រុម នាយក្រឹម ថែមទាំងទាញនាងក្អយ ជាតារាកំប្លែងរួមក្រុម ឲ្យធ្លាក់ប្រជាប្រិយភាព ព្រោះនាងជាតារាកំប្លែងស្រី ដែលស្អាតប្រចាំក្នុងក្រុម ដូចនេះនាងក្អយមិនអាច ស៊ូជាមួយនាង កាតុបានទេ ។ ដោយមិនបានយូរ ប៉ុន្មាន នាង សុខ ច័ន្ទធីតា ដែលល្បីល្បាញខ្លាំង កាលនៅក្រុមនាយ ក្រឹម បានដាក់មេផាយចោលនាយ ក្រឹម ដោយនិយាយថា លេងមិន ត្រូវគ្នា និងមានបញ្ហាមួយចំនួន ។ ទស្សនិកជនជាច្រើន បានសំឡឹងឃើញ ចំណុចអវិជ្ជមានជាច្រើន ដែលកន្លងមកតារាកំប្លែង ស្រីមួយ ចំនួន ដែលបានចាកចេញពីក្រុមនាយ ក្រឹម ភាគច្រើនបើមិនឈប់ពីសិល្បៈទេ គឺមិនអាចបន្តភាពល្បីល្បាញបានទេ ព្រោះមានឧទាហរណ៍ ជាច្រើនមកហើយ ដូចជានាង សាឡាឡា ជាដើម ។

បន្ទាប់ពីនាង កាតុ បានរៀបការប្ដីថ្មីរួចមក បានរសាត់អណ្ដែត តែលតោល ព្រោះនាងគ្មានក្រុម សម្ដែងត្រឹមត្រូវ បានត្រឹមការសម្ដែង តូចតាច និងកាត់សក់តាមពិធី មង្គលការប៉ុណ្ណោះ ។ ប៉ុន្តែបន្ទាប់ពីនាង បានមកទំ នៅទ្រនំស្ថានីយទូរទស្សន៍ ម៉ាយធីវី មក តារាកំប្លែងស្រីរូបនេះ ឡើងកូដស្រឺតៗ ដូចទឹកជំនន់ កាលពីរដូវវស្សាកន្លងទៅអ៊ីចឹង។ ភាពល្បីល្បាញរបស់នាង ត្រូវបានគេស្គាល់ថា មកពីការលើកស្ទួយខ្លាំង ពីសំណាក់ ម៉ាយធីវី ហើយ ម៉ាយធីវី មិនអាចខ្វះនាងបាន សូម្បីតែកម្មវិធី "ពេញចិត្តអត់?" ពេលអវត្តមាននាង ហាក់បាត់បងប្រជាប្រិយ មួយចំនួនធំ។ តែនាងក៏ មិនអាចខ្វះ រ៉ូលីនបានដែរ ព្រោះអ្នកទាំងពីជាដៃគូ ដ៏ល្អ ។

ថ្មីៗនេះ អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ ត្រូវបានអ្នកសិល្បៈ មួយចំនួន និយាយដើមនាងលាន់ទ្រហឹង ព្រោះនាងតែងតែបាញ់បោះ ពាក្យសម្ដី លើវេទិកា "ពេញចិត្តអត់" មិនសមជាតារាកំប្លែងល្បី។ សិល្បការិនីម្នាក់ បានលួចខ្សឹបប្រាប់ LookingTODAY ថា អ្នកនាងកាតុ ពូកែណាស់ អាខាងឌឺដងឲ្យគេ សុំសរសើរ ដោយស្មោះ ។ ប្រភពនោះ បន្តថា នាងអន់ចិត្តនឹងកាតុពូកែថា ឲ្យគេតែខ្លួននាងវិញ ធ្វើមិនបាន ដូចនេះនាងកាតុ ហាក់សម្ដីសាប មិនសូវមានឥទ្ធិពលទេ។ តែពេលខ្លះនាងកាតុ និយាយធ្ងន់ៗពេកក៏ពិបាកស្ដាប់ ចូលត្រចៀកណាស់ ។ អ្នកសិល្បៈគួរបង្ហាញចំណុចវិជ្ជមាន ឲ្យបានច្រើន មិនមែននិយាយស្ដីស្រេច តែក្បាលវ៉ាល់ បែបនេះទេ គួរតែមានចំណុចកែលំអខ្លះ ។

អ្នកនាង កាតុ មិនអាចទាក់ទងបំភ្លឺបានទេ ខណៈអ្នកនាង មានដំណឹងល្អហើយ ព្រោះមានផ្ទៃពោះ ដែលបង្ហាញថាអ្នកនាង នឹងស្វាមីមិនមែនអារ (មិនអាចគ្មានកូន) ដូចគេនិយាយនោះទេ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved