Breaking News
Loading...
Thursday, December 19, 2013

ដាច់​ខែនេះ Galaxy S4 ពណ៌​ផ្កាឈូក​​មាន​លក់ហើយ


ក្រុមហ៊ុន​​ចែកចាយ​ទូរសព្ទ Phones4u បាន​ប្រកាស​ថា ខ្លួន​នឹង​ដាក់​លក់​ស្មាតហ្វូន Galaxy S4 ពណ៌​ផ្កាឈូក​​​​​នៅ​អង់គ្លេស​ឆ្នាំ​ក្រោយ។

 

Galaxy S4

 

ស្មាតហ្វូន​នេះ​​នឹង​អាច​កុម្ម៉ង់​ទិញ​​នៅ​ដើម​ខែ​មករា​ឆ្នាំ ២០១៤ ជាមួយ​នឹង​តម្លៃ​កុងត្រា​​ថ្មី ហើយ​នឹង​ផ្ដល់ជូន​ដោយ​ឥត​គិត​ថ្លៃ​នូវ 3G data តម្លៃ ៣៣ផោន​ប្រហែល ៥៤ដុល្លារ និង 4G data តម្លៃ ៣៨ផោន​ប្រហែល ៦២ដុល្លារ​អាមេរិក។ ខាងក្រោមនេះ​​ជា​លក្ខណៈ​​ពិសេស​​របស់​ Galaxy S4 ដែល​យើង​បាន​ចុះផ្សាយ​កន្លង​មក។

 

អាមេរិក​មាន​កាក​សំណល់​បច្ចេកវិទ្យា​ច្រើន​បន្ទាប់​ពី​ចិន

- អេក្រង់​ប្រភេទ Super AMOLED ទំហំ ៥អ៊ីញ (1920x1080px)
- ដង់​ស៊ីតេ​ភិចហ្សែល 441ppi
- កាមេរ៉ា​ក្រោយ sharpshooter ទំហំ 13MP និង​ខាង​មុខ 2.1MP ជា​មួយ​មុខងារ​ថ្មី​ “Dual Camera” អាចប្រើ​ប្រាស់​​កាមេរ៉ា​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​
- CPU៖ Cortex-A15 ល្បឿន 1.6GHz ចំនួន 4-Core + Cortex-A7 ល្បឿន 1.2GHz ចំនួន 4-Core
- chipset Exynos 5 Octa
- GPU PowerVR SGX 544MP3
- RAM ទំហំ 2GB
- Memory ម៉ាស៊ីន​ទំហំ 16GB/32GB/64GB ហើយ​អាច​ប្រើ​កាត​ប្រភេទ microSD រហូត​ដល់ 64GB បន្ថែម​បាន
- ប្រព័ន្ធ​ប្រតិបត្តិការណ៍ Android v4.2.2 (Jelly Bean)
- មុខងារ៖

 

Note 3 Break Record ធ្វើឱ្យ Samsung ញញឹម​បិទមាត់មិនជិត

@ Remote control៖ សម្រាប់​បញ្ជា​ទូរទស្សន៍
@ S Translator៖ ដំណើរការ​ជា​មួយ​អ៊ីមែល និង ChatON ដែល​អាច​បកប្រែ​បាន​យ៉ាង​ច្រើន​ភាសា
@ Smart Pause៖ ជា​មុខងារ​ថ្មី​មាន​ប្រយោជន៍ ដែល​វា​នឹង​ជួយ​ផ្អាក​វីដេអូ “pause”។ ឧទាហរណ៍ នៅ​ពេល​អ្នក​កំពុង​សម្លឹង​មើល​វីដេអូ​នៅ​ចំ​ពី​ មុខ​អេក្រង់ តែ​ក្រោយ​មក​អ្នក​ផ្លាស់ប្ដូរ​ទៅ​សម្លឹង​អ្វី​ផ្សេង​ដោយ​ទុក​ទូរស័ព្ទ​ចោល មុខងារ​ថ្មី​នេះ​នឹង​បញ្ជា​ឱ្យ​វា​ផ្អាក​ការ​លេង (pause) ងាយ​ស្រួល​មក​ មើល​បន្ត​ពី​ចំណុច​នោះ​ទៅ​មុខ​ទៀត។
@ Smart Scroll៖ ជា​មុខងារ​ថ្មី​ប្លែក​ដែល​មាន​ប្រសិទ្ធភាព​នៅ​ពេល​អ្នក​បើក​មើល​គេហទំព័រ​ណា​មួយ ហើយ​ភ្នែក​របស់​អ្នក​សម្លឹង​ចុះ​ក្រោម​នៃ​អេក្រង់​ ទូរស័ព្ទ នោះ​វា​នឹង​ផ្លាស់ប្ដូរ​ទៅ​ទំព័រ​បន្ទាប់​ឱ្យ​អ្នក​ដោយ​ពុំ​ចាំបាច់​បញ្ជា​តាម​ថាច់ស្គ្រីន​ឡើយ។
@ S Health៖ ជា​មុខងារ​ថ្មី​សម្រាប់​តាមដាន​សុខភាព​របស់​អ្នក​ដូច៖ វាស់​ជាតិ​ខ្លាញ់, សីតុណ្ហភាព និង​វាស់​ពី​សំណើម ជា​ដើម។ មុខងារ​នេះ​ពឹង​ផ្អែក​ លើ S Band និង Heart Rate។
@ TouchWiz UI៖ ក្រុមហ៊ុន​បាន​ធ្វើ​កំណែប្រែ​ឱ្យ​កាន់​តែ​ល្អ​ជា​មុន​ផង​ដែរ។
@ Sound Shot៖ ធ្វើ​ឱ្យ​សំឡេង​ឮ​ច្បាស់

- តំណ​ភ្ជាប់៖ Wi-Fi 802.11 a/b/g/n/ac, dual-band, DLNA, Wi-Fi Direct, Wi-Fi hotsopt, Bluetooth v4.0, NFC, microUSB v2.0, 4G LTE, Infrared
- ថ្ម​ប្រភេទ Li-Ion ជា​មួយ​កម្រិត​ថាមពល 2600mAh
- (បxទទ)៖ (១៣៦ម.មx៦៩,៨ម.ម)
- កម្រាស់៖ ៧,៩ម.ម ស្ដើង​ជាង Galaxy S III ដែល​មាន ៨,៦ម.ម
- ទម្ងន់៖ ១៣០ក្រាម ស្រាល​ជាង GS III ដែល​មាន ១៣៣ក្រាម
- ពណ៌៖ ស និង​ពណ៌​ខ្មៅ
- ប្រើ Dropbox ដោយ​ឥត​គិត​ថ្លៃ​បាន​រហូត 50GB
- ប្រើ​ស៊ីមកាត​ប្រភេទ microSIM

ដោយ nob70
ប្រភព៖ gsmarena

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved