Breaking News
Loading...
Wednesday, December 4, 2013

ជិន ស្រីនុត ចង់ដើរ ចេញពី DiamondMusic ខណៈ រ៉េត រ៉ាដា ក៏បាត់ខ្លួន


ប្រភព Lookingtoday

ភ្នំពេញ៖ ថ្មីៗនេះ មានប្រភពច្បាស់ការ បានទម្លាយជាថ្មីម្តងទៀតមកថា តារាចម្រៀងមានឈ្មោះដើម ជិន លីនី ហៅ ស្រីនុត រហូតមកដល់ពេលនេះ ហាក់កំពុងតែដកខ្លួន ឃ្លាតឆ្ងាយ ចេញពីផលិតកម្ម Diamond Music ដែលជាទីកន្លែងធ្លាប់ ផ្តល់កំណើតសិល្បៈដំបូងឲ្យនាង។ ខណៈដែល រ៉េត រ៉ាដា ក៏បានបាត់ខ្លួន គ្មានដំណឹងជាងកន្លះឆ្នាំមកហើយ។

បើតាមប្រភពពីអ្នក គ្រប់គ្រងទូទៅរបស់ផលិតកម្ម Diamond Music កញ្ញា ស្រីលីន បានប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងនៅព្រឹកថ្ងៃទី៣ ធ្នូ នេះថា ចំពោះតារាចម្រៀងស្រីតូចត្រឡឹង កញ្ញា ជិន ស្រីនុត រយៈពេល ៣-៤ ខែមកនេះ នាងហាក់ដូចជាកំពុងតែ នៅឃ្លាតឆ្ងាយពីផលិតកម្ម ពោលអាចនិយាយបានថា តារាស្រីរូបនេះ ចង់ដើរចេញពី Diamond ទៅកន្លែងថ្មី។ ចំណែកឯតារាចម្រៀង កញ្ញា រ៉េត រ៉ាដា វិញ គឺរយៈពេលជាងកន្លះឆ្នាំមកហើយ ដែលបាត់វត្តមានរបស់នាង មិនឃើញទាក់ទង មកខាងផលិតកម្ម។

ប្រភពពីអ្នកគ្រប់គ្រង ខាងលើនេះ បាននិយាយឲ្យដឹងទៀតថា តារាស្រីទាំងពីរដួងគឺ កញ្ញា ជិន ស្រីនុត និង រ៉េត រ៉ាដា មើលទៅអាចបោះបង់ចោល ការងារសិល្បៈ ច្រៀងនៅក្នុងផលិតកម្ម Diamond Music ព្រោះនាង ជិន ស្រីនុត ប្រហែលជាកំពុងតែត្រៀមខ្លួន ចូលផលិតកម្មថ្មីណាមួយ។ រីឯ រ៉េត រ៉ាដា គេអាចនឹងបោះបង់ចោលសិល្បៈទាំ ងស្រុង ដើម្បីយកពេលវេលា ទៅប្រកប របរផ្ទាល់ខ្លួន ដោយស្ងាត់ៗ។

ប្រភពបានបន្តថា ជុំវិញការបាត់ខ្លួន តារាច្រៀងនាង រ៉ាដា ខាងផលិតកម្ម ខំព្យាយាមទំនាក់ទំនង ដើម្បីសួរបញ្ជាក់ឲ្យច្បាស់ពីការពិតដែរ ប៉ុន្តែទូរស័ព្ទរបស់នាង មិនអាចធ្វើការទាក់ទងបាននោះឡើយ។ ដោយឡែក កញ្ញា ជិត ស្រីនុត ផលិតកម្ម ក៏មានគម្រោងនឹងហៅនាង ទៅសួរបញ្ជាក់ឲ្យបានច្បាស់ អំពីរឿងនេះ ក្រោយពីនាងវិលត្រឡប់ មកពីប្រទេសអូស្រ្តាលីវិញ នាពេលខាងមុខ។

ប្រភពដដែល បានបញ្ជាក់ថា បើសិនជាអ្នកចម្រៀង ជិន ស្រីនុត មានបំណងនឹងចង់ចាកចេញ ពីផលិតកម្ម Diamond ពិតមែននោះ ខាងផលិតកម្ម នឹងបើកផ្លូវ ដើម្បីឲ្យគេទៅរកកន្លែងថ្មី ដែលគិតថាល្អ សម្រាប់ខ្លួនគេ។ ម្យ៉ាងទៀតផលិតកម្មក៏មិន មានសិទ្ធិហាមឃាត់នោះដែរ។

ជាការកត់សម្គាល់ គេធ្លាប់នៅចាំបានថា កញ្ញា ជិន ស្រីនុត ហៅ លីនី មុននេះបន្តិច ត្រូវបានគេសង្ស័យម្តងរួចហើយមកថា ស្រីស្រស់មានដើមកំណើត ពីខេត្តកំពង់ចាមរូបនេះ មានគម្រោងត្រៀមវេចបង្វេចចាកចេញ ពីផលិតកម្ម Diamond Music ហក់ទៅចូលផលិតកម្ម ប៊ីកមែន។ ប៉ុន្តែកាលនោះនាង បានចេញមុខបដិសេធថា ជារឿងមិនពិត។ ទន្ទឹមនឹងនោះ ក៏ធ្លាយដំណឹង ពីការលាឈប់ពីសិល្បៈ របស់នាង រ៉េត រ៉ាដា ដោយមិនស្តាយ ស្រណោះ ហើយបែរមកលួចលាក់ផ្អែមល្ហែមស្នេហ៍ ជាមួយបុរស អ្នកមានទ្រព្យស្តុក។

ជាងនេះទៅទៀត ក៏មានប្រភពចុងក្រោយ បង្ហើបមកទៀតថា បច្ចុប្បន្ននេះ កញ្ញា រ៉េត រ៉ាដា បាននឹងកំពុងតែមានទំនាក់ទំនងស្នេហ៍ដ៏ជិតស្និទ្ធបំផុត ជាមួយបុរសវ័យ៤០ ឆ្នាំម្នាក់។ អ្វីដែលជា ការសំខាន់ គឺពេលនេះ នាង រ៉េត រ៉ាដា ក៏បានប្រលែងចោលនូវ ការងារសិល្បៈស្ទើរតែទាំងស្រុង ព្រោះតែការមញាញឹក ជាមួយនឹងការងារ រកស៊ីផ្ទាល់ខ្លួន។

ជុំវិញព័ត៌មានខាងលើនេះ គេហទំព័រ LookingTODAY មិនអាចធ្វើការទំនាក់ទំនង តាមទូរស័ព្ទ ដើម្បីសាកសួរពី កញ្ញា រ៉េត រ៉ាដា បានទេ ខណៈដែល កញ្ញា ជិន ស្រីនុត កំពុងតែសប្បាយកើបលុយ នៅលើទឹកដី ប្រទេសអូស្ត្រាលី ៕

 

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved