Breaking News
Loading...
Wednesday, December 18, 2013

សកម្ម​ភាពថ្ងៃចូល ​រោងជ័យរបស់​តារាសម្តែង​ គឹម លីហ្សា


តារាសម្ដែងស្រី ដែលមានឈ្មោះបោះសម្លេង នៅក្នុងប្រភពសិល្បះ គឺកញ្ញា គឹម លីហ្សា បានចូលរោងការ ហែលជំនូន នាព្រឹកនេះហើយ ជាមួយនឹង កំលោះមកពី នាយសមុទ្រអូស្ដ្រាលី ដែលគេហដ្ឋានខាងស្រីគឺស្ថិត បឹងទំពុង។

នៅក្នុងទីតាំងប្រារព្ធកម្មវិធីនោះ គេសង្កេតឃើញមាន ការរៀបចំរោងជ័យយ៉ាង ស្រស់ស្អាត ជាមួយនឹងការតុបតែងគ្រឿងលំអផ្សេងៗ ដែលពិតជាសាកសម សម្រាប់គូស្វាមីភរិយានេះ។ យ៉ាងណាមិញ លីហ្សា និយាយថា អាពាហ៍ពិពាហ៍របស់នាងសំណាងណាស់ ដោយនាងជ្រើសរើសបានទីតាំងសាលមហោស្រពចេនឡា សម្រាប់ពិធីជប់លៀងភ្ញៀវព្រោះនាងសម្រេច ចិត្តរៀបការលឿនអត់គ្រោងទុកទេ ស្របពេលរដូវរៀបការនេះ កន្លែងជួលរៀបចំពិធីជប់លៀងមង្គល ការគ្មានសល់ចន្លោះទំនេរទេ ។ 

ទាក់ទិននឹងអាជីពសិល្បៈកញ្ញា គឹម លីហ្សា បញ្ជាក់ថា តាមគម្រោងបន្ទាប់ពីនាង រៀបការហើយនឹងចេញទៅសាងអនាគតថ្មីនៅអូស្ត្រាលី លែងចាប់អាជីពសិល្បៈដូចមុនហើយដើម្បីរៀបចំខ្លួន ជាមេផ្ទះថែទាំផ្ទះសម្បែង ។ ការចាកចេញពីទីលានសិល្បៈ ដែលធ្លាប់សាងឈ្មោះល្បីនេះ នាងនៅមិនទាន់ច្បាស់ថា ចេញទៅ ឆាប់ៗឡើយ គ្រាន់តែដឹងថា ចាំពេលវេលាមួយរយៈដើម្បីរត់ការ ។ ម៉្លោះហើយនាងហាក់សប្បាយចិត្តខ្លះ ដែរអាចនៅបន្តអាជីពសិល្បៈបានខ្លះ ច្រៀងបំពេប្រិយមិត្តមុននឹងឆ្លងទៅនៅស្រុកគេ ដោយសារតែសិល្បៈនេះហើយទើបនាងមានអនាគតល្អ ហើយល្បីឈ្មោះរហូតបានជួបស្វាមី នៅអូស្ត្រាលីជាទីដែលនាងទៅសម្តែងនៅទីនោះ ។

សូមមើលរូបភាពទាំងអស់គ្នា៖

 

 

 

 

 

 

 

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved