Breaking News
Loading...
Sunday, December 22, 2013

ប្ដីចាប់បានប្រពន្ធខ្លួន នៅលើគ្រែជាមួយកូនសិស្ស


ស្ត្រីជាគ្រូម្នាក់ត្រូវជាប់ពន្ធនាគារ បន្ទាប់ពីបុរសជាប្ដី ចាប់បាននាងនៅលើគ្រែ ជាមួយសិស្សរបស់នាង។

Zheng Cing-jyu អាយុ 39ឆ្នាំ ជាជនជាតិតៃវ៉ាន់ បានជាប់ពន្ធនាគារ ៥ខែ រីឯក្មេងប្រុសនោះត្រូវជាប់ពន្ធនាគារ ចំនួន ៣ខែ។ យោងតាមប្រភពព័ត៌មាន អ្នកស្រី Cing-jyu ត្រូវបានប្តីរបស់នាង ចាប់បាននាងកំពុងរួមរ័ក្សជាមួយ សិស្សរបស់នាង ដែលមានអាយុតិចជាងនាង១៧ឆ្នាំ។ សិស្សរបស់នាង មានឈ្មោះថា Chen Yu-siang អាយុ២២ឆ្នាំ ត្រូវចាប់បានពេលដែល អាក្រាតលើគ្រែ។

យ៉ាងណាមិញ កាលពីបីឆ្នាំមុន ប្តីរបស់នាង ក៏ធ្លាប់ចាប់បាននាង ញ៉ែគ្នាជាមួយសិស្សប្រុសផងដែរ ប៉ុន្តែបុរសជាប្តី បានសំរេចចិត្ត អធ្យាស្រ័យឲ្យនាង។ តែស្ត្រីម្នាក់នេះ មិនបានដឹងកំហុសខ្លួនឯងឡើយ ហើយបានបង្កើតស្នេហា រ៉ូមេនទិចជាមួយសិស្សទៀតផង។

ថ្ងៃមួយ បុរសជាប្តីបានមកដល់ផ្ទះមុនម៉ោង និងបានលឺ សំលេងរួមភេទនៅជាន់ទីបី គាត់ក៏បានបានកាន់កាមេរ៉ាឡើងទៅ និងទំលុះទ្វាចូល ក៏បានឃើញប្រពន្ធរបស់ខ្លួន ជាមួយនឹងសិស្សកំពុងឡើងគ្រែជាមួយគ្នា។ ដោយមានវីដេអូធ្វើជាភស្តុតាង បុរសជាប្ដីក៏បានទៅប្ដឹងប៉ូលីស។ អ្នកស្រី Cing-jyu ត្រូវបានបណ្ដេញចេញពីសាលា ហើយជាប់ពន្ធនាគារចំនួន ៥ខែ រីឯសិស្សប្រុស ដែលលួចរួមភេទជាមួយស្ដ្រីមានប្ដីហើយ ត្រូវជាប់គុកចំនួន៣ខែ ជាការប្រមាន។


កែសម្រួលដោយ bubble

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved