បច្ចុប្បន្ន​នេះ ​មាន​មនុស្ស​មិន​តិច​ទេ ដែល​ចូល​ចិត្ត​អង្គុយ​​ធ្វើ​ការ​នៅ​កន្លែង​​មួយ​ដែល​មាន​ផា​សុខភាព​ល្អ ​មាន​ម៉ាស៊ីន​ត្រជាក់​​​ក្នុង​រយៈ​ពេល​ ​អង្គុយ​ជាប់​មិន​ងើប​ចាប់​ពី ៦ម៉ោង។ ក៏ប៉ុន្តែ​ ​ពួកគេ​មួយ​ចំនួន​ពិត​ជា​មិន​បាន​ដឹង​​ពី​អាថ៌កំបាំង​ដ៏​គ្រោះ​ថ្នាក់​​ជា​ច្រើន​នៅ​ពីក្រោយ​​​​ស្ថានភាព​ខាងលើ​នេះ​ឡើយ​​។ តើ​មិត្ត​អ្នកអាន​បាន​ដឹង​ពី​អ្វីខ្លះ​ពី​ផល​ប៉ះពាល់​ទាំង​នេះ?

ដើម្បី​ចែក​ជា​ចំណេះដឹង​ដល់​មិត្ត​អ្នកអាន​ឲ្យ​បាន​ស្វែង​យល់​ពី​​បញ្ហា​នេះយើងខ្ញុំសូម​​ផ្ដល់​ជួន​លោក​អ្នក​​នូវ​ផល​ប៉ះពាល់១០​ចំណុច​ពី​​ការ​អង្គុយ​មិន​ងើប​ក្នុង​រយៈ​ពេល​ដ៏​យូរ​​ដែល​មាន​ជា​បន្តបន្ទាប់​ដូច​ខាងក្រោម​នេះ៖

សូមចុចអាន៖ ធ្វើ​យ៉ាង​ម៉េច​ ដើម្បី​​បង្ការ​រមួល​ក្រពើ​ពេល​ហែល​ទឹក?

១​​.ជំងឺ​ទឹកនោម​ផ្អែម
​អង្គុយ​ពេញ​មួយ​ថ្ងៃ អាច​​បណ្ដាល​​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង ត្បិតអី​​រាងកាយ​របស់​​អ្នក​មិន​ត្រូវ​ការ​ថាមពល​​ច្រើន​នៅ​ពេល​កំពុង​អង្គុយ​​ធ្វើ​ការ  ដែល​នេះ​ជា​មូលហេតុ​​បណ្ដាល​​​ឲ្យ​កើតមាន​ជំងឺ​ទឹកនោម​ផ្អែម។

២.កកឈាម​
អង្គុយ​មិន​ក្រោក​នៅ​មួយ​កន្លែង ហើយ​មិន​ងើប​ឡើង​ដើរ​​ធ្វើ​ចលនា​ឲ្យ​បាន​ទៀងទាត់ អាច​បញ្ជាក់​បាន​ថា​លោក​អ្នក​កំពុង​ជំរុញ​ខ្លួន​ឯង​ឲ្យ​​ធ្លាក់​ក្នុង​ហានិភ័យ​ខ្ពស់​​មួយ​គឺ​ការ​ធ្វើ​ឲ្យ​កក​ឈាម​នៅ​តាម​សរសៃឈាម​ ដែល​នេះ​​ជៀស​មិន​ផុត​ពី​ការ​ស្ពឹក​ ឬ​ហើម​ជើង​នោះ​ឡើយ។

សូមចុចអាន៖ ប្រតិបត្តិការ​លើក​ដំបូង​ធ្វើ​ម៉េច​ល្អ?

៣.​ជំងឺ​បេះដូង
ការ​ហាត់ប្រាណ​៤​ម៉ោង​ក្នុង​មួយថ្ងៃ​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​​អ្នក​ដែល​ចូលចិត្ត​អង្គុយ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ អ្នក​ដែល​​​​អង្គុយ​ធ្វើការ​ និង​អ្នក​ដែល​មិន​ធ្វើ​ការ​ហើយ​អង្គុយ​ពេញ​មួយ​ថ្ងៃ ​ច្បាស់​ណាស់​ថា ​ពួកគេ​នឹង​ទទួល​បាន​ពានរង្វាន់​ជំងឺ​បេះដូង​នៅ​ពេល​អនាគត។

៤.ឈឺ​ជង្គង់
នៅ​ពេល​ដែល​លោក​អ្នក​អង្គុយ​ចុះ​  ជង្គង់​របស់​លោក​អ្នក​​បាន​បត់​​ក្នុង​រង្វាស់​៩០​ដឺក្រេ។ វា​​មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​នោះ​ឡើយ​ក្នុង​ពេល​ថ្ងៃ​ដំបូង ក៏ប៉ុន្តែ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​  ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​ ផល​ប៉ះពាល់​នឹង​កើត​មាន​លើ​ជង្គង់​របស់​លោក​អ្នក។ ​នេះ​នឹង​​​បង្ក​ជា​​សម្ពាធ​​មួយ​  ​ធ្វើ​ឲ្យ​ក្បាល​ជង្គង់ ​មាន​ការ​ឈឺចាប់ និង​ចុក​រោយ​។ ​​​​

សូមចុចអាន៖ អាថ៌កំបាំង​នៅ​ពី​ក្រោយ​ការ​រួម​ភេទ

៥.ខុស​ឥរិយាបថ​​​រាងកាយ​​​
ជា​ទូទៅ​ឥរិយាបថ​របស់​មនុស្ស​តម្រូវ​ឲ្យ​មាន​ការ​ដើរ ដេក​ ឈរ អង្គុយ ដែល​មិន​អាច​ជៀស​វាង​បាន​។ ដូច្នេះ ប្រសិន​បើ​លោក​អ្នក​អង្គុយ​មិន​ក្រោក មានន័យ​ថា លោក​អ្នក​​កំពុង​បំផ្លាញ​សារពាង្គកាយ​ខ្លួន​​ឯង។ ​ចំណុច​នេះ នឹង​ធ្វើ​ឲ្យ​​សាច់ដុំ​​របស់​លោក​អ្នក​ចុះ​ខ្សោយ​ធ្វើ​ឲ្យ​​អស់​កម្លាំង និង​ឈឺ​សន្លាក់​ផ្សេងៗ​ទៀត​នៅ​ពេញ​រាងកាយ​ទាំងមូល។

៦ ​.សកម្មភាព​ប្រព័ន្ធ​​រំលាយ​អាហារ​​​ថយ​ចុះ
ប្រព័ន្ធ​រំលាយ​អាហារ​នឹង​ធ្វើ​សកម្មភាព​យឺតៗ​​នៅ​ពេល​ដែល​លោកអ្នក​​អង្គុយ​ចុះ។ នេះ​បាន​ជំរុញ​ឲ្យ​​ចលនា​ឈាម​របស់​យើង​ធ្លាក់​ចុះ ​អាច​​កាត់បន្ថយ​ជាតិ​កាឡូរី​ និង​អង់ស៊ីម​ដែល​មាន​នៅ​ក្នុង​​​ខ្លួន​​តិចតួច​បំផុត។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​របស់​លោក​​​​​អ្នក​ធ្លាក់​ចុះ ដែល​អាច​​ប៉ះពាល់​ដល់​ការ​​កម្រិត​​ថាមពល​​ក្នុង​ខ្លួន និង​​​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ទៀត​ផង។

សូមចុចអាន៖ ​​រួមភេទ​​​​​​បែប​ណា​​ទើប​​​​​ចាត់​ទុក​ថា​ជា​ការ​ហាត់ប្រាណ? ​

៧.ប៉ះពាល់​ដល់​ខួរឆ្អឹង​ខ្នង និង​ឆ្អឹង​ត្រគាក
អង្គុយ​​​​មិន​ងើប​ក្នុង​រយៈ​ពេល​យូរ​នឹង​ធ្វើ​ឲ្យ​មាន​សម្ពាធ​មួយ​​​ដល់​ខួរ​ឆ្អឹងខ្នង និង​ឆ្អឹង​ត្រគាក។ ចំណុច​នេះ នឹង​​ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់​​ដែល​ទាមទារ​ឲ្យ​មាន​ការ​ប្រើប្រាស់​ថ្នាំ ឬ វះកាត់​នៅ​ពេល​​ដែល​វា​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​មួយ​។

៨​.ចុះ​ខ្សោយ​សាច់ដុំ​ត្រគាក
បញ្ហា​ដ៏​គួរឲ្យ​បារម្ភ​បំផុត​​នៅ​ក្នុង​ចំណុច​នេះ គឺ​ផល់​ប៉ះពាល់​លើ​សាច់ដុំ​ត្រគាក ឬ សាច់ដុំ​គូថ​ដែល​ជា​សាច់ដុំ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​សារពាង្គកាយ​របស់​​មនុស្ស និង​ដើរ​តួនាទី​​យ៉ាង​សំខាន់​បំផុត​​សម្រាប់​​ចលនា​រាងកាយ។ ដូច្នេះ​នៅ​ពេល​សាច់ដុំ​ត្រគាក​ចុះ​ខ្សោយ​ វា​នឹង​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ឆ្អឹង​​​ខាងក្រោម និង​ធ្វើ​ឲ្យ​រលៀក​សន្លាក់​ភ្លៅ​​​ទៀត​ផង។

សូមចុចអាន៖ រួម​ភេទ​​ក្នុង​ទឹក OK ​ទេ?​

​​​៩.ឈឺ​ឆ្អឹង​ខ្នង
អង្គុយ​ច្រើន​ម៉ោង​ គឺ​ជា​សម្ពាធ​ដ៏​​ធ្ងន់ធ្ងរ​មួយ​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆ្អឹង​ខ្នង​ក្នុង​រយៈ​ពេល​យូរ​ពោល​គឺ​វា​ធ្វើ​ឲ្យ​ឆ្អឹង​ខ្នង​របស់​លោក​អ្នក​កោង​ខុស​ពី​ប្រក្រតី និង​មាន​​ការ​ចុក​រោយ​ ដែល​ពិបាក​នឹង​ព្យាបាល​​ឲ្យ​ត្រលប់​មក​រក​ធាតុ​ដើម​វិញ។

១០.អាយុ​ខ្លី
ការ​ស្រាវជ្រាវ​​រក​ឃើញ​ថា ​អ្នក​ដែល​អង្គុយ​ធ្វើ​ការ​​​ដោយ​មិន​ងើប​លើស​ពី​៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​មាន​អាយុ​ខ្លី​​ជាង​អ្នក​ហាត់ប្រាណ​ដែល​ជា​ស្ត្រី ៣៥% និង​ជា​បុរស​១៨%។ អ្នក​ដែល​អង្គុយ​​ធ្វើ​ការ​រាល់​ថ្ងៃ​ ហើយ​មិនបាន​ហាត់ប្រាណ​នឹង​មាន​​​អាយុ​ខ្លី​ជាង​អ្នក​ហាត់ប្រាណ​ជា​ស្ត្រី​​រហូត​​ដល់​​៩៤% និងជា​បុរស ៤៨%។​​​