Breaking News
Loading...
Friday, December 13, 2013

មនុស្ស ៥២នាក់ស្លាប់ និង ១៦៧ រងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក (វីដេអូ)


កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៣មុននេះ មានការបំផ្ទុះគ្រាប់បែក និងមានខ្មាន់កាំភ្លើង ដែលពាក់ឯកសណ្ឋានកងទ័ព បានវាយប្រហារ មកលើ ក្រសួងការពារជាតិរបស់ ប្រទេសយេមែន ដោយបានសម្លាប់មនុស្ស ៥២ នាក់រួមទាំង បុគ្គលិកពេទ្យបរទេស។

នេះបើយោងតាមទីភ្នាក់ងារព័ត៌មានមួយ បានឲ្យដឹងថា អ្នកវាយប្រហារម្នាក់ បានបើកឡាន ចូលទៅក្នុងបរិវេណ របស់ក្រសួង និងធ្វើការបំផ្ទុះគ្រាប់បែក បន្ទាប់មកក៏មាន ខ្មាន់កាំភ្លើងនៅក្នុងរថយន្តមួយផ្សេងទៀត បានបើកយ៉ាងលឿន និងធ្វើការបាញ់ប្រហារ ទៅលើពួកទាហាន និងវេជ្ជបណ្ឌិត រួមនឹង គិលានុបដ្ឋាយិកា ដែលធ្វើការនៅឯមន្ទីរពេទ្យ នៅខាងក្នុងនេះផងដែរ។

យ៉ាងណាមិញ ការវាយប្រហារនេះបានរងរបួស ១៦៧ នាក់ តាមការឱ្យដឹង ពី គណៈកម្មាធិសន្តិសុខ រដ្ឋាភិបាលយេម៉ែននេះ។ គិលានុបដ្ឋាយិកាហ្វីលីពីនពីរនាក់ និងគ្រូពេទ្យ អាល្លឺម៉ង់២នាក់ ហើយវេជ្ជបណ្ឌិតជនជាតិវៀតណាមពីរនាក់ និងគ្រូពេទ្យម្នាក់ដែលជាជនជាតិឥណ្ឌាផ្សេងទៀត គឺជាជនរងគ្រោះដែលស្លាប់ នៅក្នុងហេតុការណ៍នេះ។

សូមទស្សនាវីដេអូទាំងអស់គ្នា៖

 


ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved