ឆ្នាំ​ថ្មី​ឆ្នាំ​សាកល ​២០១៤ ​កំពុង​រំកិល​មក​​កាន់​តែ​កៀក​ហើយ។ ​រឿងរ៉ាវ​ជា​ច្រើន​ដែល​កើត​ឡើង​ក្នុង​ឆ្នាំ ២០១៣ ​ហាក់​រំលង​ដូច​មួយ​ប៉ប្រិច​ភ្នែក ​ហើយ​នេះ​ក៏​មាន​ន័យ​ថា ​អ្នក​កើន​អាយុ​មួយ​ឆ្នាំ​ទៀត​ដែរ។ ​ក្នុង​ឆ្នាំ ​២០១៣ ​នេះ​ក៏​មាន​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន​ក្នុង​ពិភព​សិល្បៈ​អន្តរជាតិ។ ​Sabay ​សូម​លើក​យក​ព្រឹត្តិការណ៍​ទាំង​នោះ​មក​បរិយាយ​តាម​រយៈ​រូបភាព​ដូច​ខាងក្រោម៖​​

២១ ​មករា៖ តារា​ចម្រៀង Beyonce ​សម្ដែង​បទ​ចម្រៀង​ជាតិ​អាមេរិក​នា​ពិធី​ចូល​កាន់​តំណែង
របស់​ប្រធានាធិបតី​បាន​ល្អ​ឥត​ខ្ចោះ

១០ កុម្ភៈ៖ ពិធីការិនី​ល្បី​ឈ្មោះ​​ Ellen DeGeneres ភ្ញាក់ផ្អើល​នឹង​ឈុត​​​បញ្ចេញ​គល់​សុដន់​របស់ Katy Perry
នា​កម្មវិធី​ Grammys

កុម្ភៈ៖ Chris Brown និង​ Rihanna ​​ផ្អែមល្ហែម​ជាមួយ​គ្នា​រយៈពេល​ខ្លី​ក្នុង​កម្មវិធី​ចែក​ពានរង្វាន់​មួយ

២៤ កុម្ភៈ៖ Jennifer Lawrence រអិល​ជើង​ដួល​ពេល​ឡើង​ទៅ​ទទួល​ពាន​តារា​ស្រី​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ
ក្នុង​កម្មវិធី​ Oscar

២៤ កុម្ភៈ៖ Sandra Bullock ប្រឹង​ហែក​​សំបុត្រ​មើល​ឈ្នះ​អ្នក​ឈ្នះ​ពាន​ក្នុង​វិធី​ Academy Awards ​ឬ Oscar លើក​ទី ៨៥

១០ មេសា៖ Robert Downey Jr. និង​លោក​ Sir Ben Kingsley សម្ដែង​ធ្វើ​វៃ​គ្នា​​អំឡុង​​​ដំណើរ​ទេសចរណ៍​
ផ្សព្វផ្សាយ​រឿង “Iron Man3″ នៅ​រុស្ស៊ី

៦ ឧសភា៖ រ៉ូប​ពោះ​ធំដែល Kim Kardashian ពាក់​ចូលរួម​កម្មវិធី 2013 Met Gala បាន​ក្លាយ​ជា​រូបភាព
ដែល​គេ​ Troll ខ្លាំង​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត

២៣ សីហា៖ តារា​រ៉េប​ Kanye West ​បាន​បង្ហោះ​រូប​កូនស្រី North West ជា​លើក​ដំបូង​ ​មួយ​ខែ​ក្រោយ​
ភរិយា​សម្រាល

២៥ សីហា៖ ការ​សម្ដែង​របស់ Miley Cyrus និង​ Robin Thicke ​នា​ព្រឹត្តិការណ៍​ MTV Video Music Awards
​បាន​ទទួល​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ដោយសារ​ឈុត​រោលរាល​ដែល​ Miley ​គ្រវី​គូទ

១១ វិច្ឆិកា៖ Lady Gaga ​ពាក់​ឈុត​ហោះ​បាន​ឈ្មោះ​ថា Volantis ​នា​ការ​សម្ពោធ​អាល់ប៊ុម​ចុងក្រោយ
“ARTPOP”

២៤ វិច្ឆិកា៖ Lady Gaga និង​ R. Kelly សម្ដែង​ឈុត​រោលរាល​រួម​គ្នា​ក្នុង​កម្មវិធី​ American Music Awards

២៤ វិច្ឆិកា៖ Katy Perry ​បាន​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដោយសារ​​ការ​​ស្លៀក​ឈុត​ប្រពៃណី​ជប៉ុន
សម្ដែង​ក្នុង​កម្មវិធី American Music Awards

២៦​ វិច្ឆិកា៖ Taylor Swift ​សម្ដែង​ជាមួយ​លោក​ Bon Jovi និង​​ព្រះ​អង្គម្ចាស់​​ William ​ក្នុង​កម្មវិធី​សមោសរ
​មួយ​​ក្នុង​ទីក្រុងឡុងដុង

១ ធ្នូ៖ តារា​សម្ដែង​ល្បី​របស់​រឿង​ជាស៊េរី “Fast and Furious” ​លោក Paul Walker ​បាន​ស្លាប់​​បាត់បង់​ជីវិត​
ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

១០ ធ្នូ៖ តារា​ម៉ូដែល Gisele បំបៅ​កូន​ដើម្បី​លើក​កម្ពស់​ឲ្យ​មាន​ការ​បំបៅ​ដោះ​ជំនួស​ឲ្យ​ការ​ប្រើ​ម្សៅ​ទឹកដោះ​គោ

អាន៖ ខ្សែ​ភាពយន្ត​ទាំង​ ១០​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​២០១៣