Breaking News
Loading...
Friday, December 13, 2013

ខឹងអនាគតឪពុកក្មេក មិនទិញម៉ូតូជាចំណងដៃ ចាប់រំលោភនារីជាគូដណ្តឹង


ប្រភព Lookingtoday

ឥណ្ឌា: សារព័ត៌មាន បរទេសមួយ បានរាយការណ៍ឲ្យដឹងថា បុរសម្នាក់ជិតនឹង បានរៀបការជាមួយ នឹងអនាគតភរិយា ទៅហើយ តែបែរជាត្រូវមានទោស ព្រោះតែ ចាប់រំលោភនារី ជាគូដណ្តឹង មុនថ្ងៃរៀបការ ទៅវិញ។

ហេតុការណ៍នេះកើត ឡើងនៅក្នុង ប្រទេសឥណ្ឌា ដោយបុរសម្នាក់ឈ្មោះ Harish Sriramji Kohle អាយុ៣០ឆ្នាំ ខឹងនឹងអនាគតឪពុក ក្មេកបដិសេធ មិនចំណាយ ថ្លៃទិញម៉ូតូឲ្យគេ ជាចំណងដៃ ថ្ងៃរៀបការ បែរជាមានកំហឹង រួចចាប់រំលោភអនាគត ភរិយាដែលមាន អាយុ២៣ឆ្នាំ ទាំងបង្ខំតែម្តងនៅក្នុងផ្ទះរបស់ខ្លួន ដោយគេ បាននាំ នារីជាអនាគតកូនក្រមុំ ទៅផ្ទះដោយប្រាប់ថា នាំទៅចូលរួម កម្មវិធីនៅទីនោះ។

ឪពុកនារីរងគ្រោះ បានប្តឹងប៉ូលីសដោយ និយាយថា Harish Sriramji Kohle បានទារឲ្យគាត់ចំណាយ ថ្លៃម៉ូតូឲ្យគេជាចំណង ដៃ តែគាត់បដិសេធ រួច Kohle ក៏ខឹងនិងបាននិយាយថា គេមិនរៀប ការជាមួយកូនស្រី គាត់ឡើយ។ គាត់មិននឹកស្មានថា Kohle ហ៊ានប្រព្រឹត្តទង្វើថោកទាប លើកូនស្រីគាត់បែបនេះទេ។ ឪពុកនារីរងគ្រោះ បានទាមទារឲ្យតុលាការ កាត់ទោស Kohle ឲ្យសមនឹងទោសកំហុស ដែលគេប្រព្រឹត្ត៕

 

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved