Breaking News
Loading...
Saturday, December 21, 2013

​ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​កំពុង​មាន​ផ្ទៃពោះ អាច​មាន​ផលប៉ះពាល់​អ្វីខ្លះ ដល់​ទារក និង ម្តាយ​?


​ស្ត្រី​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម ដែល​ស្ថិត​ក្នុង​រយៈពេល​ដែល ទទួល បាន​ការថែរក្សា​បាន​យ៉ាង​ត្រឹមត្រូវ​នោះ ជាធម្មតា​គឺ​អាច​សម្រាល​ទារ​កមក​បាន យ៉ាង​មាន​សុខភាព​ល្អ​។ ទោះជា​យ៉ាងណា ប្រសិនបើ​អ្នក​មាន​កំរិត​ជាតិ​ស្ករ​ក្នុង ឈាម​ខ្ពស់ មានន័យ​ថា​ទារក​នោះ ក៏​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ដែរ​។ ការកើនឡើង​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​អាច​បណ្តាលឱ្យ​ទារ​កមាន ទំហំ​ធំ​ជាង​ធម្មតា ដែល​អាច​ធ្វើឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​សម្រាល​។ ទារក​ក៏​អាច​មាន​ហានិភ័យ​នៃ​ការចុះ​ទាប​របស់​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាមៗ បន្ទាប់​ពី​ផ្តល់ កំណើត​ហើយ​ដែរ​។ ផលវិបាក​ធ្ងន់ធ្ងរ​ដទៃទៀត ដែល​មិន​អាច​គ្រប់គ្រង​បាន​របស់​ជំងឺ​ទឹកនោម​ផ្អែម​របស់​ម្តាយ​ក្នុងពេល​ផ្ទៃពោះ​នេះ គឺ​នឹង​ធ្វើឱ្យ​ទារក​ទើបនឹង​កើត មាន​ការកើនឡើង​ហានិភ័យ​នៃ​ការកើត​លឿង ការកើនឡើង​ហានិភ័យ​សម្រាប់​ជំងឺ​ផ្លូវដង្ហើម និង ឱកាស​កាន់តែ​ខ្ពស់ នៃ​ការស្លាប់​មុន ឬ ក្រោយ​កំណើត​។ ទារក​ក៏​នៅ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​ទម្ងន់ និង ការ​មាន​ការអភិវឌ្ឍ​ឱ្យ​ក្លាយជា​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ ក្រោយ​ម​ទៀត​នៅក្នុង​ជីវិត​។​


​ប្រសិន​បើ​ជំងឺ​ទឹកនោម​ផ្អែម គឺ​មាន​នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ គឺ​នឹង​មាន​ការកើនឡើង​នូវ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត និង ការ រលូត​កូន​ច្រើន បើ​ប្រៀបធៀប​ទៅ​នឹង​ម្តាយ​ដោយ​គ្មាន​ជំងឺ​ទឹកនោម​ផ្អែម​។​


​ស្ត្រី​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ផ្ទៃពោះ មានឱកាស ខ្ពស់​ត្រូវការ​ការវះកាត់​ដោយសារ​តែ​ទំហំ​ដ៏​ធំ​នៃ​ទារក​របស់​ពួកគេ​។ ជំងឺ​ទឹកនោម​ផ្អែម​នេះ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ព្រាយ​ក្រឡា​ភ្លើង នៅក្នុង​ម្តាយ ល​ដែរ ដែល​ត្រូវបាន​កំណត់​លក្ខណៈ​ដោយ សម្ពាធ​ឈាម និង ប្រូតេអ៊ីន​ខ្ពស់ នៅក្នុង​ទឹកនោម​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved