Breaking News
Loading...
Wednesday, December 25, 2013

រឿង​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​ធ្វើ​មុន​ពេល​ចូលដេក​


​ភាគច្រើន​មនុស្ស​គ្រប់​គ្នា​ទាំងអស់​តែងតែ​ចង់បាន​នូវ​ដំណេក​ដ៏​ល្អ និង​មាន​អារម្មណ៍​ធូរស្បើយ​ច្រើន​នៅពេល​ពួកគេ​ភ្ញាក់ពីដេក​ព្រឹក​ឡើយ​។ មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​ធ្វើ​រឿង​នេះ​បាន​គឺ​ចៀសវាង​នូវ​ទម្លាប់​មួយចំនួន​មុនពេល​ចូលដេក​។

​ចៀសវាង​ភេសជ្ជ​ភ្ញោ​ចអារ​ម្មណ៍ រួម​ទាំង​អាហារ​ផងដែរ​

​ជាតិ​កាហ្វេ​អ៊ី​ន​, ការ​ហាត់ប្រាណ​, អាហារ​មាន​ជាតិ​ស្ករ​, អាហារ​ហេ​ិះ មិន​ល្អ​សម្រាប់​ការ​ទទួលទាន​មុនពេល​ចូលដេក​ទេ​។ ការ​ហាត់ប្រាណ​គឺជា​គំនិត​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ហាត់​ពេល​ថ្ងៃ​។ ការ​ហាត់ប្រាណ​មុនពេល​ចូលដេក​នឹង​ធ្វើអោយ​បុគ្គល​នោះ​មិន​អាច​ដេក​លក់​បាន​ដោ​សយារ​តែ​ឥទ្ធិពល​ធ្វើអោយ​រាងកាយ​មាំមួន​របស់​ការ​ហាត់ប្រាណ​នោះ​។ ការ​ហាត់ប្រាណ​អាចជួយ​អោយ​មនុស្ស​ដេក​លក់​បាន​យ៉ាង​ស្កប់ស្កល​នៅពេល​យប់ ប៉ុន្តែ​ទាល់តែ​ហាត់ប្រាណ​ហើយ​ច្រើន​ម៉ោង​ដែរ​។ ចូរ​មិនត្រូវ​ព្យាយាម​ហាត់ប្រាណ​រយៈពេល ៣​ម៉ោង​មុន​ពេល​ដេក​ឡើយ ព្រោះ​វា​អាច​ធ្វើអោយ​រាងកា​យក្តៅ និង​ពិបាក​ក្នុងការ​ដេក​។

​មិន​ត្រូវ​ងូតទឹក​ក្តៅ​ឡើយ​
​ចូរ​មិនត្រូវ​ងូតទឹក​ក្តៅ​រយៈពេល​យ៉ាងហោចណាស់ មួយ​ម៉ោង​មុនពេល​ចូល​ដេក​ឡើយ​។ ការ​ហាត់ប្រាណ​ច្រើនពេក ឬ​ការ​ងូតទឹក​ក្តៅ​មុនពេល​ចូលដេក​ហាក់បីដូចជា​គំនិត​មួយ​ល្អ​ណាស់ ប៉ុន្តែ​វា​ក៏​អាច​ធ្វើអោយ​រាងកាយ​ចេញ​កម្តៅ​ខ្លាំង និង​ធ្វើអោយ​ការ​ដេក​កាន់តែ​ពិបាក​។ ចូរ​ព្យាយាម​ធ្វើអោយ​រាងកាយ​ត្រជាក់​សិន​មុនពេល​ចូលដេក​។ ការ​ដែល​ក្តៅ​ពេក ឬ​បែកញើស​ច្រើនពេក​អាច​រំខាន​ដល់​ការ​ដេក​បាន​ទាំងអស់​។

​ចៀសវាង​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​
​មិន​ត្រូវ​ព្យាយាម​ញ៉ាំ​អាហារ​អ្វី​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ក្រោយពី​ម៉ោង ៤​រសៀល​ឡើយ​។ រដ្ត​ធម្មជាតិ​របស់រាង​កាយចាប់ផ្តើ​ម​សម្រាក​ក្រោយ​ពី​ម៉ោង​បួន ហើយ​ការ​ដែល​បន្ត​ភ្ញោ​ចដ​ល់​រាងកាយ​ទៀត​អាច​នឹង​រំខាន​ដល់​ចលនា​វដ្ត​របស់​សារី​រាង្គ​ខាង​ក្នុងពោះ ដែល​ជាហេតុ​នាំ​អោយ​រំខាន​ដល់​ការ​ដេក​។ គ្រឿង​ស្រវឹង​ក៏​អាច​ធ្វើអោយ​រំខាន​ដល់​ការ​ដេក​បាន​ដែរ ប៉ុន្តែ​ការ​ទទួលទាន​ភេសជ្ជៈ​គ្រប់​ប្រភេទ​ច្រើន​រយៈពេល​មួយ ឬ​ពីរ​ម៉ោង​មុន​ពេល​ចូលដេក​នឹង​ធ្វើអោយ​ពួកគេ​ងើប​ពី​ដេក​ដើម្បី​ទៅ​ងូតទឹក និង​រំខាន​ដល់​ការ​ដេក​ថែមទៀត​។ មិន​ត្រូវ​ចូល​ដេក​ទាំង​ស្រេកទឹក​ឡើយ ព្រោះ​វា​នឹង​ធ្វើអោយ​អ្នក​ភ្ញាក់​នៅ​ពាក់កណ្តាល​យប់​ដើម្បី​ផឹកទឹក​ជាមិនខាន​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved