នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ពិសេស​នៅ​ចុង​ឆ្នាំ​តែ​ម្តង​គេ​ឃើញ​តារា​សម្ដែង គង់ ចាន់​ស្រីមុំ បាន​បញ្ចេញ​ម៉ូដ​សំលៀក​បំពាក់​ប្លែក​ៗ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន។ ជាក់​ស្តែង​មុន​នេះ នាង​ទើប​តែ​បញ្ចេញ​វីដេអូ​រាំ​កាច់​ស្ទិល​គួរ​ឲ្យ​ខ្នាញ់​ក្នុង​ឈុត​រ៉ូប​ពណ៌​ត្រួយ​ចេក និង​ឈុត​ដើរ​ផ្សារ​ជា​ច្រើន​ទៀត។

ឥឡូវ​ស្រី​ស្អាត​រូប​នេះ បាន​បញ្ចេញ​១​ឈុត​ទៀត ពណ៌​ខ្មៅ​លាយ​ស មាន​សម្រុង​លើ​ក្បាល​ជង្គង់ និង​ត្រូវ​បាន​គេ​ច្នៃ​ដាក់​រូត​ចំ​កណ្តាល​ពី​មុខ។ មួយ​ឈុត​នេះ គឺ​ជា​ឈុត​វាល​ល្វែង​លើ​បង្ហាញ​ចេញ​សាច់​ដ៏​ស​ខ្ចី​របស់​នាង​យ៉ាង​ច្បាស់​ចែស សូម្បី​តែ​សរសៃ​មាន​ប៉ុន្មាន​ខ្សែ​ដែល​វារ​កាត់​សាច់​ទ្រូង​ដ៏​ស​របស់ គង់ ចាន់​ស្រីមុំ នោះ​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​ដែរ។

ថា​ខាង​លើ​ចុះ វាល​ធេង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ប៉ុន្តែ​ខាង​ក្រោម​ឯណេះ​វិញ ក៏​មិន​ណយ​ដែរ​មួយ​ឈុត​ថ្មី​នេះ​របស់ គង់ ចាន់​ស្រីមុំ។ ដោយ​សារ​តែ​គេ​បាន​ច្នៃ​ដាក់​រូត​នោះ ផ្នែក​ខាង​ក្រោម នៃ​ឈុត​ខ្មៅ​នេះ គេ​ឃើញ គង់ ចាន់​ស្រីមុំ ចំហ​រូត​ជ្រៅ​ឡើង​ទៅ​លើ ចង់​ដល់​គល់​ភ្លៅ​ឯណោះ ដែល​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ច្បាស់​ដូច​គ្នា នូវ​សាច់​ស​គ្រប់​កន្លែង​របស់​នាង។

ក្រៅ​តែ​ពី​ឈុត​បញ្ចេញ​ស​ឃើញ​សរសៃ​វារ​កាត់​ទ្រូង​នេះ គង់ ចាន់​ស្រីមុំ នៅ​មាន​ឈុត​ជា​ច្រើន​ទៀត ដែល​មួយ​ឈុត​ៗ ពិត​ជា​មាន​ភាព​ទាក់​ទាញ​មិន​ធម្មតា ពេល​ក្រាល​គ្រប​លើ​រាង​កាយ​សាច់​ស​ស្គុះ​របស់ ស្រីមុំ។ តាម​រយៈ​ឈុត​ទាំង​នោះ គេ​អាច​កាត់​ស្មាន​ថា គង់ ចាន់​ស្រីមុំ ពិត​ជា​តារា​ពូកែ​រើស ក៏​ដូច​ជា​ច្នៃ​ម៉ូដ​សំលៀក​បំពាក់​មែន។

តោះ…ទស្សនា​ទាំង​អស់​គ្នា​នូវ​ឈុត​ដ៏​ទាក់ទាញ​ទាំង​នោះ…!!!



រូបភាព៖ បណ្តាញ​សង្គម គង់ ចាន់​ស្រីមុំ

អត្ថបទ៖ ទារិកា