កាមេរ៉ា​ទូរសព្ទ​សព្វ​ថ្ងៃ​មិន​ត្រឹមតែ​មាន​សមត្ថភាព​ខ្ពស់​អាច​ចាប់​យក​រូបភាព និង​វីដេអូ​បាន​ច្បាស់​ដោយ​សារ​តែ​ទំហំ​មេហ្គា​ភិចហ្សែល​ធំ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​រួម​ផ្សំ​ជា​មួយ​បច្ចេកវិទ្យា​ដែល​ជា​របក​គំហើញ​ថ្មី​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីៗ​យក​មក​បំពាក់​ដើម្បី​បន្ថែម​សមត្ថភាព​ជួយ​ឱ្យ​គុណភាព​កាន់​តែ​ល្អ​ជាង​មុន។ ថ្ងៃ​នេះ គេហទំព័រ PhoneArena បាន​ចាត់​ចំណាត់​ថ្នាក់ Smart device ចំនួន ៣ ដែល​មាន​គុណភាព​កាមេរ៉ា​ល្អ​ដាច់​គេ។

អត្ថបទ៖ សុទ្ធ​តែ​កំពូល​ដូច​គ្នា តើ iPhone 5S និង Note 3 មួយ​ណា​ខ្លាំង​ជាង​មួយ​ណា?

@Nokia Lumia 1020៖​


ជា​កំពូល Smartphone របស់ Nokia ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8 ​មាន​ទំហំ​កាមេរ៉ា​ធំ​ជាង​គេ​គឺ​រហូត​ដល់​ទៅ ៤១មេហ្គាភិចហ្សែល។ 41MP កាមេរ៉ា​ក្រោយ (38MP ថត​បាន resolution 7152 x5368px) និង​កាមេរ៉ា​មុខ​ទំហំ 1.2MP ថត​វីដេអូ​បាន 720p@30fps។ បច្ចេកវិទ្យា​កាមេរ៉ា​របស់ 1020 រួម​មាន៖

- Panorama និង Carl Zeiss optics ដែល​អាច​ចាប់​យក​តំបន់​រូប​បាន​កាន់​តែ​ធំ​ទូលាយ
- Optical image stabilization ជួយ​ទប់​លំនឹង​ឱ្យ​ថត​បាន​ច្បាស់​ខណៈ​មាន​លំញ័រ
- geo-tagging មុខងារ​បញ្ចូល​បន្ថែម​ព័ត៌មាន​ពី​ទីតាំង​ដែល​កំពុង​ថត​មក​លើ​រូប​ដំណើរការ​ដោយ GPS
- Xenon & LED flash សម្រាប់​បន្ថែម​ពន្លឺ​ងាយស្រួល​ថត​បាន​នៅ​កន្លែង​ខ្សោយ​ពន្ល
- PureView សម្រាប់​បង្កើន​កម្រិត​ច្បាស់​នៃ​រូប
- Dual Capture អាច​ប្រើប្រាស់​កាមេរ៉ា​តំណាល​គ្នា​ពីរ
- face detection

តម្លៃ Lumia 1020 នៅ​លើ​ទីផ្សារ​កម្ពុជា​ប្រហែល ៧៦០ដុល្លារ (មាន​ធានា)។

@Samsung Galaxy Note 3៖


ជា​កំពូល Phablet របស់​ក្រុមហ៊ុន Samsung ដែល​ភ្ជាប់​ជា​មួយ​កាមេរ៉ា​ក្រោយ​ទំហំ 13MPថត​រូប​បាន (4128 x3096px) វីដេអូ​បាន 2160p@30fps និង 1080p@60fps និង​ខាង​មុខ​ទំហំ 2MP ថត​វីដេអូ​បាន 1080p@30fps។ ​បច្ចេកវិទ្យា​កាមេរ៉ា​នៅ​លើ Note 3 មាន៖

- Dual Shot
- ថត​វីដេអូ HD video និង រូបភាព​ដំណាលគ្នា
- geo-tagging៖ មុខងារ​បញ្ចូល​បន្ថែម​ព័ត៌មាន​ពី​ទីតាំង​ដែល​កំពុង​ថត​មក​លើ​រូប​ដំណើរការ​បាន​ដោយ​ប្រើ GPS
- auto focus
- touch focus
- face and smile detection
- image stabilization៖ សម្រាប់​ទប់​លំនឹង​រូប និង​វីដេអូ​ខណៈ​មាន​លំញ័រ
- panorama៖ ចាប់​យក​តំបន់​រូប​បាន​កាន់​តែ​ធំ​ទូលាយ
- HDR បង្កើន​គុណភាព​រូប​ច្បាស់​ល្អ

តម្លៃ​ Galaxy Note 3 នៅ​កម្ពុជា​ប្រហែល ៦៤០ដុល្លារ (មានធានា)។

@iPhone 5S៖


ជា​កំពូល Smartphone ជំនាន់​ចុង​ក្រោយ​ទី៧ របស់ Apple ដែល​ភ្ជាប់​ជា​មួយ​កាមេរ៉ា​ក្រោយ​ទំហំ 8MP ថត​រូប​បាន (3264 x2448x) វីដេអូ​បាន 1080p@30fps និង 720p@120fps និង​ខាង​មុខ 1.2MP ថត​វីដេអូ​បាន 720p@30fps។ ​បច្ចេកវិទ្យា​កាមេរ៉ា​មាន​នៅ​លើ iPhone 5S រួម​មាន៖

- dual-LED (True Tone) flash
- ថត​វីដេអូ HD video និង​រូបភាព​ដំណាលគ្នា
- geo-tagging៖ មុខងារ​បញ្ចូល​បន្ថែម​ព័ត៌មាន​ពី​ទីតាំង​ដែល​កំពុង​ថត​មក​លើ​រូប​ដំណើរការ​បាន​ដោយ​ប្រើ GPS
- auto focus
- touch focus
- face detection
- advanced video stabilization សម្រាប់​ទប់​លំនឹង​រូប និង​វីដេអូ​ខណៈ​មាន​លំញ័រ
- HDR Panorama ​ចាប់​យក​តំបន់​រូប​បាន​កាន់​តែ​ធំ​ទូលាយ
- HDR Photo បង្កើន​គុណភាព​រូប​ច្បាស់​ល្អ

តម្លៃ iPhone 5S ពណ៌​មាស​​ប្រហែល ៧២០ដុល្លារ​ (16GB) ៨២០ដុល្លារ (32GB) និង ៩៦០ដុល្លារ (64GB)។

ចំពោះ​ប្រិយមិត្ត​តើ​ម៉ូដែល​ណាមួយ​ខាង​លើ​ជា​ជម្រើស​របស់​អ្នក?

​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ phonearena