Breaking News
Loading...
Saturday, December 28, 2013

ខេមរៈ សិរីមន្ត តារា​ចម្រៀង​​ខ្មែរទី១​ហ៊ាន​ដោះ​អាវ​​លើ​ឆាក


ខេមរៈ សិរីមន្ត​ បាន​ដោះ​អាវ​បង្អួត​សាច់ដុំ​លើ​ឆាកប្រគំតន្ត្រីមួយ​ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​​​ កាល​ពី​ម្សិលមិញ​​ ដែល​បាន​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​តារា​ចម្រៀង​ទី​មួយ​ហ៊ាន​ដោះ​អាវ​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី។

 

Untitled

 

 

“ខេមរៈ សិរីមន្តនិង លីតាវហួរ មួយណាសំឡេង​បាន​ជាង”

ក្នុង​ថ្ងៃ​បុណ្យណូអែល ២៥ ធ្នូ ឆ្នាំ ២០១៣ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ លោក ខេមរៈ សិរីមន្ត បាន​ចូល​រួម​ជា​តារា​​កិត្តិយក្នុង​កម្មវិធី Cambodia Christmas Party Concert ។

 

លោកបាន​បក​ស្រាយ​​បទចម្រៀង​​ជា​ច្រើន​បទ ទាំង​មនោសញ្ចេតនា និង​​​បទ​កន្ត្រាក់​អារម្មណ៍។ ពេល​ចប់​បទ​ញាក់​មួយ​បទ សិរីមន្ត បាន​ដោះ​អាវ​បញ្ចេញ​សាច់ដុំ​យ៉ាង​សង្ហារ ដែល​ញ៉ាំង​ឱ្យ​ពិធី​ករ និង​អ្នកទស្សនា​ហ៊ោកញ្ជ្រៀវ​ និង​​ទះដៃអបអរ​យ៉ាង​សប្បាយ​រីករាយ។

 

បើ​ចង់​ដឹង​ច្បាស់​ថា ​តារា​ចម្រៀង​ល្បី​ប្រចាំ​ផលិតសាន់ដេរូប​នេះ មាន​ស្ដាយ​ដោះអាវ​​យ៉ាងណា​នោះ សូម​ទស្សនា​វីដេអូ​ដូច​ខាងក្រោម៕ ​

“១បទ​ដំបូង​សាង​កេរ្ត៍ឈ្មោះ ឆាយវីរយុទ្ធ និង ខេមរៈ សិរីមន្ត និង១បទ​កំពុង​ល្បី”

http://youtu.be/SqQPFvUJQ2M

ដោយ nob70

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved