Breaking News
Loading...
Wednesday, December 18, 2013

តំបន់​អភិវឌ្ឍន៍​ក្លាយ​ជា​ទី​ក្រុង​ខ្មោច​ដ៏​ធំ​ជាង​គេ​នៅ​អាស៊ី


Chenggong ទីក្រុង​អភិវឌ្ឍន៍​ថ្មី​មួយ​ស្ថិត​នៅខេត្ត Yunnan ប្រទេស​ចិន បាន​ក្លាយ​​ជា​ទីក្រុង​ខ្មោច​ដ៏​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​។ ទោះ​បី​ជា​ពេល​នេះ​តំបន់​មួយ​នេះ​មិន​ទាន់​មាន​មនុស្ស​រស់​នៅ​ច្រើន​ក៏​ដោយ ក៏​រដ្ឋាភិបាល​ចិន​នៅ​តែ​បន្ដ​ការដ្ឋាន​សាងសង់​ជាប់​ជានិច្ច ដោយ​រំពឹង​ទុក​ថា ​នឹង​មាន​មនុស្ស​ងាក​​មក​រស់​នៅ​ទី​​នេះ​រហូត​ដល់ ១ លាន​នាក់​នៅ​ឆ្នាំ ២០២០។

 

Untitled

chenggong

តំបន់​អភិវឌ្ឍន៍​ថ្មី Chenggong មាន​មនុស្ស​រស់​នៅ​ត្រឹម​តែ ៣០ ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ ខណៈ​ដែល​ចំនួន​ប្រជាជន​ក្នុង​ខេត្ត Yunnan ទាំង​អស់​មាន​ដល់​ទៅ ៤៥,៧ លាន​នាក់។ ទោះ​ជា​មាន Apartment ថ្មីៗ និង​ផ្សារ​ទំនើបធំៗ​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រជាជន​ក្នុង​ខេត្ត​មួយ​នេះ​ភាគ​ច្រើន​មិន​ចង់​ទៅ​រស់​នៅ​តំបន់​អភិវឌ្ឍន៍​មួយ​នេះ​ទេ ដោយ​លើក​ហេតុ​ផល​ថា ​បរិយា​កាស​នៅ​ទី​​នោះ​ដូចជា​សោះកក្រោះ​​ស្រងូតស្រងាត់​មិន​ដឹង​យ៉ាង​ម៉េច​ទេ ជាពិសេស​គឺ​បញ្ហា​ការ​ដឹក​ជញ្ជូន​សាធារណៈ​នៅ​មាន​កម្រិត៕

 

ដោយ nob70
ប្រភព៖ AppleDailyEnglish

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved