Breaking News
Loading...
Saturday, December 21, 2013

ការផ្លាស់ប្តូរ​របៀប​រស់នៅ​ដើម្បី​ព្យាបាល​ការលើស​សម្ពាធ​ឈាម​


​លើស​សម្ពាធ​ឈាម​ឬ​លើសឈាម​ជា​ជំងឺ​ដ៏​មាន​គ្រោះថ្នាក់​ដោយសារ​តែ​វា​អាច​ជា​មូលហេតុ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល គាំងបេះដូង ជំងឺ​បេះដូង ឬ​ជំងឺ​តម្រង​នោម​។ គោលដៅ​នៃ​ការព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​គឺ​ដើម្បី​បន្ថយ​សម្ពាធ​ឈាម និង​ការការពារ​សរីរាង្គ​ដែល​សំខាន់ៗ​ដូចជា​ខួរក្បាល បេះដូង និង​តម្រងនោម​ពី​ការខូចខាត​។ ការព្យាបាល​ជំងឺ​លើសឈាម​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការបន្ថយ​នូវ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ( បន្ថយ​ជា​មធ្យម​ពី​៣៥% -៤០% ) គាំងបេះដូង (២០ % -២៥ %) និង​ខ្សោយបេះដូង​(​ច្រើនជាង​៥០% )​នេះ​បើ​យោងតាម ការស្រាវជ្រាវ ។​


ផ្លាស់ប្តូរ​របៀប​រស់នៅ​ដើម្បី​ព្យាបាល​ការ​លើស​សម្ពាធ​ឈាម​
ការអនុវត្ត​ជំហាន​ដ៏​សំខាន់​មួយចំនួន​ក្នុង​ការការពារ និង​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​គឺ​ជា ការផ្លាស់ប្តូ​របៀប​រស់​នៅ​អោយមាន​សុខភាព​ល្អ​។ អ្នក​អាច​បន្ថយ​សម្ពាធ​ឈាម​របស់​អ្នក​ជាមួយនឹង​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​ដូច​ខាងក្រោម​:

  • ​បញ្ចុះទម្ងន់​ប្រសិនបើ​អ្នក​លើស​ទម្ងន់ ឬ​ធាត់​ជ្រុល
  • ​ឈប់​ជក់បារី
  • ​បរិភោគ​អាហារ​ដែល​ធ្វើអោយ​មាន​សុខភាព​ល្អ​រួម​ទាំង​ការបរិភោគ​ផ្លែឈើ បន្លែរ​អោយបាន​ច្រើន និង​ញុំ​ា​ផលិតផល​ទឹកដោះគោ ជាតិ​ខ្លាញ់​អោយ​បាន​តិច​។​
  • ​ការកាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​ប្រៃ ញុំ​ា​អំបិល​អោយបាន​តិចជាង​១៥០០​មី​លី​ក្រាម ក្នុង​មួយ​ថ្ងៃ​ប្រសិនបើ​អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់​។ មនុស្សពេញវ័យ​ដែលមាន​សុខភាព​ល្អ​ត្រូវ​កំណត់​ការ​ទទួលទាន ជាតិ​សូ​ដ្យូ​ម​(​អំបិល​)​មិន​អោយ​ច្រើន​លើសពី​២៣០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ (​ប្រហែល​១​ស្លាបព្រា​កាហ្វេ​) ។​
  • ​ធ្វើ​លំ​ហាត់ប្រាណ​អោយបាន​ទៀងទាត់​(​ដូចជា​ដើរ​យ៉ាងហោចណាស់​៣០​នាទី​ក្នុង​មួយថ្ងៃ និង​ច្រើន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​) ។​
  • ​កំណត់​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ត្រឹម​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​ចំពោះ​បុរស មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ស្ត្រី​។​
  • ​បន្ថែម​ពីលើ​ការបញ្ចុះ​សម្ពាធ​ឈាម វិធី​នេះ​អាច​បង្កើន​នូវ​ប្រសិទ្ធិភាព​នៃ​ថ្នាំ​ក្នុង​ការបញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អប្រសើរ​៕


 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved