វីដែអូ​បង​ច្រឡឺម​របស់​សេវា​កម្សាន្ត FireStorm ដែល​ប្រិយមិត្ត​ធ្លាប់​តែ​បាន​ឃើញ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ជើងខ្លាំង​តាម​ខេត្ត​ក្រុង និង CCC 2013 ជុំ​ផ្ដាច់ព្រ័ត្រ​ហើយ​លាន់​មាត់​ថា​ឡូយ និង​គួរ​ឲ្យ​ចង់​សើច​គ្រប់​គ្នា​នោះ ឥឡូវ​ត្រូវ​បាន​សេវា​កម្សាន្ត FireStorm បង្ហោះ​ចូល​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ហើយ។

វីដែអូ​របស់​បង​ច្រឡឺម​ដែល​មាន​រយៈពេល ១នាទី ៥១​វិនាទី បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ដែល​បាន​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​ប្រកួត CCC 2013 ដ៏​អស្ចារ្យ​ផ្ទុះ​សំណើច​គ្រប់ៗ​គ្នា និង​ហួស​ចិត្ត​នឹង​បង​ច្រឡឺម​មិន​ស្ទើរ ព្រោះ​យុទ្ធសាស្ត្រ​ល្អៗ​ដែល​នារី​ឆ្នើម FireStorm បាន​រៀបចំ​ត្រូវ​បាន​បរាជ័យ​ដោយ​សារ​តែ​បង​ច្រឡឺម​យើង​រហូត។

ចង់​ដឹង​ថា បង​ច្រឡឺម FireStorm ធ្វើ​អ្វី​ខ្លះ បាន​ធ្វើ​ឲ្យ​គម្រោង​បរាជ័យ​ដូច​នេះ កុំ​ភ្លេច​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ធានា​ថា​ប្រិយមិត្ត​នឹង​សើច​ទាល់​តែ​ចុក​ពោះ​ជាមិនខាន៖

យ៉ាង​ម៉េច​ដែរ? ទប់​សំណើច​បាន​ទេ? បើ​ប្រិយមិត្ត​ជា​បង​ច្រឡឺម​ហ្នឹង​វិញ តើ​ប្រិយមិត្ត​អាច​បែក​អារម្មណ៍​ដូច​បង​ច្រឡឺម​ដែរ​អត់ ពេល​មាន​ស្រី​ស្អាត​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​ជា​មួយ​អីចឹង?

អត្ថបទ៖ ភីឆាយ