Breaking News
Loading...
Wednesday, December 25, 2013

រថយន្ត ដឹកទំនិញ បុកម៉ែកសឺដេស ពីក្រោយ ខ្ទេចមុខខ្លួនឯង


ភ្នំពេញ : អ្នកបើករថយន្ត ដឹកទំនិញធុន ១ តោនកន្លះ រវល់ងាកមើលស្រីស្អាត ស្លៀកពាក់ខើចលើខើច ក្រោម ជ្រុលបុករថយន្ត មួយគ្រឿងទៀត ពីក្រោយ បណ្តាលឲ្យរងការខូចខាត រថយន្តខ្លួនឯង ខ្ទេចផ្នែកខាង មុខយ៉ាងដំណំ កាលវេលាម៉ោង ១ និង៣០នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតតាមបណ្តោយផ្លូវ ម៉ៅសេទុង ទល់មុខអតីត រោងភាពយន្តបូកគោ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។

សមត្ថកិច្ចនគរបាលចរាចរ ខណ្ឌចំការមន ដែលចុះទៅធ្វើការវាស់វែង កន្លែងកើតហេតុ បានឲ្យដឹងថា អ្នក បើករថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2H-7292 មិនត្រូវបានស្គាល់អត្ត សញ្ញាណទេ ដោយហេតុថា ក្រោយកើតហេតុ អ្នកបើករថយន្តបង្កបានរត់គេចខ្លួន ។ ចំណែករថយន្តរង គ្រោះ ម៉ាក ម៉ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2S-7278 បើកបរដោយជនជាតិចិន ។

ក្រោយកើតហេតុតំណាង ភាគីរថយន្តបង្កបានចេញមុខ មកដោះស្រាយ នៅចំពោះមុខសមត្ថកិច្ច និងភាគី ម្ចាស់រថយន្តរងគ្រោះ ដោយធានាយករថយន្តទៅធ្វើការជួសជុលឲ្យបានស្អាតវិញ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved