Breaking News
Loading...
Wednesday, December 4, 2013

តារា​ម៉ូដែល​អាមេរិក​ប្ដឹង​គេហទំព័រ​មួយ ១,៥ពាន់​លាន​ដុល្លារ​ពី​បទ​ប្រើ​រូប​ថត​នាង


តារា​ម៉ូដែល​អាមេរិក Yuliana Avalos ប្ដឹង​ទា​រ​ប្រាក់​ពី​គេហទំព័រ Match.com ចំនួន១,៥ពាន់​លាន​ដុល្លារ​អាមេរិក ពី​បទ​ប្រើប្រាស់​រូបថត​នាង​ដោយ​​មិន​បាន​សុំ​ការអនុញ្ញាត និង​ប្រើប្រាស់​ក្នុង​ផ្លូវ​អាក្រក់។

​​​​

photo-yuliana-avalos-posted-match-argues-photo-posted-out-_s1z2

 

តារា​វ័យ៣១ឆ្នាំ​មក​ពី​រដ្ឋ Florida រូប​នេះ​ប្រាប់ New York Daily News ថា រូប​​របស់​នាង​១សន្លឹក​ត្រូវ​គេហទំព័រ​ខាងលើ​ទាញ​យក​ប្រើប្រាស់​បោក​បញ្ឆោត​បុរស​មាន​លុយ​រាប់ពាន់​ដុល្លារ​វ័យ៧០ឆ្នាំ​ម្នាក់​។ អ្នក​ប្រើ​រូប​នេះ​បាន​ប្រើ​វិធីសាស្ត្រ​​សុំ​លុយ​គាត់ ទីបញ្ចប់​បុរស​រូប​នេះ​ក៏​ទៅ​ខ្ចី​លុយ​កូន​ប្រុស​ខ្លួន។ ពេល​នោះ​មក​គាត់​ដួល​រលំ ​បាត់​បង់​អ្វី​គ្រប់យ៉ាង​ និង​ខ្មាស​គេ​រហូត​សម្លាប់​ខ្លួន​ឯង។

Avalos ភ្ញាក់​ផ្អើល​មែនទែន​ពេល​គេហទំព័រ ABC សួរ​នាង​​ពី​រឿង​ណាត់​ជួប​ក្នុង​គេហទំព័រ​ខាងលើ ប៉ុន្តែ​ទោះបីជា​យ៉ាងណា នាង​ឆ្លើយ​បដិសេធន៍​ថា​ មិន​បាន​បង្ហោះ​រូប​ក្នុង​គេហទំព័រ​មួយ​នេះ​ទេ។ “ខ្ញុំ​មាន​​មិត្ត​ប្រុស ខ្ញុំ​មិន​ចាំ​បាច់​ណាត់​ជួប​ប្រុស​ផ្សេង​ដើម្បី​ប្រាក់​នោះ​ឡើយ។ បើ​អ្នក​ឃើញ​រូប​ខ្ញុំ​លើ​គេហទំព័រ​ណា​មួយ នោះ​មិន​មែន​ជា​ខ្ញុំ​ទេ។ ជុំ​វិញ​បញ្ហា​នេះ ប្រភព​មិន​បាន​បញ្ជាក់​ថា ​តុលាការ​នឹង​កាត់​ក្ដី​បែប​ណា​នោះ​ទេ៕

 

wabc-framegrab-circelli-yonkers-yuliana-avalos-florida-model-whose-_s1qy

បុរស​ដែល​បាន​សម្លាប់​ខ្លួន​ឯង

Minolta DSC

​​​​​

ប្រភព៖ Asiantown

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved