Breaking News
Loading...
Tuesday, December 3, 2013

កម្មវិធីរបស់ Android ជួយពន្យារយៈពេល ប្រើប្រាស់ថាមពលថ្ម (មានវីដេអូ)


OnePowerGuard Pro​ជា​កម្មវិធី​របស់ Android ដែល​មាន​សមត្ថភាព​អាច​ជួយ​ពន្យា​រយៈពេល​ប្រើប្រាស់​ទូរស័ព្ទ​បាន​យូរជាង​ធម្មតា​។ មិត្ត​អ្នក​អាន​ប្រហែល​ជា​មាន​ការ​ចំលែក​ក្នុង​ចិត្ត និង​ងឿង​ឆ្ងល់​អំពី​ការ​បញ្ជា​របស់​កម្មវិធី​នេះ​ហើយ​មែន​ទេ ​ពីព្រោះយើង​ធ្លាប់​តែ​ដឹង​ថា​អាយុកាល​នៃ​ការ​ប្រើប្រាស់​ថាមពល​ថ្ម វា​អាស្រ័យតែ​លើវត្ថុធាតុ​ដែល​យក​មក​ផលិត​ជា​ឧបករណ៍​ថ្ម​ទូរស័ព្ទតែ​ប៉ុណ្ណោះ ហើយ​ម្យ៉ាង​ទៀត OnePowerGuard Pro ជា​កម្មវិធី​មួ​យរបស់​ទូរស័ព្ទ​ដែល​ត្រូវការ​អោយ​ទូរស័ព្ទ​ប្រើប្រាស់​ថាមពល​ថ្ម​ដើម្បី Run វា ចុះ​ហេតុ​អ្វី​បាន​ជា​វា​អាច​ជួយ​ពន្យារយៈក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​បាន​? កម្មវិធី​ OnePowerGuard Pro មាន​សមត្ថភាព​វិភាគ​ស៊ីជំរៅ​ដោយ​វាត្រូវ​បាន​ develop ឡើង​ដោយ​មាន​ការ​រួមបញ្ចូល​គ្នា​​នូ​វcustomized​ power-saving ទាំង​ 6 ដែល​ប្រការ​នេះ​អនុញ្ញាតិ​អោយ​ OnePowerGuard Pro អាច​ធ្វើ​ការ​បន្ថយ​នូវ​ការ​ប្រើប្រាស់​ថាមពល​ស៊ី​ដោយកម្មវិធី​នានា​ក្នុង​ទូរស័ព្ទ​អោយ​ធ្លាក់​មក​ដល់​កំរិត​អប្បរមា​តាម​​សមត្ថភាព​ដែល​​អាច​​ធ្វើ​​ទៅ​បាន ។ មិន​តែ​ប៉ុណ្ណោះ​វា​បង្កើន​រយៈពេល​ standby របស់​ទូរស័ព្ទ និង​អាយុ​របស់​ថ្ម ព្រម​ទាំង​ជំរុញ​ដំនើរ​ការរបស់​ប្រព័ន្ធ Kernal និងការ​គ្រប់​គ្រង​របស់CPU​ថែមទៀត​ផង​ដែរ ។

ប្រភពពី៖​ ​www.readkhmer.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved