ក្រុម​ស្ដេច​ស Real Madrid របស់​អេស្ប៉ាញ មាន​ប្រវត្តិ​មិន​សូវ​ជា​កាក់កប​ប៉ុន្មាន​ទេ ពេល​ទៅ​លេង​នៅ​ទឹក​ដី​ក្រុម​សេះ​បង្កង់​ Juventus របស់​អ៊ីតាលី ពោល​គឺ​បី​ដង​ចុង​ក្រោយ​មិន​ដែល​ឈ្នះ​សោះ។ យ៉ាង​ណា​ក្ដី ការ​ប្រកួត​ក្នុង​ពូល B ៣ប្រកួត​កន្លង​មក Real មិន​ចាញ់​នោះ​ទេ ខណៈ Juventus បាន​ត្រឹម​ស្មើ​២ដង និង​ចាញ់​ម្ដង។ តើ​ការ​ជួប​គ្នា​ម៉ោង​ ២:៤៥នាទី​រំលង​អាធ្រាត្រ​យប់​នេះ​វិញ លទ្ធផល​បែប​ណា​ដែរ?

(រូបភាព​ដើម៖ foxsoccer2go)

ព័ត៌មាន​ក្រុម

កីឡាករ​អេស្ប៉ាញ Fernando Llorente នឹង​អាច​ជាប់​ក្នុង​ជម្រើស​ដំបូង​ជាមួយ Carlos Tevez ក្នុង​តំបន់​ប្រយុទ្ធរបស់ Juventus ខណៈ​ Claudio Marchisio នៅ​ជួយ​គាំទ្រ។ Arturo Vidal និង Paul Pogda នឹង​អាច​បន្ត​ស្ថិត​នៅ​តំបន់​កណ្ដាល​ជាមួយ Andrea Pirlo។ ក្រុម​លោក Antonio Conte នឹង​ត្រូវ​អវត្តមាន​ខ្សែ​ការពារ Giorgio Chiellini ដែល​ត្រូវ​បណ្ដេញ​ចេញ​ពេល​លេង​នៅ Bernabeu ២សប្ដាហ៍​មុន។

Xabi Alonso អាច​បន្ត​ជាប់​ក្នុង​ជម្រើស​ដំបូង​នៅ Real Madrid ដែល​ជួយ​គាំទ្រ​ដោយ Sami Khedira និង Luka Modric នៅ​តំបន់​បម្រើ ខណៈ​អ្នក​ចាំ​ទី Iker Casillas នឹង​អាច​ដាក់​ឲ្យ​លេង។ Raphael Varane, Alvaro Arbeloa និង Marcelo នឹង​អាច​ចាប់​ដៃ​ជាមួយ Pepe ឬ Sergio Ramos នៅ​តំបន់​ការពារ។ Cristiano Ronaldo និង Gareth Bale អាច​នៅ​ស្លាប​សង​ខាង ខណៈ Benzema នៅ​តំបន់​ប្រយុទ្ធ។

ជំនួប​ក្រុម​ទាំង​២ កាល​​នៅ​ទឹក​ដី Real Madrid (រូបភាព៖ dailymail)

ធាតុ​ពិត​នៃ​ការ​ប្រកួត

ការ​ជួប​គ្នា​រវាង​ក្រុម​ទាំង​២​នៅ​ពាន​ទ្វីប​អឺរ៉ុប ១៥ដង​ គឺ​មិន​ដែល​ចប់​ក្នុង​លទ្ធផល​ស្មើ​គ្នា​នោះ​ទេ។

លទ្ធផល​១៥ដង​រវាង​ក្រុម​ទាំង​ពីរ គឺ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ជា​មធ្យម ២គ្រាប់។

Juventus បាន​ស៊ុត​បញ្ចូល​ទី​បាន​​៧គ្រាប់​នៅ​ការ​ប្រកួត​៨ដង​ចុង​ក្រោយ​នៅ​ពាន​អឺរ៉ុប​ទល់​នឹង​ក្រុម​មក​ពី​អេស្ប៉ាញ។

Cristiano Ronaldo ស៊ុត​បញ្ចូល​ទី​​ដល់​ទៅ​៧គ្រាប់​ក្នុង​៣ប្រកួត​នៅ Champions League រដូវ​កាល​នេះ។ ៧គ្រាប់នេះ គឺ​លើស​គ្រាប់​បាល់​​របស់​ក្រុម​ចំនួន​២៦​ក្នុង​រដូវ​កាល​នេះ បូក​រួម​ទាំង Barcelona ផង​ដែរ។

Angel Di Maria ជា​កីឡាករ​ Assist ច្រើន​ជាង​គេ​នៅ UCL ​រដូវ​កាល​នេះ​ (៤ដង)។

Juventus ​ឈ្នះ​តែ​៤ប្រកួត​ប៉ុណ្ណោះ ក្នុង​១១ប្រកួតចុង​ក្រោយ​​ក្នុង​ផ្ទះ​ខ្លួន​ឯង ​នៅ ពាន​រង្វាន់​នេះ។

លទ្ធផល​នៃ​ការ​ជួប​គ្នា​៧ដង​ចុង​ក្រោយ​នៃ​ក្រុម​ទាំង​២៖

Ronaldo ស៊ុត​បាល់​​ប៉េណាល់ទី​បញ្ចូល​ទី Juventus (រូបភាព៖ dailymail)

តារាង​ពិន្ទុ​ពូល B៖

មួយ​គូ​ទៀត​ក្នុង​ពូល B ដែរ​នោះ គឺ​ក្រុម Kobenhavn ទទួល​ភ្ញៀវ Galatasaray ម៉ោង​ ២:៤៥នាទី​រំលង​អាធ្រាត្រ​ដូច​គ្នា ខណៈ​៦គូ​ក្នុង​ពូល​បី​ផ្សេង​ទៀត មាន​ដូច​ខាង​ក្រោម៖

ពូល គូ​ប្រកួត ម៉ោង
A Shakhtar Donetsk vs Leverkusen :៤៥រំលងអាធ្រាត្រ
Real Sociedad vs Manchester United
C PSG vs Anderlecht
Olympiakos Piraeus vs Benfica
D Manchester City vs CSKA Moskva
Victoria Plzen vs Bayern Munich


ព្យាករណ៍​របស់ Sabay៖ Juventus ១-២ Real Madrid
។ តើ​​ប្រិយមិត្ត ទស្សន៍ទាយ​លទ្ធផល​គូ​នេះ​ យ៉ាង​ណា​ដែរ? ចុះ​ចំណែក​គូ​ផ្សេង​ទៀត?