Breaking News
Loading...
Tuesday, November 5, 2013

រៀប​ការ​គឺជារឿង​ឆ្កួតៗ (មានវីដេអូ)


ជាការពិត ការរៀប​ការ​គឺជារឿង​សំខាន់​បំផុត​ក្នុងឆាក​ជីវិត​របស់​មនុស្ស​ម្នាក់ៗ ហេតុនេះ​ការរៀប​ការ​បាន​ក្លាយ​ជាប្រធាន​បទ​សម្រាប់​មនុស្ស​ពេញ​វ័យ និង​ជារឿង​ដែល​ពិបាក​ជាទីបំផុត។

ការយល់ព្រម​រៀបការ​ជាមួយ​អ្នក​ណា​ម្នាក់ វាមិន​គ្រាន់តែជាការសម្រេច​ក្នុង​រយៈពេលខ្លី​នោះ​ទេ ហេតុនេះ​ទើប​​អ្នកប្រាជ្ញខាង​ជីវិត​ស្នេហា​បាន​ផ្តល់​សំនួរ​ឲ្យ​អ្នក​មុន​នឹង​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​អ្នកណា​ម្នាក់។

១. តើ​អ្នក​អាច​គេង​ខ្នើយ​តែមួយ​​ជាមួយ​គេ​អស់ពេញ​មួយជីវិត​បានដែររឺទេ?

២.​ តើ​អ្នក​មានលទ្ធភាព​និង​ផ្តល់​ឲ្យ​គេ​បានកម្រិត​ណា? យោគ​យល់គេកម្រិត​ណា? អត់អោន​ឲ្យ​គេ​កម្រិត​ណា? ស៊ទ្រាំ​និង​គេ​បាន​កម្រិត​ណា? និង​អាច​ជជែក​ជាមួយ​គេ​បាន​កម្រិត​ណា​ ក្នុង​ពេល​បញ្ហាមក​ដល់?

ប៉ុន្តែបទពិសោធន៌​របស់មនុស្ស​សម័យថ្មីនេះ បាន​ជំរុញ​គេ​ឲ្យ​មាន​ការ​ខ្លាចរអា​និង​រឿង​រៀបការ។ តួរយ៉ាង​ដូច​ក្នុងរឿង «Married is a crazy things» ជាភាពយន្ត​អប់រំ​ផ្នែក​គ្រួសារ របស់កូរ៉េ​ដែល​បាន​ថត និងដាក់បញ្ចាំង​តាំងពីឆ្នាំ​ 2002 តែវាបាន​ក្លាយ​ជាប្រធានបទ​ថ្មី​មួយ​សម្រាប់​មនុស្ស​សម័យថ្មី​ក្នុង​ការជ្រើ​សរើស​អ្នកណា​ម្នាក់​មកធ្វើ​ជាគូអនាគត។ ទីបំផុត​អ្វីដែល​គេ​ត្រូវ​ការ គឺ​មិនមែនជាការ​មានបាន ការហ៊ឺហារ និង​ភាព​ខ្ពង់ខ្ពស់​នោះ​ទេ គឺ​ការចុះ​សម្រុង​តែ​មួយ​មុខ​គត់​ដែល​គេចង់បាន។

ក្នុងភាពយន្ត​នេះ បាន​បង្កប​ដោយ​ឈុតឆាក​រោលរាល​មួយ​ចំនួន តែ​សុទ្ធតែ​បានបង្ហាញថា ការជ្រើសរើស​ដៃគូ​មិនមែន​ត្រឹម​តែ​ការជ្រើស​រើស មុខមាត់ រូបរាង គ្រួសារ ទ្រព្យនោះ​ទេ តែអ្វីដែល​សំខាន់​គឺ​សមត្ថភាព​នៃ​ការ​រួមភេទ​ និង​ភាពចុះ​សម្រុង​លើ​អារម្មណ៌​ផងដែរ។

ភាពយន្ត​នេះ​ធ្លាប់​បានទទួល​បានពានរង្វាន់ជាភាពយន្ត​ល្អ​ប្រចាំឆ្នាំ និង​ពានរង្វាន់​តារាសំដែង​ល្អបំផុត​ប្រចាំឆ្នាំ ២០០២ និង២០០៤។

សូមរីករាយទស្សនាទាំងអស់​គ្នា..៖

9099married_is_crazy.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved