Breaking News
Loading...
Tuesday, November 5, 2013

ព័ត៌មាន​បន្ថែមរឿង​ប្តីកំណាច​អារ.ក​សម្លាប់​ប្រពន្ធ


រាជនានីភ្នំពេញ ៖ ការដែលបុរសចំណាស់ ជាប្តីសម្លាប់ប្រពន្ធក្មេង ហើយធ្វើឱ្យមានការភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី៣ វិច្ឆិកា នៅក្នុងប្លុកបុរីសូនី ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានប្រភពព័ត៌មាន ជំហានដំបូងដាក់ការសង្ស័យថា បណ្តាលមកពីការប្រចណ្ឌ ។ តាមប្រភពព័ត៌មានលម្អិតចុងក្រោយបន្ទាប់ ពីសមត្ថកិច្ចធ្វើកោសល្យវិច័យពិនិត្យ សពរួចរាល់បានឱ្យដឹងថា ករណីដែលបុរសជាប្តីឈ្មោះអាន សឿន អារ.ក សម្លាប់ប្រពន្ធនេះគឺ បណ្តាលមកពីស្ត្រីរងគ្រោះជា ប្រពន្ធសុំលែងលះយកប្តីថ្មី ។

ទោះបីជាបែបណា មិនមានប្រភពណា អះអាងផ្លូវការនៅឡើយទេតែជា ការពិតនោះគឺប្រហែលជា សុភមង្គលប្តីប្រពន្ធឈានដល់ផ្លូវបំបែកហើយ ទើបបុរសជាប្តីដាច់ចិត្តលើកដៃសម្លាប់ប្រពន្ធបែបនេះ ។ តាមប្រភពព័ត៌មានបានកត់សម្គាល់ថា មួយរយៈមកនេះ បុរសជាប្តីបានប្រើល្បិចថាខ្លួនទៅរកស៊ីនៅប្រទេសថៃ តែតាមពិតបានសម្ងំលាក់ខ្លួននៅរាជធានីភ្នំពេញ ដើម្បីតាមដានសកម្មភាពប្រពន្ធ និងដឹងថា ប្រពន្ធរបស់ខ្លួនពិតជាមានអ្នកថ្មីមែនក៏ដាច់ចិត្តអារ.ក សម្លាប់ចោលនៅក្នុងបន្ទប់ដោយគ្មាននរណាដឹងបែបនេះទៅ ។ ក្រោយពីធ្វើសកម្មភាពហើយ ឃាតកររូបនេះបានចុះពីបន្ទប់ ឡៅតឿតាមបង្អួចកញ្ចក់ពីមុខ ហើយយកម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ បើកទ្វារផ្ទះជិះចេញនៅវេលាទៀបភ្លឺ ។ លុះព្រឹកឡើងម្តាយស្ត្រីរងគ្រោះមិនឃើញ កូនស្រីចុះពីលើឡៅតឿជាបន្ទប់ដំណេក ក៏ឡើងទៅគោះទ្វារតែមិនឃើញបើកក៏មានការសង្ស័យទើបដាក់ ជណ្តើរឡើងអើតមើលតាមបង្អួចឃើញកូនស្រីស្លាប់ក្នុងថ្លុក ឈាមទើបកើតការភ្ញាក់ផ្អើលឡើង។ ប្រភពព័ត៌មានក្រៅផ្លូវការដោយឡែកមួយបានបង្ហើបថា ស្ត្រីរងគ្រោះ បែកចិត្តពីប្តី ព្រោះនាងមានទំនាក់ទំនងជាមួយឧត្តមសេនីយ៍ម្នាក់ ជួយផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសចន្លោះពេលដែលឈ្មោះអាន សឿន ជាប្តីប្រើល្បិចថាខ្លួនទៅរកស៊ីនៅប្រទេសថៃ ។ ដូច្នេះ ករណីនេះសមត្ថកិច្ចនគរបាលមូលដ្ឋាន កំពុងព្យាយាមស្រាវជ្រាវតាមចាប់ខ្លួនឃាតករយកមកផ្ទន្ទាទោសតាមច្បាប់ ទើបដឹងថា តើមូលហេតុអ្វីពិតប្រាកដបានជាបុរសជាប្តីហា៊នសម្លាប់ប្រពន្ធដ៏សាហាវបែបនេះ ។

សូមបញ្ជាក់ថា បើតាមការរៀបរាប់របស់កូនប្រុសស្ត្រីរងគ្រោះដែលមានអាយុជាង៥ឆ្នាំ (កូនប្តីមុន) បានឱ្យដឹងថា ឪពុកចុងរបស់ខ្លួន គំរាមសម្លាប់ម្តាយនៅក្នុងបន្ទប់ស្នាក់នៅហើយរូបគេបានឃើញឪពុកសំលៀងកូនកាំបិតចុងស្រួច រួចឡើងទៅបន្ទប់ ប៉ុន្តែដោយសាររូបគេក្មេងទើបមិនមានការសង្ស័យពីរឿងគួរឱ្យខ្លាចបែបនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាប្រភពមួយដែលសមត្ថកិច្ចកំពុងសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ ។ រីឯការពិតយ៉ាងណានោះគឺមានតែបុគ្គលជាឃាតករនិងស្ត្រីរងគ្រោះប៉ុណ្ណោះដែលដឹងរឿងពិតផ្ទាល់ខ្លួនបាន ។ មានការរិះគន់ពីសាធារណជនថា បុរសជាប្តីមិនគួរដាច់ចិត្តប្រហារជីវិតមនុស្សដោយសារតែរឿងស្នេហានោះឡើយ មិនខ្វះទេស្ត្រីដែលអាចរួមរស់ជាមួយគ្នាបាន ។ យើងគប្បីស្រឡាញ់មនុស្សដែលគេស្រឡាញ់យើង ល្អជាងស្រឡាញ់មនុស្សដែលមិនស្រឡាញ់រូបយើង ៕







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved