កីឡាករ​បាល់ទាត់​អន្តរជាតិ​កូរ៉េខាងត្បូង​ដ៏​ល្បីល្បាញ​ Park Ji Sung ​នឹង​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គូស្នេហ៍​ដែល​ជា​ពិធីការនី​ទូរទស្សន៍​ប៉ុស្តិ៍ SBS ​នាង ​Kim Min Ji ​ឆ្នាំ​ក្រោយ​នេះ​ហើយ។

អត្ថបទ​៖ Park Ji-Sung ​ត្រលប់​ទៅ​លេង​ឱ្យ​ក្លិប​ចាស់​នៅ​ហុល្លង់

តាម​រយៈ​បទសម្ភាសន៍​តាម​ទូរសព្ទ​​ជាមួយ​សារព័ត៌មាន​ Star News ​លោក ​Park Sung Jong ​ឪពុក​របស់​​អតីត​ខ្សែ​បម្រើ​ក្រុម​ Manchester United ​វ័យ​​៣២​ឆ្នាំ​ ឱ្យ​ដឹង​ថា​មេបា​ទាំង​សងខាង​បាន​ជួប​ពិភាក្សា​គ្នា​តាំង​ពី​ខែ​សីហា​ឆ្នាំ​មុន​ម្ល៉េះ និង​បាន​ព្រមព្រៀង​គ្នា​ថា​ពួក​គេ​ទាំង​ពីរ​នាក់​គួរ​តែ​រៀបការ​ឆាប់​ៗ​ព្រោះ​អាយុ​ច្រើន​ដែរ​ហើយ។ ​តាម​ការ​រំពឹង​ទុក​ ​ពិធី​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ផ្លូវការ​នោះ ​ទំនង​ជា​លេច​រូបរាង​ឡើង​ក្នុង​ខែ​ឧសភា​ឆ្នាំ​២០១៤។

អត្ថបទ​៖ កីឡាករ​​ណា​ខ្លះ​កាក់កប​ក្នុង​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​​​រដូវ​កាល​ថ្មី​នេះ?

ទន្ទឹម​នឹង​នេះ​ដែរ​ ​លោក​ Sung Jong ក៏​បាន​សរសើរ​​អនាគត​កូនប្រសា​ស្រី​​របស់​ខ្លួន​ផង​ដែរ ​ដោយ​រៀបរាប់​ថា​​​ Kim Min Ji ​មាន​រូប​សម្រស់​ស្រស់​ស្អាត​ហើយ​មាន​ទេពកោសល្យ​ខ្ពស់​ទៀត​ផង ប៉ុន្តែ​នាង​ជា​មនុស្ស​ដាក់​ខ្លួន មិន​ចេះ​អួតអាង និង​ថែម​ទាំង​​ចេះ​ធ្វើ​ឱ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​សប្បាយ​ចិត្ត​ទៀត​ផង។

អតីត​សមាជិក​ក្លិប Kyoto Purple Sanga បច្ចុប្បន្ន​កំពុង​លេង​ឱ្យ​ក្រុម PSV Eindhoven នៅ​លីក​កំពូល​ហុល្លង់ ក្រោម​កិច្ចសន្យា​ខ្ចី​ជើង​មួយ​រដូវ​កាល​ពី​ក្រុម Queens Park Rangers