បើ​តាម​មន្ត្រី​នាយកដ្ឋាន​​​អប់រំកាយ​និង​កីឡា​ថា យ៉ាង​ហោច​​​​​ណាស់​អ្នក​​ហ្វឹកហាត់​ប្រដាល់​ប្រមាណ​​៥២៥​​នាក់​​នឹង​​​ប្រមូល​ផ្ដុំ​​គ្នា​នៅ​​​​ពហុ​កីឡដ្ឋាន​ជាតិ​​ដើម្បី​ថ្លឹង​គីឡូ​នៅ​​ថ្ងៃ​ទី​​៨​វិច្ឆិកា​ស្អែក​នេះ ​​ត្រៀម​បើក​ការ​ប្រកួត​​ជើង​​ឯក​ជាតិ​ប្រចាំ​ឆ្នាំ​​​។

លោក បឹង​​ គឹម តោ អនុ​ប្រធាន​នាយកដ្ឋាន​​អប់រំ​កាយ​និង​កីឡា​​បាន​ប្រាក់​យើងខ្ញុំថា​ការ​ប្រកួត​​​ជើង​ឯក​ប្រចាំ​ឆ្នាំ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ​កាយ យុវជន ​និង​កីឡា​​ ឆ្នាំ​នឹង​ចាប់​​​ផ្ដើម​ពី​ថ្ងៃ​ទី ៩​​​​ដល់​​​២០​វិច្ឆិកា​នៅ​ អគារ​ដំបូល​ទូក​​ស្ថិត​​នៅ​ប៉ែក​ខាង​ត្បូង​​នៃ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​។ ​លោក​​ថា​កីឡាករ​​ទាំង​ ៥២៥​នាក់​​គឺ​មន​ពី​​ក្លិប​និង​សមាគម​​ប្រដាល់​ចំនួន​ ១៦​ស្ថាប័ន​​។

អត្ថបទ​ពាក់ព័ន្ធ​សូម​អាន៖ ដឹង​ថា​អ្នក​ប្រដាល់​ឡើង​រេញ​ម្ដង​បាន​ប៉ុន្មាន​?

ការ​ប្រកួត​​ជើង​ឯក​ខាង​លើ​នេះ ត្រូវ​បាន​បែក​ចែក​ជា​ពីរ​ក្របខ័ណ្ឌ​​​គឺ​ ក១ និង​ ក២ ទាំង​​ ផ្នែក​វាយ​សកល​ និង​​ក្បាច់​បុរាណ​ខ្មែរ (សេរី​)។ ​​ប្រិយមិត្ត​​ដែល​និយម​ប្រដាល់​​អាច​ទៅ​ទស្សនា​បាន ដោយ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​​១​រសៀល​ទៅ ហើយ​អាច​​​បន្លាយ​រហូត​ដល់​​ ​​ម៉ោង​​​៨​ទៅ​៩​យប់​ទើប​ចប់​ សម្រាប់​ថ្ងៃ​ដំបូង​ៗ។

អត្ថបទ​ពាក់ព័ន្ធ​សូម​អាន៖ ដឹង​អ្វី​ខ្លះ​ជុំ​វិញ​អ្នក​ប្រដាល់​ល្បី​​​ កែវ រំចង់ ?

ក្លិប​ ចំនួន​កីឡាករ (នាក់​)​
ក្រសួង​មហាផ្ទៃ​ ​៤៨​
ខេត្ត​កំពង់​ស្ពឺ​ ១៧​
ព្រះខ័ន​រាជ​ ​២៣​
ព្រៃវែង​ ១៨​
​រតនគីរី​ ២៨​
កំពត​ ៧​
​ភ្នំពេញ​ ៩៦​
កំពង់​ធំ​ ​៧​
ក្រសួង​ការពារ​ជាតិ​ ៨៣​
បាត់ដំបង​ ២៧​
កំពង់​ឆ្នាំង​ ១៣​
កណ្ដាល​ ៦០​
សៀម​រាប​ ​៥​
​ឧត្ដរ​មានជ័យ​ ២៧​
​ពោធិ៍សាត់​ ៣២​
​ក. ឧហ្សា. រ៉ែ​និង​ថាម​ពល​ ​៣២​​​​​​​​​​​​​

អត្ថបទ៖ ប៉ែន សុផាន់ណា​​