Breaking News
Loading...
Thursday, November 7, 2013

ម្ចាស់ពក​ដើមធ្នង់​តម្លៃ​ជាង​២ម៉ឺន​ដុល្លារ​ មិនព្រមបង់​ផាកពិន័យ​តាមច្បាប់ បែរ​ជា​យក​ខ្នង​អ្នក​ធំ​រត់ការ​វិញ​


ខេត្តកំពង់ឆ្នាំង ៖ ដើមពកធ្នង់១ដើមធំ និងពកធ្នង់៣កំណាត់ទៀត ដែលសមត្ថកិច្ចចម្រុះ ធ្វើការចាប់បាន កាលពីយប់ថ្ងៃទី៤ វិច្ឆិកា ២០១៣ នោះ ត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ កសាងសំណុំរឿងបញ្ជូនទៅ តុលាការ ដើម្បីផាកពិន័យតាមមាត្រា៩៦ ច្បាប់ស្តីពីព្រៃឈើ ប៉ុន្តែផ្ទុយទៅវិញ ម្ចាស់ឈើដែលជាជើងខ្លាំង មិនព្រមបង់ផាកពិន័យតាមច្បាប់នោះទេ គឺគាត់ពេលនេះកំពុងរត់ការ ដោះលែងក្រៅប្រព័ន្ធច្បាប់ទៅវិញ ។ ទោះជាយ៉ាងណា ពេលនេះនៅមិនទាន់រត់ការ ចេញនៅឡើយទេ ព្រោះខាងមេព្រៃបានប្រកាន់ជំហរ និងអនុវត្តតាមច្បាប់កំណាត់ ។

មន្ត្រីរដ្ឋបាលខណ្ឌព្រៃឈើកំពង់ឆ្នាំង បាននិយាយឱ្យដឹងថា ឈ្មោះញឹក ស៊ីម អាយុ៥៦ឆ្នាំ រស់នៅភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ជាម្ចាស់ឈើខាងលើ មិនព្រមផ្តិតមេដៃលើសំណុំរឿង ផាកពិន័យនៅឡើយទេ នៅព្រឹកថ្ងៃទី៧ វិច្ឆិកា នេះ ព្រោះគាត់បានអះអាងថា ឈើពកធ្នង់របស់គាត់ជាឈើស្របច្បាប់ ។

ផ្ទុយទៅវិញ គាត់មានត្រឹមតែលិខិត សុំបើកអាជីវកម្មសិប្បកម្ម ដែលមិនគ្រប់លក្ខណៈតែប៉ុណ្ណោះ មិនអាចយកជាការបានឡើយ ដោយហេតុនេះហើយ ខាងរដ្ឋបាលព្រៃឈើ បានសម្រេចកសាងសំណុំរឿង ចោទប្រកាន់តាមមាត្រា៦៩ នៃច្បាប់ស្តីពីព្រៃឈើ ដោយឱ្យម្ចាស់ឈើ បង់ផាកពិន័យលើតម្លៃការដឹកជញ្ជូន ផលអនុផលព្រៃឈើ ហើយត្រូវរឹបអូសឈើទាំងនោះជាសម្បត្តិរដ្ឋ និងប្រគល់រថយន្តឱ្យម្ចាស់ដើមវិញ ។



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved