Breaking News
Loading...
Thursday, November 7, 2013

បុរស​វ័យ​៤៨​ឆ្នាំ​ម្នាក់ ​ចង​.ក​សម្លាប់​ខ្លួន ​ក្នុង​ផ្ទះ​៤​ថ្ងៃ​ទើប​ដឹង​


ខេត្តស្ទឹងត្រែង ៖ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ជាង២រសៀល ថ្ងៃទី៦ វិច្ឆិកា ២០១៣ ដោយសារបុរសម្នាក់ បានចង.កសម្លាប់ខ្លួន នៅក្នុងផ្ទះតូចមួយ ក្បែរមន្ទីរពេទ្យយោធា២១ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតធំក្លិនស្អុយ។

តាមការអះអាងពីលោកយាយអ៊ុយ ងុយ អាយុ៧៧ឆ្នាំ ជាម្តាយសពបានឱ្យដឹងថា កូនប្រុសរបស់គាត់ឈ្មោះប៉ាង វ៉ាន់ធឿន អាយុ៤៨ឆ្នាំ ។ មុនថ្ងៃកើតហេតុ៤ថ្ងៃ កូនរបស់គាត់បានសុំលក់ដីមួយកន្លែង ប៉ុន្តែលោកយាយមិនព្រម លុះក្រោយមកក៏បាត់ឈឹង មិនដែលឃើញមកសុំលុយចាយ ដូចរាល់ដង។ ដោយបាត់កូន៤ថ្ងៃ មិនឃើញ លោកយាយក៏បានទៅផ្ទះ កូនរបស់គាត់ឃើញទ្វាររបងខាងក្រៅបិទ ហើយទ្វារផ្ទះក៏បិទ និងមានធំក្លិនស្អុយ ទើបមានការសង្ស័យ ក៏ហៅអ្នកជិតខាងទៅជួយមើល និងបើកទ្វារផ្ទះ ស្រាប់តែឃើញកូនរបស់គាត់ ចង.កស្លាប់បាត់ទៅហើយ ។

មន្ត្រីនគរបាលបច្ចេកទេស បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយចង.កធ្វើអត្តឃាត ខ្លួនឯងមែន មិនមានពាក់ព័ន្ធក្នុងករណីឃាតកម្មទេ និងបានប្រគល់សព ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved