Breaking News
Loading...
Thursday, November 7, 2013

ប្រទះឃើញ សពបុរសម្នាក់ ចងក សម្លាប់ខ្លួន ក្នុងផ្ទះសំណាក់ យីហោ ៥៨៦


-ពាណិជ្ជករ ជនជាតិកូរ៉េ ចងកសម្លាប់ ខ្លួន ក្នុងបន្ទប់សណ្ឋាគារ ជីជីភី

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបាន កើតឡើង កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ បន្ទាប់ពីបុគ្គ លិក នៃផ្ទះសំណាក់យីហោ ៥៨៦ បានប្រទះ ឃើញភ្ញៀវ ដែលចូលស្នាក់នៅក្នុងផ្ទះសំ ណាក់របស់ខ្លួន ចងកធ្វើសអត្ដឃាតក្នុង បន្ទប់លេខ អា៨ ជាន់ទី១ ។ ក្រោយកើត ហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំង នគរបាលជំនាញ ផ្នែកបច្ចេកទេស និង ពិនិត្យកោសល្យវិច្ចយ បានចុះទៅកាន់ផ្ទះ សំណាក់ យីហោ ៥៨៦ ស្ថិតនៅតាម បណ្ដោយផ្លូវលេខ ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ក្រោយពីពិនិត្យសព ជនរងគ្រោះសមត្ថ កិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះ វួន គឹមសាន្ដ អាយុ ៣១ឆ្នាំ មានស្រុកកំណើត នៅស្រុកពារាំង ខេត្ដព្រៃវែង ពិតជាស្លាប់ ដោយសារចងកមែន ។ យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ពីមូលហេតុពិត ប្រាកដ នៃការធ្វើអត្ដឃាតរបស់ជនរង គ្រោះខាងលើនេះទេ ។ ក្រោយពិនិត្យរួច សមត្ថកិច្ចបានរៀបចំចាត់ចែង និងប្រគល់ សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណី ។

ដោយឡែក កាលពីវេលាម៉ោង ៤ និង ២០នាទីរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ ក៏មានការភ្ញាក់ផ្អើលមួយនៅ សណ្ឋាគារយីហោ ជីជីភី ផ្ទះលេខ ៤៤៣ ផ្លូវ លេខ ៣១០ ក្រុម១៧ ភូមិ២ សង្កាត់បឹង កេងកងទី២ ខណ្ឌចំការមន ដែលជនរង គ្រោះគឺជាជនជាតិកូរ៉េ មុខរបរ ពាណិជ្ជករ បានចងកធ្វើអត្ដឃាត ក្នុងបន្ទប់ស្នាក់នៅ នៃសណ្ឋាគារមួយនេះ ។

សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន ដែលចូលរួមក្នុងការពិនិត្យសពជនរងគ្រោះ បាននិយាយថា ជនរងគ្រោះបានចូលស្នាក់ នៅសណ្ឋាគារ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៣ ហើយនៅរសៀលថ្ងៃទី០៦ ខែ វិច្ឆិកា ក៏ប្រទះឃើញជនរងគ្រោះបរទេស រូបនេះ ចងកក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួនតែ ម្ដង គឺស្ថិតនៅបន្ទប់លេខ ៧០១ ជាន់ទី៧។ យ៉ាងណាក៏ដោយ មិនទាន់ដឹងពីមូលហេតុ ពិតប្រាកដ ដែលនាំឱ្យជនរងគ្រោះ ធ្វើអត្ដ ឃាតដោយចងក យ៉ាងដូច្នេះឡើយ។

ក្រោយ ពិនិត្យសពជនរងគ្រោះរួច សមត្ថកិច្ចបាន ទាក់ទងទៅមន្ដ្រីស្ថានទូត ដើម្បីទាក់ទង ទៅក្រុមគ្រួសារ មកទទួលយកសពជនរង គ្រោះ ៕




ជនរងគ្រោះជនជាតិកូរ៉េ ចងកសម្លាប់ខ្លួន នៅសណ្ឋាគារ ជីជីភី



ទិដ្ឋភាពពីខាងក្រៅ ផ្ទះសំណាក់ យីហោ ៥៨៦

ផ្តល់សិទ្ធដោយ ដើមអម្ពិល


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved