Breaking News
Loading...
Thursday, November 7, 2013

ភ្លៀងចាប់ផ្តើម ធ្លាក់ទាំងព្រឹក ព្រលឹម នៅភ្នំពេញ


ភ្នំពេញ៖ បន្ទាប់ពីក្រសួង ធនធានទឹក និងឧតុនិយម បានប្រកាសថា កម្ពុជាមានភ្លៀង ធ្លាក់នៅតាម បណ្តាល ខេត្តមួយចំនួននោះ ហើយចាប់តាំង ពីល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ភ្លៀងក៏បានចាប់ផ្តើមធ្លាក់ រហូត មកដល់ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នេះ ភ្លៀងនៅបន្តធ្លាក់នៅរាជធានីភ្នំពេញ ក៏ដូចជានៅតាម បណ្តាលខេត្ត ទាំងនោះផងដែរ។

យោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា ចាប់តាំងពីម៉ោង១៦ រសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ ព្យុះឈ្មោះ ក្រសា បានស្ថិតនៅ ក្នុងសមុទ្រចិនខាងត្បូង ហើយព្យុះនេះ បានមកដល់ឆ្នេរសមុទ្រវៀតណាម ភាគកណ្តាល កាលពីថ្ងៃទី៤ ខែវិច្ឆិកា ហើយវាបានថយឥទ្ធិពល មកជាវិសម្ពាធទាប ។ ដោយឡែកនៅថ្ងៃទី៨ ខែវិច្ឆិកា នឹងមានវិសម្ពាធថ្មីមួយទៀត ធ្វើដំណើតកាត់លើផ្ទៃសមុទ្រ ភាគខាង ត្បូងដោយឥណ្ឌូចិន ។

ស្ថានភាពបាតុភូតទាំងពីរនេះ បានបង្កឲ្យមានភ្លៀង ធ្លាក់ពីមធ្យមទៅច្រើន នៅតាម បណ្តាលរាជធានី-ខេត្តមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ បាត់ ដំបង កំពង់ស្ពឺ កណ្តាល ស្វាយ រៀង ព្រៃវែង តាកែវ កំពត កែប និងខេត្តព្រះសីហនុ។ផ្ទៃសមុទ្រអាចនឹងខ្យល់ខ្លាំង រលកសមុទ្រ មានកំពស់ពី០១ម៉ែត្រទៅ២ម៉ែត្រ ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved