Breaking News
Loading...
Thursday, November 7, 2013

ខឹង​ម្តាយ​មិន​ផ្ញើ​លុយ​ពីថៃ​ដើម្បី​ស្តី​ដណ្តឹង​ប្រពន្ធ​ទាន់​ខែ​កត្តិក​ធ្លាក់​ខ្យល់​ចង.ក


ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ព្រោះតែចិត្តធំជាងប៉ែត ខឹងនឹងម្តាយដែលបច្ចុប្បន្នកំពុង ធ្វើកម្មករនៅប្រទេសថៃ មិនផ្ញើលុយមកខ្លួនទុកដណ្តឹងប្រពន្ធ នារដូវខែកក្តឹកធ្លាក់ខ្យល់ពីជើង បានចង.កធ្វើអត្តឃាត សម្លាប់ខ្លួនគួរឱ្យហួសចិត្ត ។ សពជនរូបនេះត្រូវបានគេប្រទះឃើញ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៦ វិច្ឆិកា នៅផ្ទះស្ត្រីចំណាស់ម្នាក់ឈ្មោះ ប៉ុល ប៉ុក អាយុ៥០ឆ្នាំ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ 

លោកវរសេនីយ៍ត្រី ស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថាបុរសដែលចង.ក ធ្វើអត្តឃាតសម្លាប់ខ្លួនឈ្មោះ ម៉ៅ ម៉េត អាយុ៣០ឆ្នាំ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ នៅមុនពេលកើតហេតុ វេលាម៉ោង៦ល្ងាច ថ្ងៃទី៥ វិច្ឆិកា បុរសរូបនេះ បានផឹកស្រាស្រវឹង បើតាមការឱ្យដឹងគាត់តែងតែស្រវឹងខួប ។

លោកអធិការបានបញ្ជាក់ថា តាមការត្រួតពិនិត្យលើសាកសព គឺពិតជាចង.ក ធ្វើអត្តឃាតមែន ដោយជននេះ បានយកមុងពណ៌ខៀវ ចងភ្ជាប់នឹងរ៉តក្រោមផ្ទះ របស់ឈ្មោះប៉ុល ប៉ុក នៅភូមិជាមួយគ្នា កម្ពស់១,៨០ម៉ែត្រ ។ តាមការបំភ្លឺពីសាក្សីដែលបានដឹងរឿងនេះ មូលហេតុដែលបុរសម្នាក់នេះឈានដល់ការធ្វើអត្តឃាតនេះ ព្រោះតែគេខឹងនឹងម្តាយរបស់គេឈ្មោះ ម៉ៅ តិ អាយុ៥៦ឆ្នាំ ដែលសព្វថ្ងៃកំពុងធ្វើជាកម្មករនៅប្រទេសថៃ មិនព្រមផ្ញើលុយមកឱ្យខ្លួនដណ្តឹងប្រពន្ធ ។ សពបុរសរូបនេះត្រូវបានកម្លាំងនគរបាលជំនាញរបស់ក្រុងសិរីសោភ័ណ ប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីហើយដែរ ៕

 

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved